04/05/2021 - 15:34

ប្រ​សិ​ទ្ធភាព​នៃ​គម្រោង​ចាត់​នគរ​បាល​រៀប​រយ​ចុះ​មូល​ដ្ឋាន​

កន្លង​រយៈ​ពេល​ ២ ឆ្នាំ​ផ្សព្វ​ផ្សាយ​ ខេត្ត​បាក​លីវ​ ជា​សារ​វន្ត​អនុវត្ត​សម្រេច​តាម​ល្បឿន​ដំ​ណើរ​ការ​ និង​ទិស​ដៅ​សំ​ណូម​ពរ​នៃ​គម្រោង​ចាត់​នគរ​បាល​រៀប​រយ​ មក​ទទួល​មុខ​តំ​ណែង​ជា​នគរ​បាល​ឃុំ​។​

 ឧត្តមសេនីយ៍​ត្រី​ ឡេតឹង​តើយ សមា​ជិក​មជ្ឈិម​បក្ស​ អនុរដ្ឋ​មន្រ្តី​ក្រសួង​នគរ​បាល​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​វត្ត​គម្ភីរ​សាគរ​ (ព្រែក​ជ្រៅ​) ខេត្ត​បាក​លីវ​។​

តាម​នគរ​បាល​ខេត្ត​បាក​លីវ​ មក​ទល់​ពេល​នេះ​ ចំ​នួន​នគរ​បាល​រៀប​រយ​បាន​ចាត់​បញ្ជូន​មក​កាន់​មុខ​តំ​ណែង​ជា​នគរ​បាល​ឃុំ​ លើ​ភូមិ​សាស្រ្ត​ខេត្ត​បាក​លីវ​មាន​ ៣៣២ សមមិត្ត​ ក្នុង​នោះ​ ប្រ​ធាន​នគរ​បាល​ឃុំ​មាន​ ៥៤សមមិត្ត​ អនុប្រ​ធាន​នគរ​បាល​ឃុំ​មាន​ ៩៤ សមមិត្ត​ សមាជិក​នគរ​បាល​មាន​ ១៨៤ សមមិត្ត​។​ នគរ​បាល​រៀប​រយ​ដែល​បញ្ជូន​ចុះ​មក​តាម​ឃុំ​បាន​សម្រប​ខ្លួន​នឹង​បរិស្ថាន​ ការ​ងារ​នៅ​មូល​ដ្ឋាន​ ម្ចាស់​ការ​ជម្នះ​លំ​បាក​ ពង្រីក​បាន​កម្រិត​វិជ្ជា​ សមត្ថ​ភាព​ការ​ងារ​ និង​ប្រ​យុទ្ធ​ផង​។​ អា​ស្រ័យ​ហេតុ​នោះ​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ក្នុង​រយៈ​ពេល​ ២ ឆ្នាំ​មាន​ការ​វិវឌ្ឍ​យ៉ាង​ច្បាស់​ ឧក្រិដ្ឋ​កម្ម​ បទ​ល្មើស​លើ​ភូមិ​សាស្រ្ត​ទូទាំង​ខេត្ត​កាត់​បន្ថយ​។​ គិត​ដោយ​ឡែក​បទ​ល្មើស​អំ​ពី​សណ្តាប់​ធ្នាប់​សង្គម​ ឆ្នាំ​ ២០១៩ កាត់​បន្ថយ​ ៤,៦៦% ករណី ឆ្នាំ​ ២០២០ កាត់​បន្ថយ​ ៥,២៦% ករណី។​

ក្នុង​ឱកាស​ធ្វើ​ការ​ជា​មួយ​នគរ​បាល​ខេត្ត​បាក​លីវ​ ឧត្តមសេនីយ៍​ត្រី​ ឡេតឹង​តើយ អនុរដ្ឋ​មន្រ្តី​ ក្រសួង​នគរ​បាល​ បាន​កត់​សម្គាល់​ វាយ​តម្លៃ​ខ្ពស់​ និង​ស្ងើច​សរ​សើរ​ស្នា​ដៃ​របស់​នគរ​បាល​ខេត្ត​បាក​លីវ​ដែល​សម្រេច​បាន​ក្នុង​រយៈ​ពេល​ ២ ឆ្នាំ​កន្លង​។​  ទន្ទឹម​នឹង​នោះ​  ក៏​បាន​សំ​ណូម​ពរ​ដល់​នគរ​បាល​ឃុំ​រៀប​រយ​គ្រប់​រូប​ ត្រូវ​មាន​ស្មារ​តី​ បញ្ជ្រាប​ស៊ី​ជម្រៅ​អំ​ពី​គោល​ការណ៍​ បង្កើន​កម្លាំង​នគរ​បាល​រៀប​រយ​ចុះ​មូល​ដ្ឋាន​ ដើម្បី​បង្ក​ការ​វិវឌ្ឍ​ជាវិជ្ជ​មាន​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ធានា​បរិស្ថាន​សុខ​សាន្ត​ សុវត្ថិ​ភាព​ជូន​ប្រ​ជា​ជន​ បម្រើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​។​ ពិសេស​ នគរ​បាល​រៀប​រយ​ដែល​បញ្ជូន​មក​ឃុំ​ ត្រូវ​ក្តោប​ក្តាប់​និង​គ្រប់​គ្រង​ល្អ​ភូមិ​សាស្រ្ត​ មុខ​សញ្ញា​នៅ​មូល​ដ្ឋាន​ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ជូន​ប្រ​ជា​ជន​ អា​ជីវ​កម្ម​ អនុវត្ត​រាល់​សំ​ណុំ​បែប​បទ​ រដ្ឋ​បាល​តាម​សេច​ក្តី​កំ​ណត់​។​ ចំ​ពោះ​មុខ​គឺ បម្រើ​ការ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​ប្រ​មូល​ បំ​ពេញ​ទិន្ន​ន័យ​ជាតិ​អំ​ពី​ប្រ​ជា​ពល​រដ្ឋ​ និង​ការ​ផ្តល់​អត្ត​សញ្ញាណ​ពល​រដ្ឋ​ភ្ជាប់​បន្ទះ​ឈីប​អេឡិច​ត្រូនិច។​ ម្យ៉ាង​ទៀត​ កម្មា​ភិបាល​នគរ​បាល​រៀប​រយ​ចុះ​មូល​ដ្ឋាន​ ត្រូវ​អនុវត្ត​ល្អ​គោ​លលំ​នាំ ៤ រួម​  “ហូប​រួម​ នៅ​រួម​ ធ្វើ​ការ​រួម​ និង​និយាយ​ភាសា​ជន​ជាតិ​រួម​” ជា​មួយ​ប្រ​ជា​ជន​។​ ជាពិ​សេស​ ផ្តោត​សំ​ខាន់​ទៅ​លើ​ការ​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​សកម្ម​ភាព​របស់​នគរ​បាល​ឃុំ​ តាម​ទិស​ដៅ​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​ ដោះ​ដូរ​ទៅ​វិញ​ទៅ​មក​ជា​មួយ​ប្រ​ជា​ជន​តាម​រយៈ​បណ្តាញ​សង្គម​។​ល។​ ដើម្បី​ទទួល​ និង​ផ្តល់​ព័ត៌​មាន​រហ័ស​បំ​ផុត​ដល់​គ្រួ​សារ​នីមួយ​ៗ​ មុខ​សញ្ញា​នីមួយ​ៗ​ និង​ដល់​ប្រ​ជា​ជន​គ្រប់​រូប​៕​ 

យ្វីអាញ- លីសៀ    

ចែករំលែកអត្ថបទ