កីឡា - ទេសចរណ៍ ទេសចរណ៍

27/04/2021 - 10:29

មក​កាន់​កូងដាវ​ នា​រដូវ​កាល​នេះ​

មក​កាន់​កូង​ដាវ​ នា​បច្ចុប្បន្ន​មិន​ចំ​ណាយ​ពេល​ច្រើន​ដូច​មុន​ទៀត​។​ ចេញ​ដំ​ណើរ​ពី​ក្រុង​កឹង​ធើ  ភ្ញៀវ​ទេស​ចរអាច​ជ្រើស​រើស​ការ​ធ្វើ​ដំ​ណើរ​ដោយ​យន្ដហោះ​ឬ​កប៉ាល់ល្បឿន​លឿន​ ចំ​ណា​យ​ពេល​តែពីរ​បី​ម៉ោង​ គឺអាច​ទៅ​ដល់​កូង​ដាវ​ ។​

ផ្សារកូងដាវ​សម្បូរ​ទៅ​ដោយ​ផល​សមុទ្រ​។

ថ្ងៃដំ​បូង​នៅ​កូង​ដាវ​ អាច​ចាប់​ផ្តើម​ដោយ​ការ​ងូត​ទឹក​សមុទ្រ​។​ សមុទ្រ​កូវ​ដាវ​ ជ្រះ​ស្អាត​និង​ទឹក​ថ្លា​យង់ ឈរ​ក្នុង​ទឹក​អាច​សម្លឹង​ឃើញ​ជើង​យើង​ជាន់​លើ​ខ្សាច់​ស។​ ទី​តាំង​ងូត​ទឹក​សមុទ្រ​ និង​គយ​គន់​ព្រះ​អា​ទិត្យ​រះ​និង​អស្តង្គត​ គឺ​នៅ​ក្បែរ​មណ្ឌល​កេរ​ដំ​ណែ​ល​កូវ​តាវ​លេខ​ ៩១៤ ។​ មាន​មនុស្ស​ជា​ច្រើន​មក​ទីនេះ​ ដើម្បី​ថត​រូប​ជា​មួយ​សមុទ្រ​បៃ​តង​ លើ​ខ្នង​ភ្នំ​ដ៏​ធំ​ល្វឹង​ល្វើយ​ អម​ដោយ​ជួរ​ដើម​ឈើ​ធំ​ៗ ​មាន​អា​យុ​កាល​រាប់​រយ​ឆ្នាំ​ ព្រម​ទាំង​ពន្លឺ​ព្រះ​អា​ទិត្យ​ចាំង​ផ្លេកៗ​...។​

ទៅ​កាន់​កូងដាវ​ អ្នក​មិន​គួរ​ខក​ខាន​ទៅ​ទស្សនា​កេរ​ដំ​ណែល​ជាតិ​ពិសេស​ នោះ​គឺពន្ធ​នា​គារ​កូង​ដាវ​។​ ថ្លៃ​សំ​បុត្រ​ចូល​ទស្សនា​គឺ ៥០.០០០ ដុង​ សម្រាប់​គោល​ដៅ​ចំ​នួន​ ៥ រួម​មាន ៖ សារ​មន្ទីរ​កូង​ដាវ​ កេរ​ដំ​ណែល​ប្រា​សាទ​ជួដាវ​ កេរ​ដំ​ណេល​ពន្ធ​នា​គារ​ភូហាយ ទ្រុង​ខ្លា​បារាំង​ និង​ទ្រុង​ខ្លា​អា​មេរិក​។​ ដើម្បី​ទស្សនា​សព្វ​ទាំង​ ៥ កន្លែង​នេះ​ ភ្ញៀវ​ទេស​ចរ​ត្រូវ​ចំ​ណាយ​វេលា​មួយ​ពេល​ និង​យល់​បាន​ពី​តម្លៃ​នៃ​សន្តិ​ភាព​ដែល​បុព្វ​បុរស​យើង​បាន​បង្ហូរ​ឈាម​ ដើម្បី​ដណ្ដើម​យក​មក​បាន​ដូច​សព្វ​ថ្ងៃ​។​ ពេល​រាត្រី​ ភ្ញៀវ​ទេស​ចរ​មក​កូង​ដាវ​ ច្រើន​តែទៅ​គោ​រព​បូជា​នៅ​បូជ​នីយដ្ឋាន​ហាង​យ៉ឿង។​ ផ្សែង​ធូប​ក្រអូប​សព្វ​បូជនីយ​ដ្ឋាន​ និង​ទឹក​ចិត្ត​គោ​រព​ដឹង​គុណ​ដល់​អ្នក​ដែល​បាន​ពលី​ជីវិត​នៅ​លើ​កោះ​ដ៏​សែន​ឆ្ងាយ​ជូន​ប្រ​ទេស​ជាតិ​ បាន​ឋិត​ថេរ​ជារៀង​រហូត​។​

ភ្ញៀវ​ទេស​ចរ​ជាច្រើន​ មក​កាន់​កូងដាវ​ដើម្បី​ទស្សនា​រុក្ខ​ជាតិ​បៃតង​។​ ដើម​ឈើ​មាន​ច្រើន​ប្រ​ភេទ​ ប៉ុន្តែ​ដើម​អំ​ពៀក​កូង​ដាវ​ ត្រូវ​បាន​ចាត់​ទុក​ថា​ពិសេស​បំ​ផុត​។​ ជួរ​ដើម​អំ​ពៀករាប់​រយ​ឆ្នាំ​ដុះ​គ្រប់​ដង​ផ្លូវ​ ជ្រុង​ក្រុង​នៅ​កូង​ដាវ​ ហើយ​ភាគ​ច្រើន​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ដើម​ឈើ​មរតក​វៀត​ណាម។​ រដូវ​កាល​នេះ​ កូងដាវ​ក៏​មាន​ដើម​ឥន្ទ​នេល​ចេញ​ផ្កា​ មើល​ទៅ​ហាក់​ដូច​ជា​ផ្កា​សាគូរ៉ា​នៅ​សា​ប៉ា​អ៊ីចឹង​។​

កូងដាវ​ មាន​ភាព​ពុះ​ពោរ​ពេល​រាត្រី​។​ នៅ​តាម​ដង​ផ្លូវ​សំ​ខាន់​ៗ​ ដូច​៖ ផាម​វ៉ាន់​ដុង​ តូង​ឌឹក​ថាំង ង្វៀង​ហ្វែ មាន​ហាង​លក់​អា​ហារ​សម្រន់ ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ឆ្លង​កាត់​បទ​ពិសោធន៍យ៉ាង​ជក់​ចិត្ត​។​ មុន​ពេល​ឃ្លាត​ចាក​ចេញ​ ភ្ញៀវ​ទេស​ចរ​គួរ​តែដើរ​ជុំ​វិញ​ផ្សារ​កូង​ដាវ​ ដើម្បី​ទិញ​វត្ថុ​អនុស្សាវ​រីយ៍​ជូន​សាច់​ញាតិ​។​ គ្រឿង​សមុទ្រ​មាន​ ដូច​៖ ត្រី​មឹក បង្គា​ស្រស់​ៗ​ ត្រូវ​បាន​ដាក់​លក់​ជាជួរ​យ៉ាង​វែង​សម្រាប់​ភ្ញៀវ​ជ្រើស​រើស​ទិញ​។​ ទោះ​ជា​ធ្វើ​ដំ​ណើរ​ដោយ​កប៉ាល់​ឬ​យន្ដ​ហោះ​ ភ្ញៀវ​ទេស​ចរ​កុំ​បារម្ភ​ពេល​ទិញ​ទំ​និញ​ ព្រោះ​ឈ្មួញ​គេវេច​ខ្ចប់​យ៉ាង​ត្រឹម​ត្រូវ​ ធានា​ថា​មិន​ខូច​ខាត​និង​អាច​ដឹក​ជញ្ជូន​យ៉ាង​ងាយ​ស្រួល​។​

កូង​ដាវ​ មិន​ធំ​ពេក​ទេ​ ហើយ​មាន​មធ្យោ​បាយ​ដឹក​ជញ្ជូន​សាធា​រណៈ​ជា​ច្រើន​ ពិសេស​គឺ taxi និង​រថ​យន្ត​អគ្គិ​សនី​។​  រថយ​ន្តអគ្គិ​សនី​នៅ​ទីនេះ​ដំ​ណើរ​ការ​ឥត​ឈប់​ មាន​នា​ឡិកា គិត​លុយ​ដូច​ taxi ដែរ​ ធម្ម​តា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ប្រ​ហែល​ ២០.០០០ ដុង​/លើក​ មាន​ភាព​ងាយ​ស្រួល​ ហើយ​តម្លៃ​ក៏​ថោក ប្រ​សិន​បើ​ធ្វើ​ដំ​ណើរ​ច្រើន​គ្នា​។​ ភ្ញៀវ​ទេស​ចរ​វ័យ​ក្មេង​ ដែល​ចូល​ចិត្ត​ដើរ​ទេស​ចរ​ស្វែង​យល់​ អាច​ជ្រើស​រើស​ជួល​យាន​យន្ត​ តម្លៃ​ប្រ​ហែល​ពី​ ១៥០.០០០ ដុង​ដល់​ ២០០.០០០ ដុង​ក្នុង​មួយ​ថ្ងៃ​យោង​តាម​ប្រ​ភេទ​យាន​យន្ត​នីមួយ​ៗ​ សម្រាប់​ទស្សនា​ឆ្នេរ​សមុទ្រ​ ដង​ព្រៃ​ធម្ម​ជាតិ​ និង​មណ្ឌល​គោ​រព​បូជា​។​ល។៕

                                        យ៉ីលឺ-ទីទុយ​

ចែករំលែកអត្ថបទ