នគរបាលខេត្តអាងយ៉ាង បានរៀបចំសន្និបាតចុះហត្ថលេខាលើលក្ខន្តិកៈសហប្រតិបត្តិការធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្តជាប់ព្រំប្រទល់ រវាងនគរបាលខេត្តអាងយ៉ាងនិងនគរបាលក្រុងកឹងធើ។
វរសេនីយ៍ឯក ប៊ូយបែណាំ នាយករងនគរបាលខេត្តអាងយ៉ាង និងវរសេនីយ៍ឯក វ៉ូវថាញ់ធឹក នាយករងនគរបាលក្រុងកឹងធើ ចុះហត្ថលេខាលើលក្ខន្តិកៈសហប្រតិបត្តិការ។
តាមរយៈនោះ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ គឺអនុវត្តល្អការងារក្តោបក្តាប់ស្ថានភាពលើវិស័យសន្តិសុខ នយោបាយ-សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រទះឃើញទាន់ពេលនូវឧបាយកលល្បិច ធ្វើសកម្មភាពរបស់អានុភាពអមិត្តពីខាងក្រៅ ពួកជនឆ្លៀតឱកាសយកចំណុចរសើបដែលពាក់ព័ន្ធនឹងជនជាតិ សាសនា ដើម្បីញុះញង់ប្រឆាំងបក្សនិងរដ្ឋយើង។ ភាគីទាំងពីរបានឯកភាពដោះដូរស្ថានភាពដែលពាក់ព័ន្ធនឹងវិស័យបង្ការប្រឆាំងឧក្រិដ្ឋកម្ម បាបគ្រោះសង្គម ឯកភាពផែនការនៃកិច្ចសហការវាយសម្រុក បង្ក្រាបឧក្រិដ្ឋកម្ម បាបគ្រោះសង្គម និងកសាងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ពង្រឹងអង្គការមហាជននៅមូលដ្ឋានរឹងមាំលើភូមិសាស្រ្តជាប់ព្រំប្រទល់។ ទន្ទឹមនឹងនោះ ក្តោបក្តាប់ស្ថានភាពមុខសញ្ញាដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្តជាប់ព្រំប្រទល់ ប្រទះឃើញទាន់ពេល ប្រឆាំងទប់ស្កាត់រាល់សកម្មភាពបំផ្លិចបំផ្លាញរបស់អានុភាពអមិត្តលើវិស័យនយោបាយផ្ទៃក្នុង ឬវប្បធម៌សតិអារម្មណ៍។ល។ ផ្តុំកម្លាំងពុះពារបើកយុទ្ធនាការចំណុចខ្ពស់វាយសម្រុកបង្ក្រាបរាល់ឧក្រិដ្ឋកម្ម មិនទុកឱ្យបង្កើតទៅជាពួកក្រុម ផ្តុំកម្លាំងបោសសម្អាតនៅតាមភូមិសាស្រ្ត ទីតាំងស្មុគស្មាញអំពីបាបគ្រោះសង្គម បង្កអុកឡុក ខូចសណ្តាប់ធ្នាប់សាធារណៈ។ល។ លើភូមិសាស្រ្តជាប់ព្រំប្រទល់។ ពេលកើតមានករណី ឬបាតុភូតពាក់ព័ន្ធនឹងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត ជាប់ព្រំប្រទល់ ប្រទះឃើញរាយការណ៍ ដោះដូរព័ត៌មានទាន់ពេលនិងសហការសើុបសួរច្បាស់លាស់ដើម្បីឯកភាពមុនពេលរាយការណ៍ជូនថ្នាក់លើ ដែលមានសិទ្ធិដោះស្រាយ៕
យោង៖ angiang.gov.vn -ប្រែ៖ លីសៀ