23/02/2021 - 08:40

រួម​ចំ​ណែ​ក​ធ្វើ​ឱ្យ​តំ​បន់​ជន​បទ​ស្រស់​ស្អាត​

នៅ​តំ​បន់​ជន​បទ​ដាច់​ស្រយាល​នៃ​ខេត្ត​កាម៉ាវ រូប​ភាព​កង​ទ័ព​ជួស​ជុល​ផ្លូវ​ថ្នល់​ ធ្វើ​ស្ពាន​ ដាំ​ផ្កា​ និង​ដើម​ឈើ​តាម​ដង​ផ្លូវ​ មិន​ត្រឹម​តែ​ញុាំង​ឱ្យ​ផ្លូវ​ជន​បទ​មាន​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​រូប​ភាព​កង​ទ័ព​អ៊ំ​ហូ រឹត​តែ​ថ្លៃ​ថ្លា​ដក់​ជាប់​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​ជាង​ទៀត​។​

 ​   កង​ទ័ព​អ៊ំ​ហូនៅ​ខេត្ត​កាម៉ាវ តែង​ស្ម័គ្រ​ចិត្ត​រួម​កម្លាំង​ “ធ្វើ​ឱ្យ​ជន​បទ​ផ្លាស់​ថ្មី​”។​

នៅ​តាម​ដង​ផ្លូវ​បណ្តោយ​សង​ខាង​ប្រ​ឡាយ​ដឹក​យ៉ាយ (ភូមិ​កៃ​រុាំង ឃុំ​ភូហឹង​ ស្រុក​កៃ​ណឿក) មិន​ពិបាក​ឃើញ​ជួរ​ផ្កា​រំយោល​រីក​ក្រហម​ និង​ផ្កា​ម៉ោង​ ១០ បង្អួត​សម្រស់​នោះ​ឡើយ​។​ នៅ​ចិញ្ចើម​ផ្លូវ​ខាង​មុខ​ផ្ទះ​គ្រួ​សារ​ គោល​នយោ​បាយ​ និង​គ្រួ​សារ​ក្រី​ក្រ ក៏​មាន​ការ​រួម​ចំ​ណែក​ដាំ​ផ្កា​របស់​កង​ទ័ព​អ៊ំ​ហូ ពេល​មក​ហ្វឹក​ហឺ្វននៅ​ទីនេះ​មិន​តិច​ដែរ​។​ គឺបង​ៗ​កង​ទ័ព​បាន​រួម​ចំ​ណែ​ក​ញុាំង​ឱ្យ​ផ្លូវ​ថ្នល់​នៅ​តំ​បន់​ជន​បទ​រឹត​តែ​ស្រស់​ស្អាត​។​

តាម​សម្តី​ប្រ​ជា​ជន​នៅ​ភូមិ​កៃ​រាំង​ កាល​ពី​មុន​នេះ​ ៤ ឆ្នាំ​ នៅ​ពេល​មាន​គោល​នយោ​បាយ​កសាង​ផ្លូវ​បេ​តុង​តាម​បណ្ដោយ​មាត់​ប្រ​ឡាយ​ដឹក​យ៉ាយ គឺកង​ប្រ​ជា​ស្វ័យ​ត្រា​ណ កង​ប្រ​ជា​ការ​ពារ​បម្រុង​នៅ​ភូមិ​ភាគ​ ក៏​បាន​ជួយ​គាស់​ដី​ចាក់​ផ្លូវ​។​ “តាំង​ពី​ការ​ងារ​តូច​រហូត​ដល់​ការ​ងារ​ធំ​ បង​ៗ​កង​ទ័ព​តែង​មាន​វត្ត​មាន​ចូល​រួម​ជាមួយ​មាមីង​ទាំង​អស់​។​ ក្រៅ​ពី​ជួយ​ដល់​គ្រួ​សារ​ដែល​គ្មាន​ទីពឹង​ប្រក់​ផ្ទះ​ ជួស​ជុល​ផ្ទះ​ បង​ៗ​កង​ទ័ព​ក៏​បាន​ចូល​រួម​ជួស​ជុល​ផ្លូវ​ ស្ពាន​ផង​ដែរ​។​ បង​ៗ​ កង​ទ័ព​នៅ​ទាំង​ទៅ​ភូមិ​ដទៃ​ជីក​ដើម​ឈើ​ ដើម​ផ្កា​ រួច​នាំ​យក​មក​ដាំ​តាម​ជួរ​របង​ចិញ្ចើម​ថ្នល់​ ដូច្នេះ​ផ្លូវ​នេះ​កាន់​តែស្រស់​ស្អាត​ជាង​មុន​” - អ្នក​មីង​ដាំង​ថាញ នៅ​ភូមិ​កៃ​រាំង​ បាន​ឱ្យ​ដឹង​ដូច្នេះ​។​ លោក​ត្រឹង​វ៉ាន់​ហ៊ីវ មេបញ្ជា​ការ​ដ្ឋាន​យោ​ធាឃុំ​ភូហឹង​ មាន​ប្រ​សាសន៍​៖ នៅ​រាល់​វគ្គ​ហ្វឹក​ហ្វឺន​ កង​កម្លាំង​តែង​ចំ​ណាយ​ពេល​តិច​បំ​ផុត​មួយ​ថ្ងៃ​ដើម្បី​ជួយ​ប្រ​ជា​ជន​។​ ការ​ងារ​ជាក់​ស្តែង​បំ​ផុត​មាន​ដូច​ជួស​ជុល​ផ្លូវ​ដែល​បាក់​បែក​ ខូច​ខាត​។​ ពិសេស​ នៅ​ដង​ផ្លូវ​ណា​ដែល​មាន​ទិស​ដៅ​កសាង​កៅ​ស៊ូ​ កង​កម្លាំង​តែង​ចេញ​ទៅ​ជួយ​ដើម្បី​ពន្លឿន​ដំ​ណើរការ​កសាង​។​

រយៈ​ពេល​កន្លង​ មាន​សកម្ម​ភាព​ជាក់​ស្តែង​ជាច្រើន​ដើម្បី​សហគមន៍​របស់​បង​ៗ​កង​ទ័ព​អ៊ំ​ហូ  មិន​ត្រឹម​តែនៅ​ឃុំ​ភូហឹង​ប៉ុណ្ណោះ​ទេ​ គឺ​នៅ​គ្រប់​ទិស​ទី​ទាំង​អស់​នៃ​តំ​បន់​ជន​បទ​ខេត្ត​កា​ម៉ាវ។​ លោក​វរសេនីយ៍​ឯក​ប​ម្រុង ត្រឹង​ក្វឹក​វែង​ ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក​កៃ​ណឿក បាន​មាន​ប្រ​សាសន៍​៖ ក្រៅ​ពី​ផ្តោត​លើ​ការ​បំ​ពេញ​ភារ​កិច្ច​ផ្ទាល់​គឺ សម្រេច​នូវ​លក្ខឋាន​ “សន្តិ​សុខ​សណ្តាប់​ធ្នា​ប់​សង្គម​” បញ្ជា​ការ​ដ្ឋាន​យោ​ធាស្រុក​ ក៏​តែង​សហការ​ជា​មួយ​ឃុំ​នា​នា​ឡើង​គម្រោង​ផែន​ការ​កសាង​ជន​បទ​ថ្មី​។​ រាល់​ពេល​ហ្វឹក​ហ្វឺន​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​តែង​ផ្គួប​ផ្សំ​ឃោស​នា​អំ​ពី​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ​ ស្ដី​ពី​ការ​កសាង​ជន​បទ​ថ្មី​ជូន​ប្រ​ជា​ជន​។​ កង​កម្លាំង​ហ្វឹក​ហ្វឺន​នៅ​ទាំង​ចូល​រួម​ពល​កម្ម​ រួម​ចំ​ណែក​ជា​មួយ​មាមីង​ “ធ្វើ​ឱ្យ​ជន​បទ​ផ្លាស់​ថ្មី​”។​ ក្នុង​រយៈ​កាល​ ១០ ឆ្នាំ​កន្លង​ កង​កម្លាំង​ក្រោម​ឱវាទ​បញ្ជា​ការ​ដ្ឋាន​យោ​ធាស្រុក​ បាន​ជម្រះ​ស្មៅ​តាម​ដង​ផ្លូវ​បាន​ជិត​ ១៧ គីឡូ​ម៉ែ​ត្រ ជួស​ជុល​ផ្លូវ​រាប់​ពាន់​ម៉ែ​ត្រ ជួស​ជុល​ផ្ទះ​ ធ្វើ​ស្ពាន​ថ្នល់​ ដាំ​របង​បៃតង​។​ល។​ គិត​ពេល​វេលា​ពល​កម្ម​ជាង ​៨.៩០០ ថ្ងៃ​។​ តាម​រយៈ​មុខ​ការ​ងារ​ផ្សេង​ៗ​ ម្ល៉ោះ​ហើយ​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​កាន់​តែ​ស្អិត​ល្មួត​ជាង​ទៀត​៕​

      អត្ថ​បទ​និង​រូប​៖ ហ៊ីវងៀ- បក​ប្រែ៖ សុផន

ចែករំលែកអត្ថបទ