17/05/2021 - 16:22

កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​៩ចូល​រួម​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ប្រ​ជា​ជន​ដោយ​ទឹក​ប្រាក់​សរុប​ជាង​ ១.០០០ ពាន់​លាន​ដុង​

ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ​កន្លង​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​ ៩ បាន​អនុវត្ត​នូវ​បទ​បញ្ជា​លេខ​ ០៥-CT/TW ចុះ​ថ្ងៃ​ ១៥ ខែ​ឧសភា​ ឆ្នាំ​ ២០១៦ របស់​ការិ​យាល័យ​នយោ​បាយ​ ស្តីពី​“ ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​” ផ្សារ​ភ្ជាប់​ជា​មួយ​ខ្លឹម​សារ​ក្រឹត្យ​ក្រម​ ៥ យ៉ាង​របស់​“ កង​ទ័ព​អ៊ំ​ហូ” ដូច​៖ កសាង​ជំ​ហរ​នយោ​បាយ​រឹង​មាំ ទង្វើ​ថ្លា​ថ្លៃ​ ទទួល​ខុស​ត្រូវ​ខ្ពស់​។​ សីល​ធម៌​ ផ្នត់​រស់​នៅ​ស្អាត​ស្អំ​ ត្រឹម​ត្រូវ​។​ អនុវត្ត​ប្រ​ជា​ធិប​តេយ្យ​ វិន័យ​ខ្លួន​តឹង​រឹង​។ល។​ ទទួល​បាន​លទ្ធ​ផល​ជា​ច្រើន​។​ ក្នុង​នោះ​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​បាន​ចុះ​កិច្ច​សន្យា​ចូល​រួម​កសាង​ជន​បទ​ថ្មី​នៅ​ឃុំ​ចំ​នួន​ ៧៥៩ ក្នុង​នោះ​មាន​ ៤១៦ ឃុំ​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​។​ ចុះ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​សង់​ផ្ទះ​ ពិនិត្យ​ជំ​ងឺ​និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​ ដោយ​ទឹក​ប្រាក់​សរុប​ ៥២១,៧ ពាន់​លាន​ដុង​។​ កសាង​មណ្ឌល​ធ្វើ​ចត្តា​ឡី​ស័កប្រ​មូល​ផ្តុំ​ ២០ កន្លែង​ ដើម្បី​ចូល​រួម​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩។​ល។​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​ ក៏​បាន​ពង្រីក​ទម្រង់​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ជា​ច្រើន​លើ​ភូមិ​សាស្រ្ត​យោធ​ភូមិ​ភាគ​៩។​ ចាប់​ពី​ឆ្នាំ​ ២០១៦ រហូត​មក​ដល់​ពេល​នេះ​ អង្គ​ភាព​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ប្រ​ជា​ជន​ដោយ​ទឹក​ប្រាក់​សរុប​ជាង​ ១.០០០ ពាន់​លាន​ដុង​។​

 វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វា​ហាវ - Medic កឹង​ធើ ពិនិត្យ​ជំ​ងឺ​ជូន​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​២០២១។​

នា​ពេល​ខាង​មុខ​ គណៈ​កម្មា​ធិការ​បក្ស​ - បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ ៩ គណៈ​កម្មា​ធិការ​បក្ស​  និង​មេ​បញ្ជា​ការ​គ្រប់​លំ​ដាប់​ថ្នាក់​ ផ្តោត​សំ​ខាន់​ទៅ​លើ​ការ​ងារ​សំ​ខាន់​ៗ​ដូច​៖ បន្ត​ដឹក​នាំ ចង្អុល​ការ​អនុវត្ត​បទ​បញ្ជា​លេខ​ ០៥ ផ្សារ​ភ្ជាប់​ជា​មួយ​ការ​អនុវត្ត​ចលនា​ប្រ​ឡងប្រ​ណាំង​ប្តេជ្ញា​ឈ្នះ​។​ ការ​ប្រ​ឡង​ប្រ​ណាំង​ចំ​ណុច​កំ​ពូល​ និង​ការ​ចលនា​ឯទៀត​។​ យក​លទ្ធ​ផល​អនុវត្ត​បទ​ដ្ឋាន​“ កង​ទ័ព​អ៊ំ​ហូ” ធ្វើ​ជា​ខ្លឹម​សារ​សំ​ខាន់​សម្រាប់​វាយ​តម្លៃ​ រៀប​ចំ​ចំ​ណាត់​ថ្នាក់​អង្គ​ការ​ចាត់​តាំង​បក្ស​ បក្ខ​ជន​ មាជិក​សម្ព័ន្ធ​យុវ​ជន​ សមា​ជិក​សមា​គម​ ព្រម​ទាំង​ឡើង​គម្រោង​រៀប​ចំ​តែង​តាំង​ ចាត់​បញ្ជូន​ផ្លាស់​ប្តូរ​កម្មា​ភិបាល​។​ល។​

                                  ដំ​ណឹង​និង​រូប​៖ ជុង​កឿង​ - ប្រែ៖ សុផន

 ​ 

ចែករំលែកអត្ថបទ