វរសេនីយ៍ឯកង្វៀងឌឹកមិញ មេបញ្ជាការរង នាយសេនាធិការនៃកងទ័ពការពារព្រំដែនខេត្ត បានវាយតម្លៃខ្ពស់អំពីការអនុវត្តល្អភារកិច្ច“ពីរទន្ទឹមគ្នា” របស់អង្គភាព
ក្នុងឱកាសបុណ្យចូលឆ្នាំ។
យោងតាមបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង អង្គភាពបានបន្តអនុវត្តយ៉ាងម៉ឹងម៉ាត់ របបត្រៀមប្រយុទ្ធក្នុងស្ថាប័ននិងនៅតាមអង្គភាពនានា ក្នុងឱកាសមុន ក្នុងនិងក្រោយពីបុណ្យចូលឆ្នាំ។ មានកម្មាភិបាល យុទ្ធជនទាំង ១០០% បានកំណត់ច្បាស់តួនាទីភារកិច្ច អនុវត្តយ៉ាងម៉ឹងម៉ាត់វិន័យ ច្បាប់ និងធានាសុវត្ថិភាពយ៉ាងដាច់ខាតពេលបើកបរផ្ដោតអារម្មណ៍អនុវត្តល្អភារកិច្ច “ពីរទន្ទឹមគ្នា” គឺការពារព្រំដែនផង និងបង្ការប្រឆាំងជំងឺ COVID-១៩ ផង។ សហការដើរល្បាតបាន ៧០ លើក ដោយមានសមមិត្តចូលរួម ៤៨២ លើកនាក់ សរុបចម្ងាយផ្លូវដើល្បាតជាង ១.៤៥៤ គីឡូម៉ែត្រ។ ឆ្លងតាមរយៈនោះ រក្សាខ្ជាប់សន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម មិនទុកឱ្យកើតមានចំណុចក្ដៅក្នុងឱកាសបុណ្យចូលឆ្នាំ៕
លីធាន - ថាច់ធី