មន្ទីរសុខាភិបាលក្រុងកឹងធើ បានផ្សព្វផ្សាយវិធានការទប់ស្កាត់ជំងឺ COVID-១៩ មុន ក្នុងនិងក្រោយថ្ងៃបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលXV និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។
កិច្ចប្រជុំតាមប្រព័ន្ធអនឡាញសុខាភិបាលបម្រើការងារបោះឆ្នោត។ រូប: H.HOA
* ក្នុងដំណាក់កាលពិភាក្សា
ក្នុងដំណាក់កាលចាត់តាំងកិច្ចប្រជុំពិភាក្សា ឧទ្ទេសនាមអ្នកឈរឆ្នោត និងចលនាការបោះឆ្នោត ជាមួយវិធានការគ្មានករណីវិជ្ជមានជំងឺ COVID-១៩ ក្នុងសហគមន៍ អ្នកចូលរួមគប្បីពាក់ម៉ាស់ជាប្រចាំ និងលាងដៃដោយសាប៊ូអាល់កុលកម្ចាត់មេរោគ មិនខាកស្តោះ ខ្ទប់មាត់និងច្រមុះពេលកណ្តាស់ក្អក បោះចោលសំរាមម៉ាស់ចំកន្លែងកំណត់។ គោរពតាមវិធានការបង្ការខ្លួន និងការណែនាំបង្ការប្រឆាំងរោគរាលដាលរបស់ផ្នែកសុខាភិបាល។ អនុវត្តការរាយការណ៍សុខាភិបាលអេឡិចត្រូនិច ដោយប្រើកម្មវិធី Vietnam Health Declaration នៅលើទូរស័ព្ទចល័ត ឬរាយការណ៍សុខាភិបាលដោយលិខិតក្នុងប្រទេសចំពោះអ្នកដែលគ្មានទូរស័ព្ទចល័តឈ្លាសវៃ។ ជូនដំណឹងដល់ស្ថាប័នសមត្ថកិច្ចជាបន្ទាន់ ប្រសិនបើមានរោគសញ្ញាគ្រុនក្ដៅ ក្អក និងពិបាកដង្ហើម។
ជាមួយនឹងវិធានការមានករណីវិជ្ជមានជំងឺ COVID-១៩ ក្នុងសហគមន៍ កន្លែងដែលមិនអនុវត្តគម្លាតសង្គម ក្រៅពីវិធានការខាងលើ អ្នកចូលរួមគប្បីអង្គុយត្រង់កន្លែងដែលបានរៀបចំ។ នៅតំបន់ដែលអនុវត្តគម្លាតសង្គម គប្បីអនុវត្តបន្ថែមការរក្សាគម្លាតពីគ្នាយ៉ាងហោចណាស់ ២ ម៉ែត្រ។
* ពេលបោះឆ្នោត
ក្នុងដំណាក់កាលបោះឆ្នោត ជាមួយនឹងស្ថានការណ៍គ្មានករណីវិជ្ជមានជំងឺCOVID-១៩ ក្នុងសហគមន៍ ក្រៅពីសេចក្តីកំណត់ដូចពេលប្រព្រឹត្តឡើងកិច្ចប្រជុំពិភាក្សាបានពោលខាងលើ អ្នកចូលរួមត្រូវអនុវត្តតាមលំដាប់លំដោយនៃការបោះឆ្នោត គឺដើរចូល និងដើរចេញតាមផ្លូវតែមួយនៅកន្លែងបោះឆ្នោត។ ចំពោះហិបឆ្នោតរាយរង (ហិបឆ្នោតចល័ត) គប្បីអនុវត្តវិធានការបង្ការឆ្លងជំងឺCOVID-១៩ ដូចជា នៅកន្លែងទៅជួបជុំបោះឆ្នោតដែរ កាត់បន្ថយការទំនាក់ទំនងជិតគ្នា ចាប់ដៃឬប៉ះអ្នកបោះឆ្នោត។
ជាមួយនឹងស្ថានការណ៍មានករណី វិជ្ជមានជំងឺCOVID-១៩ ក្នុងសហគមន៍ កន្លែងមិនអនុវត្តគម្លាតសង្គមនៅកន្លែងបោះឆ្នោត ក្រៅពីវិធានការខាងលើ គប្បីបំពេញបន្ថែមការលាងដៃសម្លាប់មេរោគមុននិងក្រោយពីបោះឆ្នោត។ នៅតំបន់គម្លាតសង្គមតំបន់ អនុវត្តធ្វើចត្តាឡីស័កឬបិទផ្លូវ គប្បីអនុវត្តបន្ថែមការរក្សាគម្លាតយ៉ាងតិចបំផុត ២ ម៉ែត្រ រវាងអ្នកបោះឆ្នោតជាមួយគ្នា។ ចំពោះហិបឆ្នោតរាយរង (ហិបឆ្នោតចល័ត) កម្មាភិបាលចាត់តាំងការបោះឆ្នោត នាំហិបឆ្នោតដល់កន្លែងអ្នកបោះឆ្នោត គប្បីបានហ្វឹកហាត់អំពីការបង្ការជំងឺCOVID-១៩ គប្បីអនុវត្តនូវវិធានការបង្ការជំងឺCOVID-១៩ ដូចនៅតាមកន្លែងជួបជុំបោះឆ្នោត អ្នកបោះឆ្នោតគប្បីកាត់បន្ថយការទំនាក់ទំនងជិតដិតគ្នា ប្រើប្រាស់មធ្យោបាយការពារខ្លួន ដូចជាសម្លៀកបំពាក់បង្ការជំងឺម៉ាស។ល។ ក្នុងដំណាក់កាលអនុវត្តភារកិច្ច។ វិនិច្ឆ័យកម្ចាត់មេរោគសន្លឹកឆ្នោត ហិបឆ្នោត និងមធ្យោបាយដឹកជញ្ជូន យកវត្ថុសំណាកនិងធ្វើតេស្ត SARS-CoV-២ មុននិងក្រោយអនុវត្តភារកិច្ចដល់កម្មាភិបាល សមាជិក គណៈកម្មការបោះឆ្នោត។
វិធានការក៏បានលើកឡើងដល់ការបង្ការឆ្លងជំងឺCOVID-១៩ ក្នុងដំណាក់កាលបោះឆ្នោតនៅតាមមូលដ្ឋានធ្វើចត្តាឡីស័ក និងព្យាបាលជំងឺCOVID- ១៩។ ក្នុងករណីមានអ្នកជំងឺតិច ទ្រង់ទ្រាយតូច គប្បីប្រើប្រាស់ហិចឆ្នោតរាយរង ដើម្បីធានាសេចក្តីកំណត់ពីការបង្ការប្រឆាំងជំងឺCOVID-១៩ ។ ករណីមានអ្នកជំងឺច្រើន ទ្រង់ទ្រាយធំ ផ្អែកទៅលើសេចក្តីកំណត់ ការណែនាំពីការបោះឆ្នោតនិងស្ថានភាពជាក់ស្តែងនៃជំងឺCOVID-១៩ ដើម្បីបង្កើតអង្គភាពបោះឆ្នោតដល់មូលដ្ឋានទាំងនេះ។
***
តាមវេជ្ជបណ្ឌិត ហ្វិញមិញត្រុក នាយកមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺក្រុងកឹងធើ៖ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺនឹងបែងចែកសារធាតុគីមី cloramin B បាញ់កម្ចាត់មេរោគនៅតាមកន្លែងបោះឆ្នោត កន្លែងប្រជុំនិងផ្គត់ផ្គង់ម៉ាស់ បន្ថែមដល់ខណ្ឌ ស្រុកមួយចំនួន។ ឃុំ សង្កាត់គប្បីមានផែនការជាក់ស្តែង ដូចជាទិញអាល់កុល ម៉ាស់បន្ថែម ទន្ទឹមនោះ ខ្ចីម៉ាស៊ីនវាស់កម្ដៅរបស់សាលារៀន៕
H.HOA-វិមាន