24/05/2021 - 14:58

កឹង​ធើ ពង្រីក​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​

តាម​ប្រ​សាសន៍​ លោក​ង្វៀង​ថាញ​ហ្វា អនុប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ រយៈ​ពេល​កន្លង​ ទោះ​បី​ជួប​ការ​លំ​បាក​ច្រើន​ដោយ​សារ​ជំ​ងឺ​ COVID-១៩ ក៏​ពិត​មែន​ ប៉ុន្តែ​ក្រុង​កឹង​ធើ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ឧបត្ថម្ភ​ដាច់​ដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​។​ ផ្តើម​ពី​នោះ​ ជីវ​ភាព​សម្ភារ​ៈនិង​ស្មារតី​របស់​មាមីង​ខ្មែរ​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

 ​ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វាហា​វ-Medic កឹង​ធើ ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ដោយ​ឥត​គិត​ថ្លៃជូន​មាមីង​ខ្មែរ​នៅ​កឹង​ធើនា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​ ២០២១ ។​

គិត​ដោយ​ឡែក​ក្នុង​ឆ្នាំ​ ២០២០ ក្រុង​កឹង​ធើបាន​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​អំ​ពី​លំ​នៅ​ឋាន​ ជូន​ជន​រួម​ជាតិ​ភាគ​តិច​។​ ក្នុង​នោះ​ ផ្តល់​ដី​ធារ​ផ្ទះ​ជូន​ជន​ជាតិ​ខ្មែរ​ចំ​នួន​ ៣៩ គ្រួ​សារ​នៅ​មណ្ឌល​តាំង​ទីលំ​នៅ​ជន​ជាតិ​ភាគ​តិច​នៅ​ខណ្ឌ​អូរ​ម៉ូង​ ជំ​នួយ​សាង​សង់​ផ្ទះ​មហា​សាម​គ្គី​និង​ផ្ទះ​មេត្តា​ធម៌​ចំ​នួន​ ៤៧ ខ្នង​ ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រលំ​បាក​។​ ក្រៅ​ពី​នេះ​ ក្រុង​ថែម​ទាំង​ម្ចាស់​ការ​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​ជំ​នួយ​មុខ​របរ​រក​ស៊ី​ ដើម្បី​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ បង្កើត​ទម្រង់​ចិញ្ចឹម​សត្វ​ ដាំ​ដុះ​និង​លក់​ដូរ​ជា​លក្ខណៈ​គ្រួ​សារ​។​ល។​ យោង​តាម​ភាព​ជាក់​ស្តែង​ ជន​រួម​ជាតិ​ខ្មែរ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ជំ​នួយ​ប្រ​កប​មុខ​របរ​រក​ស៊ី​បាន​សម​ស្រប​ ម្ល៉ោះ​ហើយ​ សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​ បង​ស្រី​លីធី​ទូត្រិញ ប្រ​ធាន​សមាគម​សហ​ព័ន្ធ​នារី​សង្កាត់​ត្រឿង​ឡាក ខណ្ឌ​អូរ​ម៉ូង​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​ប្រ​ភព​ទុន​ជំ​នួយ​របស់​រដ្ឋ​ បាន​ជា​សមា​ជិក​ជន​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ បាន​កសាង​ទម្រង់​លក់​ដូរ​ ជាលក្ខណៈ​គ្រួ​សារ​ ទម្រង់​ធ្វើ​នំប្រ​ពៃណី​។​ល។​ ម្ល៉ោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។​ អា​ស្រ័យ​ហេតុ​នោះ​ មាន​បង​ប្អូន​ខ្លះ​ចាក​ផុត​ភាព​ក្រី​ក្រ”។​  នៅ​ស្រុក​កើ-ដ ជន​រួម​ជាតិ​ខ្មែរ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ជំ​នួយ​ដើម្បី​ចិញ្ចឹម​គោ​ ចិញ្ចឹម​ត្រី​ផ្ទក់​ក្នុង​សំ​ណាញ់​ ទិញ​ម៉ាស៊ីន​បាញ់​ថ្នាំ​ស៊ី​ឈ្នួល​។​ល។​ លោក​ស្រី​ង្វៀង​ធីប៊ិត​ឡេវ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ធើយ​ស្វឹង​ ស្រុក​កើ-ដ ឱ្យ​ដឹង​៖ “អា​ស្រ័យ​គោល​នយោ​បាយ​ជំ​នួយ​ព្រម​ៗ​គ្នា​អំ​ពី​លំ​នៅ​ឋាន​ ជំ​នួយ​ប្រ​កប​មុខ​របរ​រក​ស៊ី​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​។​ល។​ ទើប​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​លំ​បាក​ខ្លាំង​ទាំង​ ២ របស់​ឃុំ​ គឺភូមិ​ធើយ​ត្រឿង​ និង​ធើយ​ត្រឿង​ ១ មាន​លក្ខណៈ​ឈាន​ឡើង​”។​

ក្រៅ​ពី​គោល​នយោ​បាយ​ឧបត្ថម្ភ​ដាច់​ដោយ​ឡែក​ ក្រុង​កឹង​ធើនៅ​ទាំង​គួប​ផ្សំ​កម្ម​វិធី​គម្រោង​ជា​ច្រើន​សំ​ដៅ​ឧបត្ថម្ភ​តំ​បន់​ជន​ជាតិ​ ម្ល៉ោះ​ហើយ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ បាន​កាត់​បន្ថយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​ ដល់​ឆ្នាំ​ ២០២០ ទូទាំង​ក្រុង​មាន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ​តែ ៧២ គ្រួ​សារ​ប៉ុណ្ណោះ​។​ ជា​ពិ​សេស​ ការ​អភិរក្ស​ពង្រឹង​ និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ​ភាគ​តិច​ ក៏​បាន​ក្រុង​កឹង​ធើ​យក​ចិត្ត​ទុក​ដាក់​ តាម​រយៈ​ការ​អនុវត្ត​សកម្ម​ភាព​វប្ប​ធម៌​ កីឡា​ក្នុង​ឱកាស​ពិធី​បុណ្យ​ផ្សេង​ៗ​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ល។​ ថ្មី​ៗ​នេះ​ ក្រុង​កឹង​ធើ​បាន​រៀប​ចំ​ជោគ​ជ័យ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ប្រ​ជា​ជន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​ ២០២១ នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​៕

​  ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ