(អាងយ៉ាង) យោងតាមមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្តអាងយ៉ាង រយៈពេលកន្លង ការបង្រៀននិងរៀនអក្សរខ្មែរនៅតាមសាលារៀនលើភូមិសាស្រ្តខេត្ត ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់។
![អនុវត្តយ៉ាងម៉ឺងម៉ាត់ការបង្រៀននិងរៀនអក្សរខ្មែរក្នុងសាលារៀន](https://baocantho.com.vn/image/fckeditor/upload/2021/20210405/images/khmer/62.jpg)
ម៉ោងរៀនរបស់សិស្សនៅអនុវិទ្យាល័យអូរឡឹម (ស្រុកទ្រីតូង ខេត្តអាងយ៉ាង) ។
យោងតាមនោះ នៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ កម្រិតបឋមសិក្សាបានចាត់តាំងបង្រៀនអក្សរខ្មែរ ៤ ម៉ោង/សប្ដាហ៍ ចំពោះតំបន់ដែលគ្មានលក្ខណសម្បត្តិ គឺបង្រៀនអក្សរខ្មែរ ២ ម៉ោង/សប្ដាហ៍។ នៅកម្រិតអនុវិទ្យាល័យ ផ្នែកអប់រំខេត្ត ចាត់តាំងបង្រៀន ២ ម៉ោង/សប្ដាហ៍ ទៅតាមកម្មវិធីសៀវភៅ ៧ ក្បាលរបស់ក្រសួងអប់រំនិងបណ្ដុះបណ្ដាល សម្រាប់សិស្សចាប់ពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ១១ ។ ពិសេស ក្នុងរយៈពេលវិស្សមកាល មានវត្តខ្មែរជាច្រើនបំផុតគឺនៅស្រុកទ្រីតូង នៅទាំងចាត់តាំងបង្រៀនអក្សរខ្មែរជូនសិស្សានុសិស្ស។ ក្រៅពីនោះ ផ្នែកអប់រំខេត្តក៏បានផ្សព្វផ្សាយនិងចាត់តាំងបង្រៀនអក្សរខ្មែរជូនកម្មាភិបាល បុគ្គលិករដ្ឋ នៅតាមសាលារៀនដែលមានសិស្សជនជាតិភាគតិចរៀនច្រើន និងនៅតំបន់ព្រំដែន។
ទូទាំងខេត្តអាងយ៉ាង មានសាលាវិទ្យាល័យចំនួន ៥២ និងសាលាអនុវិទ្យាល័យចំនួន ១៥៧ ។ ក្នុងចំណោមនោះ មានសាលាវិទ្យាល័យជនជាតិអន្តេវាសិកចំនួន ៣ ។ ស្រុកទ្រីតូង មានសាលាបឋមសិក្សាចំនួន ៧ និងស្រុកទិញបៀង មានសាលាបឋមសិក្សាចំនួន ៩ ចំណុះឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ៕
ថាញឡុង - ថាច់ធី