មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

04/05/2021 - 15:34

ថា​ញ់ក្វើយនា​បច្ចុប្បន្ន​

ឃុំ​ថាញ់​ក្វើយ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​ ៥៤% ។​ ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​ថាញ់​ក្វើយ​មាន​ភាព​ផ្លាស់​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ នោះ​គឺអា​ស្រ័យ​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​ រដ្ឋ​ ព្រម​ជា​មួយ​នឹង​ការ​ឈាន​ឡើង​របស់​ប្រ​ជា​ជន​។​

 ផ្លូវ​នៅ​ឃុំ​ថាញ់​ក្វើយ ត្រូវ​បាន​ក្រាល​បេ​តុង​ទាំង​អស់​។​

ថាញ់​ក្វើយ​ជា​ឃុំ​ក្រី​ក្រ បាន​ទទួល​ផល​ពី​កម្ម​វិធី​ ១៣៥ ម្ល៉ោះ​ហើយ​នៅ​ពេល​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្ដី​ពី​ការ​កសាង​ជន​បទ​ថ្មី​ ទូទាំង​បក្ខ​ភាគ​ជំ​រុញ​មាំ​ការ​ងារ​ផ្សព្វ​ផ្សាយ​អំ​ពី​ទិស​ដៅ​ អត្ថ​ន័យ​និង​សារៈ​សំ​ខាន់​នៃ​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​មក​ដល់​ប្រ​ជា​ជន​។​ ទន្ទឹម​នឹង​នោះ​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​ ខ្នះ​ខ្នែង​ចូល​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​អនុវត្ត​លក្ខ​ឋាន​អំ​ពី​ជន​បទ​ថ្មី​ទាំង​ ១៩ និង​ខ្លឹម​សារ​ចំ​នួន​ ១១ អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​របស់​គណៈ​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​បាន​បំ​ផុស​។​ ដោយ​យល់​ពី​ទិស​ដៅ​ និង​អត្ថ​ន័យ​នៃ​ការ​កសាង​ជន​បទ​ថ្មី​ ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​ខ្នះ​ខ្នែង​គាំ​ទ្រនិង​សាម​គ្គី​រួម​កម្លាំង​អនុវត្ត​។​ ឆ្នាំ​ ២០១៩ ឃុំ​ថាញ់​ក្វើយ ​ក៏​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុកត្រាំង​ ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​

លោក​ ឡេវ៉ាន់​ហឹង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ក្វើយ ឱ្យ​ដឹង​៖ “ឃុំ​សម្រេច​ជា​ស្ថាពរ​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ អា​ស្រ័យ​ការ​សាម​គ្គី​ រួម​កម្លាំង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ ពិសេស​ គឺប្រ​ជា​ជន​គាំ​ទ្រ​និង​ចូល​រួម​អនុវត្ត​ ម្ល៉ោះ​ហើយ​សំ​ណង់​ជន​បទ​ស្ទើរ​តែទាំង​អស់​សម្រាប់​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​ តែង​សម្រេច​ជា​ស្ថា​ពរ​ត្រូវ​តាម​ល្បឿន​ដំ​ណើរ​ការ​។​ បច្ចុប្បន្ន​ ផ្លូវ​ជន​បទ​ សាលា​រៀន​ ដំ​ណាក់​សុខា​ភិបាល​ អគារ​វប្ប​ធម៌​ អគ្គិ​សនី​ ទឹក​ស្អាត​ ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ ។​ល។​ ត្រូវ​បាន​វិនិ​យោគ​រួច​រាល់​។​ ផ្តើម​ពី​នោះ​ មាមីង​ស្ងប់​ចិត្ត​អភិវឌ្ឍ​ផលិត​កម្ម​ និង​អនុវត្ត​វិទ្យា​សាស្រ្ត​ បច្ចេក​ទេស​ដើម្បី​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​ ម្ល៉ោះ​ហើយ​ជីវ​ភាព​ក៏​បាន​លើក​ស្ទួយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ បច្ចុប្បន្ន​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ទូ​ទាំង​ឃុំ​នៅ​ក្រោម​ ២,៦% ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ ក្នុង​មនុស្ស​ម្នាក់ៗ​សម្រេច​ ៤៥,៥ លាន​ដុង​/ម្នាក់/ឆ្នាំ​”។​

 សាលា​បឋម​សិក្សា​ថាញ់​ក្វើយ ត្រូវ​បាន​វិនិ​យោគ​កសាង​យ៉ាង​រឹង​មាំ។​

ពូ​អាង​មាំុង នៅ​ភូមិ​ង៉ង ឱ្យ​ដឹង​៖ “ផ្លូវ​ពី​ឃុំ​ចូល​ភូមិ​ង៉ង ត្រូវ​បាន​ក្រាល​បេ​តុង​ មាន​អគ្គិ​សនី​ ទឹក​ស្អាត​ទៅ​ដល់​ផ្ទះ​។​ ជា​ពិ​សេស​ គឺប្រ​ព័ន្ធ​អុីន​ធឺ​ណែត​មក​ដល់​ភូមិ​ស្រុក​ ឆ្លង​តាម​រយៈ​នោះ​ មាមីង​ខ្មែរ​ក្តាប់​បាន​ព័ត៌​មាន​ជា​ច្រើន​អំ​ពី​វិទ្យា​សាស្រ្ត​បច្ចេក​ទេស ឬ​ការ​ងារ​ធ្វើ​ជា​ដើម​។​ ផ្តើម​ពី​នោះ​ មាមីង​ខ្មែរ​ចេះ​អនុវត្ត​វិទ្យា​សាស្រ្ត​ បច្ចេក​ទេសក្នុង​ការ​បង្ក​បង្កើន​ផល​ ដើម្បី​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​ ។​ រីឯ​យុវ​ជន​គ្រប់​អា​យុ​ពល​កម្ម​ ចូល​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ទើប​ជីវ​ភាព​កាន់​តែធូរ​ធារ​។​ សព្វ​ថ្ងៃ​ ក្នុង​ភូមិ​ឃើញ​សុទ្ធ​តែ​ផ្ទះ​ឥដ្ឋ​មិន​មាន​ផ្ទះ​ស្លឹក​ដូច​មុន​ទេ​”។​

ព្រះ​ឧបជ្ឈាយ៍ យឿង​ណេ ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​តា​កួន​ មាន​ថេរដី​កា​ “ប៉ុន្មាន​ឆ្នាំ​មក​នេះ​ អា​ស្រ័យ​បក្ស​ រដ្ឋ​មាន​គោល​ការណ៍​ គោល​នយោ​បាយ​វិនិ​យោគ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ទើប​ជន​បទ​ថាញ់​ក្វើយ​មាន​ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃ​។​  កម្រិត​ប្រ​ជា​បញ្ញា​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ បាន​កើន​ឡើង​ ម្ល៉ោះ​ហើយ​ ស្មារតី​ភ្ញាក់​រលឹក​ឈាន​ឡើង​ក្នុង​ជីវ​ភាព​កាន់​តែ​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”៕​ 

                    លីធាន​-លីសៀ

ចែករំលែកអត្ថបទ