កីឡា - ទេសចរណ៍ ទេសចរណ៍

12/04/2021 - 08:33

ជ្រកក្ដៅ​នៅ​បាវ​ឡុក​ បាវ​ឡឹម​

អា​កាស​ធាតុ​ក្តៅ​បែក​ផ្សែង​នា​បច្ចុប្បន្ន​ ធ្វើ​ឱ្យ​មិត្ត​ស្រមៃ​បាន​ទៅ​ជ្រក​ក្ដៅ​នៅ​តំ​បន់​ត្រ​ជាក់​ឡឹម​ដុង​។​ ប៉ុន្តែ​ បើ​សិន​មិត្ត​សង្កេត​ឃើញ​ក្រុង​ដា​ឡាត​ចង្អៀត​ចង្អល់​ គប្បី​សំ​ចត់​ដំ​ណើរនៅ​ក្រុង​បាវឡុក​ បាវ​ឡឹម​។​

ផ្លូវ​ឡើង​វត្ត​ឡិញ​វីផាប់​អឹង។​

បាវ​ឡុក​ នៅ​លើ​ផ្លូវ​ពី​ក្រុង​ហូជី​មិញ​ទៅ​ដា​ឡាត ដូច្នេះ​ប្រ​យោជន៍​ចំ​ពោះ​មុខ​របស់​ភ្ញៀវ​គឺជិះ​រថ​យន្ត​ជិត​ជាង​។​ បាវ​ឡុក​ ក៏​ចំ​ណុះ​ខេត្ត​ឡឹម​ដុង​ ប៉ុន្តែ​ដោយ​សារ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​យឺត​ជាង​ ម៉្លោះ​ហើយ​បាវ​ឡុក​មាន​ភាព​រហោ​ស្ថាន​ជាង​ បើ​ប្រៀប​នឹង​ដា​ឡាត។​ ប៉ុន្តែ​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ រមណីយ​ដ្ឋាន​នៅ​បាវ​ឡុក​ ក៏​មិន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ខក​បំ​ណង​ឡើយ​។​ គោល​ដៅ​ដំ​បូង​នៃ​ដំ​ណើរ​ទេស​ចរណ៍ នៅ​បាវ​ឡុក​ គឺ​វត្ត​យី​ដា​ធំ​បំ​ផុត​នៅ​បាវ​ឡុក​។​ បច្ចុប្បន្ន​ វត្ត​យី​ដា​ចំ​ណុះ​ស្រុក​បាវ​ឡឹម​ (ចែក​ពី​ក្រុង​បាវ​ឡុក​)។​ វត្ត​មាន​ទីតាំង​នៅ​កន្លែង​មាន​ជន​ជាតិ​ចូវ​ម៉ា​រស់​នៅ​កុះ​ករ​ ដូច្នេះ​បាន​មាមីង​ជន​រួម​ជាតិ​ ហៅ​ថា​វត្ត​ឌាំង​ឌឹង។​ វត្ត​នេះ​ឋិត​នៅ​ចម្ងាយ​ពី​ក្រុង​បាវ​ឡុក​ប្រ​មាណ​៣០គីឡូ​ម៉ែ​ត្រ។​ ផ្លូវ​ទៅ​កាន់​វត្ត​មាន​សម្រស់​ធម្ម​ជាតិ​ ស្រស់​ត្រ​កាល​ ដោយ​មាន​ដើម​ឈើ​ធំ​ៗ​ចោល​ម្លប់​ត្រ​ឈឹង​ត្រ​ឈៃ កសិដ្ឋាន​ដំ​ណាំ​តែ​លាត​សន្ធឹង​។​ល។​ វត្ត​នេះ​បាន​កសាង​នៅ​ឆ្នាំ​២០០៥ មាន​សំ​ណង់​ស្អាត​ៗ​និង​ស្កឹម​ស្កៃ​ជា​ច្រើន​ បរិវេណ​វត្ត​ជាង​ ១៣ ពាន់​ម៉ែ​ត្រ​ការ៉េ​ មាន​ព្រៃ​ឈើ​នៅ​ជាប់​មាត់​ជ្រោះ​ បង្ក​ជា​ម្លប់​ត្រជាក់​និង​មាន​ភាព​ស្ងប់​ស្ងាត់​។​ ពេល​យប់​ ភ្ញៀវ​ទេស​ចរ​អាច​នឹង​ស្តាប់​សំ​ឡេង​ទឹក​ជ្រោះ​មាន​សូរ​ស័ព្ទ​ដូច​សម្លេង​បក្សី​កញ្រ្ជៀវ​។​ល។​

ល្បាក់​ទឹក​ក្នុង​រមណី​យដ្ឋាន​វត្ត​យីដា​ទាក់​ទាញ​ភ្ញៀវ​មក​គយ​គន់​ច្រើន​កុះ​ករ​។​

ក្រៅ​ពី​វត្ត​យី​ដា បាវ​ឡុក​នៅ​មាន​វត្ត​មួយ​ដ៏​ល្បី​រន្ទឺ នោះ​គឺវ​ត្តឡិញ​វីផាប់​អឹង។​ វត្ត​នេះ​មាន​ទីតាំង​លើ​កំពូល​ភ្នំ​៤៥ ឃុំ​ឡុក​ថាញ់ ក្រុង​បាវ​ឡុក​។​ ផ្លូវ​ឡើង​វត្ត​ខ្ពស់​បង្គួរ​ ម៉្លោះ​ហើយ​ភាគ​ច្រើន​ភ្ញៀវ​ទេស​ចរ​តែង​ជ្រើស​ជិះ​ម៉ូតូ​ឡើង​វត្ត​។​ បើ​សិន​មាន​ពេល​ច្រើន​និង​សុខ​ភាព​ល្អ​ ភ្ញៀវ​ទេស​ចរ​គួរ​តែ​យក​ជាញ​ជ័យ​កំ​ពូល​ភ្នំ​នេះ​ ដោយ​ថ្មើរ​ជើង​។​ ផ្លូវ​ឡើង​កាន់​វត្ត​រៀប​ដោយ​ថ្មភ្នំ​សង​ខាង​ផ្លូវ​មាន​ជួរ​ដើម​ឫ​ស្សី​ពក​និង​ដើម​ឈើ​ធំ​ៗ​ ចោល​ម្លប់​ត្រឈឹង​ត្រឈៃ។​ តាម​ផ្លូវ​ឡើង​ ភ្ញៀវ​ទេស​ចរ​អាច​លូក​ដៃ​ក្តិ​ចត្រួយ​តែ​ស្រស់​ទំ​ពារ ដើម្បី​ដឹង​ថា​រស​ចត់​របស់​វា​យ៉ាង​ណា​។​ ឡើង​ដល់​វត្ត​ឡិញ​វីផាប់​អឹង ហាក់​រសាយ​អស់​ការ​នឿយ​ហត់​ ដោយ​សម្រស់​ទេស​ភាព​ស្រស់​ត្រកាល​។​ ពី​ខ្លោង​ទ្វារ​ ភ្ញៀវ​ទេស​ចរ​សម្លឹង​ឃើញ​កំ​ពូល​ភ្នំ​ជាប់​ៗ​គ្នា​។​ បើ​sឡើង​ដល់​វត្ត​នៅ​ពេល​ព្រឹក​ព្រលឹម ភ្ញៀវ​ទេស​ចរ​អាច​នឹង​ឃើញ​ទឹក​សន្សើម ដក់​លើ​ស្លឹក​ឈើ​ ពពក​រសាត​លើ​ក្បាល​ ផ្ទៃ​មេឃ​ខៀវ​ស្រឡះ​...៕

​             ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បាវ​ឡុក​