ពិធីប្រឡងសិល្បៈនៃសាលាជនជាតិអន្តេវាសិកខេត្តសុកត្រាំង លើកទី ២ ឆ្នាំ ២០២១ អាស្រ័យស្ថានីយវិទ្យុ ទូរទស្សន៍ខេត្តសុកត្រាំង សហការជាមួយនឹងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត រៀបចំឡើង ទើបនឹងបញ្ចប់។ នេះជាសកម្មភាពដើម្បីសិស្សជនជាតិខ្មែរដោះដូរ រៀនសូត្រលើវិស័យវប្បធម៌ សិល្បៈ។ ផ្តើមពីនោះ រួមចំណែកអភិរក្ស និងពង្រីកលក្ខណៈវប្បធម៌ សិល្បៈរបស់ជនរួមជាតិខ្មែរ។

បេក្ខជន សើុងលីហ្វី អង្គភាពវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ជាមួយនឹងឈុតសម្តែងចម្រៀងចាប៉ីដងវែង ខ្លឹមសាររៀបរាប់ពីការរៀន សូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ។
ពិធីប្រឡងឆ្នាំនេះ មានសាលាជនជនជាតិអន្តេវាសិកក្នុងខេត្តចំនួន ១០ ចូលរួមដោយមានកម្មាភិបាល គ្រូបង្រៀន និងសិស្សជិត ៣០០ នាក់ កម្មវិធីប្រឡងសិល្បៈលើកនេះរួមមាន ៥៣ ឈុតសម្តែង។ ក្នុងឈុតមួយៗ សម្តែងពី ៣០-៣៥ នាទី មានដូចទម្រង់ច្រៀងទោល ច្រៀងជាគូ ច្រៀងជាពួក របាំនិងប្រគំភ្លេងប្រពៃណី។ល។ ខ្លឹមសារទំនុកច្រៀងស្ងើចសរសើរ បក្ស អ៊ំហូ សាលារៀនជាទីស្រឡាញ់ មាតុភូមិសុកត្រាំង និងជីវភាពផ្លាស់ថ្មី។ល។ បេក្ខជនសើុងលីហ្វី មកពីអង្គភាពវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ចូលរួមប្រឡងចម្រៀងចាប៉ីដងវែង មានខ្លឹមសាររៀបរាប់ពីការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ ឱ្យដឹង៖ “ពេលបានចូលរួមកម្មវិធីប្រឡងប្អូនសប្បាយចិត្តណាស់ ពីព្រោះសិល្បៈចម្រៀងចាប៉ីដងវែងជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ ដូច្នេះ ត្រូវការមជ្ឈដ្ឋានយុវវ័យ ព្រួតដៃគ្នាថែរក្សា”។
តាមប្រសាសន៍ លោកគ្រូចូវត្វឹងហុង នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង ពិធីប្រឡងសិល្បៈសាលាជនជាតិអន្តេវាសិកនៅខេត្តសុកត្រាំង គឺជាសកម្មភាពប្រកបដោយអត្ថន័យជាក់ស្តែង និងជាទីលានកម្សាន្តដ៏មានប្រយោជន៍សម្រាប់ប្អូនៗសិស្សានុសិស្សជនជាតិខ្មែរ។ ឆ្លងតាមរយៈនោះ ប្អូនៗនឹងបង្ហាញពីស្មារតីស្នេហាសិល្បៈ ជំរុញឱ្យចលនាសិល្បៈ នៅតាមសាលាជនជាតិអន្តេវាសិកកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែករក្សានិងពង្រីកលក្ខណៈវប្បធម៌ជនជាតិ ប្រទះឃើញ និងបំប៉ន់ទេពកោសល្យសិល្បៈដល់ប្អូនៗ។
បញ្ចប់កម្មវិធីប្រឡង គណៈចាត់តាំងបានជូនរង្វាន់លេខ ១ ដល់អង្គភាពវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង រង្វាន់លេខ ២ ចំនួន ២ ដល់សាលាជនជាតិអន្តេវាសិកស្រុកមីស្វៀង និងស្រុកត្រឹងដេ រង្វាន់លេខ ៣ ចំនួន ៣ និងរង្វាន់លើកទឹកចិត្តចំនួន ៤ ដល់អង្គភាពដែលមានឈុតសម្តែងឆ្នើម។ ទន្ទឹមនឹងនោះ គណៈចាត់តាំងថែមទាំងជូនរង្វាន់ដល់សិល្បករ តន្រ្តីករ អ្នកដឹកនាំសម្តែងនិងដំឡើងរឿងឆ្នើមៗទៀតផង៕
យ្វីអាញ-មុនី