មិនត្រឹមតែអនុវត្តល្អការងារថែទាំសុខភាពជូនកម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនប៉ុណ្ណោះទេ កម្មាភិបាល បុគ្គលិកដំណាក់សុខាភិបាលកងទ័ពប្រជាជនឡាយហ្វា ទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង ថែមទាំងអនុវត្តល្អការងារពិនិត្យ ព្យាបាលជំងឺជូនប្រជាជនលើភូមិសាស្រ្តទៀតផង។
គ្រូពេទ្យនៃដំណាក់សុខាភិបាលកងទ័ពប្រជាជនឡាយហ្វា កំពុងពិនិត្យជំងឺជូនប្រជាជន។
តាមប្រសាសន៍លោកវរសេនីយ៍ត្រី ថាយមិញផុង ប្រធានដំណាក់សុខាភិបាលកងទ័ពប្រជាជនឡាយហ្វា នេះគឺជាឃុំក្រមានជនរួមជាតិខ្មែររស់នៅកុះករ មាមីងច្រើនប្រកបរបរកសិកម្មនិងនេសាទ។ ព្រោះហេតុនោះ មាមីងមកពិនិត្យជំងឺតាំងពីព្រលឹម ម៉្លោះហើយដំណាក់សុខាភិបាល ចាត់ក្រុមគ្រូពេទ្យប្រចាំការ ២៤/២៤ ម៉ោង ដើម្បីអនុវត្តល្អការងារថែទាំសុខភាពជូនប្រជាជន។
បច្ចុប្បន្ន ដំណាក់សុខាភិបាលកងទ័ពប្រជាជនឡាយហ្វា មានកម្មាភិបាលពេទ្យ ៥ រូប ដើម្បីបម្រើការពិនិត្យ ព្យាបាលជំងឺ ដោយប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលនិងសេវាកម្ម។ ថ្វីដ្បិតមិនទាន់មានវេជ្ជបណ្ឌិត ប៉ុន្តែដំណាក់សុខាភិបាលនៅតែបង្កបានទំនុកចិត្តក្នុងប្រជាជនពេលពិនិត្យ ព្យាបាលជំងឺ។ អ្នកជំងឺលីផួន ឱ្យដឹង៖ “ខ្ញុំផ្តាសាយ និងក្អកមកពិនិត្យថ្មើរណាក៏ជួបគ្រូពេទ្យទាំងអស់។ គ្រូពេទ្យនៅទីនេះ ពិនិត្យអស់ពីចិត្តនិងផ្សំថ្នាំផឹកឆាប់ជាសះស្បើយ ម៉្ល៉ោះហើយពេលឈឺម្តងៗ ខ្ញុំតែងមកទីនេះពិនិត្យព្យាបាលដោយប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល”។ អាស្រ័យការខ្នះខ្នែងអស់ពីចិត្តរបស់គ្រូពេទ្យពាក់ស័ក្តិខៀវ ក៏បង្កបានទំនុកចិត្តចំពោះប្រជាជន។ បច្ចុប្បន្ន មធ្យមភាគក្នុងមួយខែ ដំណាក់សុខាភិបាលទទួលពិនិត្យនិងផ្តល់ថ្នាំជូនអ្នកជំងឺប្រមាណជាង ៣០ លើកនាក់។ គ្រូពេទ្យកៀងណារៀ កម្មាភិបាលពេទ្យនៃដំណាក់សុខាភិបាលកងទ័ពប្រជាជនឡាយហ្វា ឱ្យដឹង៖ “ខ្ញុំជាជនជាតិខ្មែរ ទើបយល់ច្បាស់អំពីជីវភាពរបស់មាមីងនៅជនបទ ពុំសូវចេះនិយាយភាសាវៀតទេ។ ពេលឃើញគ្រូពេទ្យឆាប់មកដើម្បីពិនិត្យជំងឺ ចេះនិយាយភាសាខ្មែរ និងណែនាំដោយអស់ពីចិត្តរបៀបថែទាំសុខភាព លេបថ្នាំនិងសម្រាក គឺមាមីងរីករាយណាស់។ សង្កេតឃើញដូច្នោះ គ្រូពេទ្យយើងខ្ញុំកាន់តែមានកម្លាំងចិត្តដើម្បីអនុវត្តល្អភារកិច្ច”។
តាមប្រសាសន៍លោកវរសេនីយ៍ត្រី ថាយមិញផុង មាមីងតែងមកពិនិត្យជំងឺធម្មតាមួយចំនួនដូច៖ ឈឺក្រពះ សរសៃឈាមបេះដូង សន្លាក់រលាកផ្លូវដង្ហើម។ល។ ទន្ទឹមនឹងការពិនិត្យ ព្យាបាល ដំណាក់សុខាភិបាលនៅទាំងផ្សព្វផ្សាយជូនមាមីងអំពីរបៀបបង្ការទប់ស្កាត់ ជំងឺមួយចំនួនទៀត ដូច៖ ជំងឺគ្រុនចាញ់ ពងដៃ-ជើង-មាត់ គ្រុនឈាម។ល។ ពិសេស គ្រូពេទ្យនៃដំណាក់សុខាភិបាលនៅទាំងចុះទៅតាមផ្ទះ ផ្សព្វផ្សាយអំពីរបៀបបង្ការប្រឆាំងជំងឺ COVID-១៩ ដើម្បីមាមីងជ្រាបច្បាស់។ ផ្តើមពីនោះ មាមីងរួមជាមួយរដ្ឋអំណាចបង្ការប្រឆាំងជំងឺ COVID-១៩ ប្រកបដោយប្រសិទ្ធភាព៕
លីធាន-មុនី