24/05/2021 - 14:58

បង្ការ​ប្រ​ឆាំង​ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន​ក្នុង​សាលា​រៀន​

មាន​ទីតាំង​នៅ​ក្រុង​កាម៉ាវ ក្រៅ​ពី​បំ​ពេញ​ភារ​កិច្ច​ពិសេស​ ក្រុម​ការ​ងារ​ពិសេស​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​លេខ​ ៤ (ក្រោម​ឱវាទ​ប៉ូលិស​សមុទ្រ​វៀត​ណាម) តែង​សហការ​ជិត​ដិត​ជា​មួយ​សា​លា​រៀន​នា​នា​ ដើម្បី​អនុវត្ត​ការ​ឃោ​សនា​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ដល់​សិស្ស​ និស្សិត​។

​ វរសេនី​យ៍ឯក​បម្រុង យ៉ង​ង៉ុក​ត្រៀក ប្រ​ធាន​ក្រុម​នៃ​ក្រុម​ការ​ងារ​ពិសេស​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​លេខ​ ៤ (បញ្ជា​ការ​ដ្ឋាន​ប៉ូលិស​សមុទ្រ​វៀត​ណាម) ជូន​សៀវ​ភៅ​ច្បាប់​ដល់សាលា​អនុវិទ្យា​ល័យ​ ង្វៀង​ធីមិញ​ខៃ។​

វរសេនីយ៍​ទោ ផាម​វ៉ាន់​ដុង​ អនុប្រ​ធាន​ក្រុម​ការ​ងារ​ពិសេស​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​លេខ​ ៤ (ក្រោម​ឱវាទ​ប៉ូលិស​សមុទ្រ​វៀត​ណាម) មាន​ប្រ​សាសន៍ ​ឱ្យ​ដឹង​៖ “ សិស្ស​ និស្សិត​ដែល​ជាយុវ​វ័យ​ងាយ​នឹង​រង​ការ​អូស​ទាញ​ពី​សង្គម​។​ ដូច្នេះ​ការ​ឃោស​នា​អំ​ពី​ការ​បង្ការ​ប្រ​ឆាំង​ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន​នឹង​ជួយ​ឱ្យ​ប្អូន​ៗ​លើក​កម្ពស់​ការ​យល់​ដឹង​ យល់​ពី​គ្រោះ​ថ្នាក់​និង​ស្គាល់​ពី​រូប​ភាព​ដែល​គ្រឿង​ញៀន​អាច​ចូល​ក្នុង​ជីវិត​រស់​នៅ​។​ ផ្តើម​ពី​ទី​នោះ​ ម្ចាស់​ការ​បង្ការ​បញ្ចៀស​”។​ ដូច្នោះ​ អង្គ​ភាព​គួប​ផ្សំ​ឃោស​នា​៖ ច្បាប់​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​និង​សញ្ញា​យល់​ដឹង​អំ​ពី​គ្រឿង​ញៀន​។​ គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំ​ពោះ​ខ្លួន​គ្រួ​សារ​និង​សង្គម​។​ ល្បិច​កិច្ច​កល​របស់​មុខ​សញ្ញា​ដែល​ល្មើស​ច្បាប់​ដោយ​សារ​គ្រឿង​ញៀន​; អា​កប្បកិរិយា​និង​ស្ថាន​ភាព​អូស​ទាញ​ បោក​បញ្ឆោត​ប្រ​ជា​ជន​ និង​សិស្ស​ និស្សិត​ឱ្យ​ប្រើ​ប្រាស់​និង​ចូល​រួម​ទិញ​លក់​ ដឹក​ជញ្ជូន​គ្រឿង​ញៀន​ខុស​ច្បាប់​ ព្រម​ទាំង​ផល​ប៉ះ​ពាល់​នៃ​ប្រ​ភេទ​គ្រឿង​ញៀន​ ដូច​៖ កញ្ឆា​ ម៉ាទឹក​កក អេស​ស្តា​ស៊ី​ ក៏​ដូច​ជា​សញ្ញា​អាច​ស្គាល់​អ្នក​ញៀន​ថ្នាំ​។​ល។​

លោក​ស្រី​ ឡេធី​បែបា នា​យិកា​អនុវិទ្យា​ល័យ​ ង្វៀង​ធីមិញ​ខៃ (សង្កាត់​៩ ក្រុង​កា​ម៉ាវ) បាន​មាន​ប្រ​សាសន៍​៖ “ រយៈ​ពេល​កន្លង​ ក្នុង​ពេល​ប្រ​ជុំ​ក្រោម​ទង់​ ក្រៅ​សាលា​ សាលា​រៀន​តែង​រៀប​ចំ​គួប​ផ្សំ​ឃោស​នា​អំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​គ្រឿង​ញៀន​។​ គ្រោះ​ថ្នាក់​នៃ​ថ្នាំ​ជក់ អំ​ពើ​ហឹង្សា​នៅ​ក្នុង​សា​លា​ ឃោស​នា​អប់​រំសុខ​ភាព​នៅ​ក្នុង​សាលា​រៀន​។​ល។​ ដោយ​ឡែក​ការ​ឃោស​នា​អំ​ពី​ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន​ តែង​បាន​រៀប​ចំ​ឡើង​ជា​ប្រ​ចាំ​ ប៉ុន្តែ​មិន​ទាន់​ស៊ី​ជម្រៅ​។​ សាលា​រៀន​មាន​ក្តី​រីក​រាយ​ខណៈ​ពេល​បាន​រួម​ជា​មួយ​ក្រុម​ការ​ងារ​ពិសេស​ បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​លេខ​ ៤ សហការ ឃោស​នា​អំ​ពី​វិស័យ​ដែន​សមុទ្រ​ ព្យុះ​ និង​គ្រឿង​ញៀន​នៅ​តាម​សាលា​រៀន​។​ ដោយ​មាន​ជំ​នាញ​វិជ្ជា​ជីវៈខ្ពស់​ អង្គ​ភាព​បាន​ផ្តល់​នូវ​ចំ​ណេះ​ដឹង​ដ៏​មាន​ប្រ​យោជន៍​និង​ជាក់​ស្តែង​ ដើម្បី​ប្អូន​ៗ​កំ​ណត់​ដឹង​និង​បង្ការ​ប្រ​ឆាំង​ឱ្យ​បាន​ល្អ​” ។​

  ប្អូន​ឡេ​ថៃ​វិញ​ (ថ្នាក់​ ៩A) បាន​ឱ្យ​ដឹង​៖ “ តាម​រយៈ​ការ​ឃោស​នា​របស់​យុទ្ធ​ជន​ប៉ូលិស​សមុទ្រ​ ពួក​ប្អូន​មាន​ចំ​ណេះ​ដឹង​បន្ថែម​យ៉ាង​ជាក់​ស្តែង​និង​មាន​ប្រ​យោជន៍​។​ ប្អូន​យល់​ថា​ ប្រ​ការ​សា​មញ្ញ​ដូច​ជា​បរិភោគ ប្រ​ជុំ​ជីវ​ភាព​ ទំ​នាក់​ទំ​នង​មិត្ត​ភក្តិ​។​ល។​ ប៉ុន្តែ​ បើ​មិន​ឆ្លាត​ គ្មាន​សញ្ញា​កំ​ណត់​សម្គាល់​និង​គ្មាន​ស្មារតី​បង្ការ​ទេ​ វាងាយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​ណាស់​។​

  អនុសេនីយ៍​ឯក​ប​ម្រុង ត្រឹង​ក្វាង​ញឺ ជំ​នួយ​ការ​វិជ្ជា​ជីវៈ​ប្រ​ធាន​ក្រុម​នៃ​ក្រុម​ការ​ងារ​ពិសេស​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​លេខ​ ៤ បាន​មាន​ប្រ​សាសន៍​៖ រៀង​រាល់​ឆ្នាំ​ អង្គ​ភាព​តែង​សហ​ការ​ល្អ​ជា​មួយ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ ចាត់​តាំង​ឃោស​នា​បាន​ពី​ ៧-៨ លើក​អំ​ពី​ស្ថាន​ភាព​កោះ​សមុទ្រ​ បង្ការ​ប្រ​ឆាំង​ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន​ដល់​សិស្ស​ និស្សិត​និង​ប្រ​ជា​ជន​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​។​ល។​ ហេតុ​នោះ​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ សិស្ស​ និស្សិត​ ដើម្បី​ម្ចាស់​ការ​បង្ការ​ បញ្ជៀស​បាប​គ្រោះ​សង្គម​នេះ​។​ល។​៕             

                    យោ​ងតាម​កាសែត​កាម៉ាវ៖ ប្រែ-សុផន 

ចែករំលែកអត្ថបទ