19/04/2021 - 16:06

លក្ខណៈ​ជន​បទ​នៅ​ឃុំ​ឡង​មី

ឃុំ​ឡងមី ស្រុក​តាម​ប៊ិញ ខេត្ត​វិញ​ឡុង​ មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​ហែល​ ៤២% ម្ល៉ោះ​ហើយ​មាន​លក្ខណៈ​វប្បធម៌​ ទំ​នៀម​ទម្លាប់​ជាច្រើន​ត្រូវ​បាន​ថែ​រក្សា​និង​ពង្រីក​។​

បង​ថាច់​លី កំ​ពុង​លក់​ទឹក​ត្នោត​ឱ្យ​ភ្ញៀវ។​

បង​ស្រី​ថាច់​ធីម៉ូវ និង​ថាច់​ធី​ឡើយ​ កំ​ពុង​បេះ​ផ្លែ​អំ​ពូនៅ​តាម​មាត់​ព្រែក​ឡង​មី។​ បង​ស្រី​ឡើយ​ ឱ្យ​ដឹង​៖ “យើង​ខ្ញុំ​មាន​ផ្ទះ​នៅ​ក្បែរ​គ្នា​ ហេតុ​តែ​កូន​ៗ​ទៅ​ធ្វើ​ការ​នៅ​មណ្ឌល​ឧស្សា​ហកម្ម​ហ្វាភូ ឯចៅ​ៗ​ទៅ​រៀន​នៅ​សាលា​អឌ្ឍ​អន្តេ​វា​សិក​។​ កាល​ពី​ព្រឹក​ ឮ​បង​ម៉ូវ​និយាយ​ប្រាប់​ថា​ មិន​ស្រួល​ខ្លួន​ ចង់​ផ្ដា​សាយ បាន​ជា​គាត់​បបួល​ខ្ញុំ​ទៅ​បេះ​ផ្លែ​អំ​ពូ​ធ្វើ​ញ​បុក​ ដើម្បី​ចែក​គ្នា​ហូប​ឱ្យ​បាត់​ផ្ដា​សាយ។​ ខ្ញុំ​មិន​ដឹង​នៅ​ស្រុក​ផ្សេង​យ៉ាង​ណា​ ចំ​ណែក​យើង​ខ្ញុំ​នៅ​ទីនេះ​ឱ្យ​តែ​ដល់​រដូវ​ក្តៅ​ស្អុះ​ស្អាប់​ខែ​ផល្គុន​-ចេត្រ​ តែង​និយម​ធ្វើ​ញ​បុក​ហូប​ឱ្យ​ស្រួល​ក្នុង​ខ្លួន​។​ មាន​គ្រួ​សារ​ជាច្រើន​ថែម​ទាំង​និយម​ធ្វើ​ញ​បុក​សម្រាប់​ជប់​លៀង​ទៀត​ផង​”។​ ម្ហូប​ញ​បុក​ដែល​បង​ម៉ូវ​ឧទ្ទេស​នាម ត្រូវ​បាន​រួម​ផ្សំ​អំ​ពី​វត្ថុ​ធាតុ​ដើម​ជា​ច្រើន​ មាន​ដូច​៖ ផ្លែ​ញ ផ្លែ​ចេក​ខ្ចី​ ស្ពឺ​ជូរ​ ត្រ​បែក​ ក្រូច​ថ្លុង​ ដូង​ខ្ចី​ ខ្ទឹម​ ម្ទេស​។​ល។​ ជា​ពិសេស​ មិន​អាច​ខ្វះ​ផ្លែ​អំ​ពូនិង​ប្រ​ហុក​ដែល​ជា​គ្រឿង​សំ​ខាន់​បាន​ឡើយ​។​ វត្ថុ​ធាតុ​ដើម​បន្ទាប់​ពី​លាង​ជ្រះ​ គឺ​ដាក់​ចូល​ត្បាល​បុក​រួច​ច្របល់​គ្រឿង​ទេស​ឱ្យ​ល្មម​មាត់។​ កាល​ពី​ដើម​ ម្ហូប​ញ​បុក​គ្រាន់​តែ​សម្រាប់​ហូប​លេង​របស់​មាមីង​នៅ​ទីនេះ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​សព្វ​ថ្ងៃ​បាន​ក្លាយ​ជា​មុខ​ម្ហូប​សម្រាប់​ការ​ជប់​លៀង​ផ្សេង​ៗ​ក្នុង​ឃុំ​ទៀត​ផង​។​ បង​គឹម​កាន់​ ប្រ​ជា​ជន​ក្នុង​ភូមិ​បាន​ ឱ្យ​ដឹង​៖ “មិន​ដឹង​ជា​អាច​បំ​បាត់​ផ្ដា​សាយ​បាន​ដែរ​ឬ​អត់​ ប៉ុន្តែ​ម្ហូប​ញ​បុក​ពិត​ជា​ចាប់​មាត់​និង​ឆ្ងាញ់​អត់​ទាស់​”។​

ប្រ​ហែល​ម៉ោង​ ១០ រៀង​រាល់​ថ្ងៃ​ មាន​គ្រួ​សារ​ជា​ច្រើន​នៅ​តាម​ដង​ផ្លូវ​ភូមិ​ដាយថ-ព្រែក​ឈូក​ តែង​រង់​ចាំ​មើល​ផ្លូវ​បង​ថាច់​លី រែក​ទឹក​ត្នោត​ដើរ​លក់​។​ បង​ស្រី​ថាច់​ធីវ៉ឹង នៅ​ភូមិ​ដាយ​ថ ឱ្យ​ដឹង​៖ “ខ្ញុំ​ទិញ​ទឹក​ត្នោត​របស់​បង​លី ដាក់​ចូល​ទូ​ត្រ​ជាក់​ដើម្បី​ឱ្យ​កូន​ប្រុស​ខ្ញុំ​ត្រ​ឡប់​មក​ពី​រៀន​ផឹក។​ កូន​ខ្ញុំ​ចូល​ចិត្ត​ផឹកទឹក​ត្នោត​ណាស់​ ដ្បិត​អី​ទឹក​ត្នោត​ទើប​យក​ចុះ​ពី​ដើម​ផ្អែម​ត្រ​ជាក់​”។​ បង​ថាច់​លី នៅ​ភូមិ​ព្រែក​ឈូក​ បាន​រ៉ាយ​រ៉ាប់​៖ “ ឪ​ពុក​ខ្ញុំ​បាន​ដាំ​ត្នោត​ ២ ដើម​តាំង​ពី​ខ្ញុំ​ទើប​កើត​។​ ឥឡូវ​គាត់​ស្លាប់​ទៅ​ហើយ​ ខ្ញុំ​ចង់​រក្សា​ដើម​ត្នោត​ទុក​ជា​អនុស្សាវ​រីយ៍​។​ រៀង​រាល់​ព្រឹក​ ខ្ញុំ​ឡើង​យក​ទឹក​ត្នោត​ ហើយ​រែក​ដើរ​លក់​តាម​ផ្លូវ​។​ មាមីង​ចូល​ចិត្ត​ទិញ​ពិសា​ខ្លាំង​ណាស់​ ម្ល៉ោះ​ហើយ​ទឹក​ត្នោត​ខ្ញុំ​លក់​គ្មាន​ដែល​សល់​ឡើយ​។​ រៀង​រាល់​ថ្ងៃ​ រក​បាន​ប្រាក់​ចំ​ណូល​ប្រ​ហែល​ ១០០.០០០ ដុង​ ។​ ខ្ញុំ​នឹង​រក្សា​ដើម​ត្នោត​ និង​ឡើង​យក​ទឹក​ត្នោត​លក់​ដល់​ពេល​ណា​ឡើង​លែង​រួច​ទើប​ឈប់​”៕​

                             ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថាច់​លី