ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

12/04/2021 - 08:18

រដ្ឋ​សភា​ រៀប​ចំ​ឡើង​វិញ​ក្បាល​ម៉ាស៊ី​ន​រដ្ឋ​ រដ្ឋ​សភា​ រដ្ឋា​ភិបាល​

សមមិត្ត​ក្នុង​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ នៅ​ក្នុង​សម័យ​ប្រ​ជុំ​នា​រសៀល​ថ្ងៃ​ទី៥ ខែ​មេសា​។​ រូប​៖ TTXVN

នៅ​សម័យ​ប្រ​ជុំ​លើក​ទី ១១ រដ្ឋ​សភា​ នីតិ​កាល​ XIV តំ​ណាង​រដ្ឋ​សភា​បាន​ចំ​ណាយ​ពេល​ជាច្រើន​ រៀប​ចំ​ឡើង​វិញ​ក្បាល​ម៉ា​ស៊ីន​រដ្ឋ​ រដ្ឋ​សភា​ រដ្ឋា​ភិបាល​។​

ឆ្លង​តាម​រយៈ​នោះ​ រដ្ឋ​សភា​ នីតិ​កាល​ XIV បាន​សម្រេច​រួច​រាល់​ការ​បោះ​ឆ្នោត​ជ្រើស​មុខ​ តំ​ណែង​ថ្នាក់​ដឹក​នាំ​ស្នូល​ ៣ រូប​ គឺ៖ ប្រ​ធាន​រដ្ឋ​ នា​យក​រដ្ឋ​មន្ត្រី​ និង​ប្រ​ធាន​រដ្ឋ​សភា​។​ ជាក់​ស្តែង​៖ លោក​ង្វៀង​ស្វឹង​ភុក សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ​ បាន​បោះ​ឆ្នោត​កាន់​តំ​ណែង​ជា​ប្រ​ធាន​រដ្ឋ​នៃ​សាធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណា​ម។​ លោក​ផាម​មិញ​ជិញ សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ចាត់​តាំង​មជ្ឈិម​ បាន​បោះ​ឆ្នោត​កាន់​តំ​ណែង​ជា​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​។​ លោក​ វឿងឌិញ​ហ្វែ សមាជិក​ការិ​យាល័យ​នយោ​បាយ​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ លេខា​នៃ​អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​រដ្ឋ​ធានី​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ XIV ក្រុង​ហា​ណូយ​ បាន​បោះ​ឆ្នោត​កាន់​តំ​ណែង​ជា​ប្រ​ធាន​រដ្ឋ​សភា​។​

នៅ​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី ១១ នេះ​ដែរ​ តំ​ណាង​រដ្ឋ​សភា​បាន​បោះ​ឆ្នោត​តំ​ណែង​អនុប្រ​ធាន​រដ្ឋ​សភា​ថ្មី​ចំ​នួន​ ៣ រូប​ បោះ​ឆ្នោត​តំ​ណែង​អនុប្រ​ធាន​រដ្ឋ​ និង​តំ​ណែង​សំ​ខាន់​ៗ​ ជាច្រើន​ទៀត​។​ ឆ្លង​តាម​រយៈ​នោះ​ អនុប្រ​ធាន​រដ្ឋ​សភា​ថ្មី​ចំ​នួន​ ៣ រូប​ រួម​មាន៖  លោក​ ត្រឹង​ថាញ់​ម៉ឹង សមាជិក​ការិ​យាល័យ​នយោ​បាយ​ ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​ម លោក​ ង្វៀង​ខាក់​ឌិញ​ សមាជិក​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ខាញ់​ហ្វា និង ​លោក​ ង្វៀង​ឌឹក​ហាយ សមា​ជិក​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ហិរញ្ញ​វត្ថុ​ ថវិកា​របស់​រដ្ឋ​សភា​។​ លោក​ស្រី​ វ៉ធី​អាញ់់​ស្វឹង​ សមាជិក​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​អាង​យ៉ាង​ បាន​បោះ​ឆ្នោត​កាន់​តំ​ណែង​ជា​អនុប្រ​ធាន​រដ្ឋ​។​

ទន្ទឹម​នឹង​នោះ​ នៅ​ក្នុង​សម័យ​ប្រ​ជុំ​លើក​ ទី ១១ រដ្ឋ​សភា​នីតិ​កាល​ XIV តំ​ណាង​រដ្ឋ​សភា​ ក៏​បាន​អនុមតិ​លើ​សេច​ក្តី​សម្រេច​ចិត្ត​ ស្តី​ពី​បញ្ចប់​មុខ​តំ​ណែង​សំ​ខាន់​ៗ​ជា​ច្រើន​ ដូច​ជា​៖ បញ្ចប់​មុខ​តំ​ណែង​ជា​ប្រ​ធាន​រដ្ឋ​ចំ​ពោះ ​លោក​ ង្វៀង​ភូ​ត្រុង បញ្ចប់​មុខ​តំ​ណែង​ជា​ប្រ​ធាន​រដ្ឋ​សភា​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ចំ​ពោះ ​លោក​ស្រី​ ង្វៀង​ធីគឹម​ង៉ឹង បញ្ចប់​មុខ​តំ​ណែង​ជា​អនុប្រ​ធាន​រដ្ឋ​សភា​ចំ​នួន​ ៣ រូប​ គឺចំ​ពោះ ​លោក​ស្រី​ តុង​ធី​ផុង លោក ​អួង​ជូ​លឺវ និង​លោក ​ពុង​ក្វឹក​ហៀង បញ្ចប់​មុខ​តំ​ណែង​ជា​នា​យក​រដ្ឋ​មន្ត្រី​ចំ​ពោះ ​លោក​ ង្វៀង​ស្វឹង​ភុក និង​បញ្ចប់​តំ​ណែង​ជា​អនុប្រ​ធាន​រដ្ឋ​នៃ​សាធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ចំ​ពោះ ​លោក​ស្រី​ ឌាំង​ធីង៉ុក​ធិន៕​

                 ការិ​យា​ល័យ​កា​សែត​ខ្មែរ​-វិមាន​ ​ 

ចែករំលែកអត្ថបទ