23/02/2021 - 08:40

បង្កើន​ការ​ព្យា​បាល​ល្អ​ចាប់​ពី​កម្រិត​មូល​ដ្ឋាន​

យោង​ប្រ​សាសន៍​លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ខេត្ត​បាន​ផ្ដល់​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដល់​ជន​រួម​ជាតិ​ខ្មែរ​ នៅ​តាម​ឃុំ​ចំ​ណុះ​តំ​បន់​លំ​បាក​ជាង​ ៤០០ពាន់​ប័ណ្ណ​។​ ទន្ទឹម​នឹង​នោះ​ ធ្វើ​ឱ្យ​សុក្រឹត​មូល​ដ្ឋាន​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ​។

 បន្ទប់​សម្រាក​ព្យា​បាល​ជំ​ងឺ​នៃ​មន្ទីរ​ពហុ​ព្យា​បាល​តំ​បន់​ឌិញ​ហ្វា តែង​ស្អាត​បាត​ជា​និច្ច​។

អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្តីពី​ការ​ថែទាំ​សុខ​ភាព​នៅ​តំ​បន់​ជួប​លំ​បាក​ខ្លាំង​ ខេត្ត​គៀង​យ៉ាង​ បាន​វិនិ​យោគ​ព្រម​ៗ​គ្នា​តាំង​ពី​ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​រហូត​ដល់​កង​កម្លាំង​បុគ្គ​លិក​ពេទ្យ​។​ នៅ​តាម​មូល​ដ្ឋាន​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ខេត្ត​បាន​ធ្វើ​ឱ្យ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​រហូត​ដល់​មន្ទីរ​ពេទ្យ​ស្រុក​។​ លោក​ត្រឿង​វ៉ាន់​ភឿក អនុប្រ​ធាន​ការិ​យាល័យ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​យ៉ុង​រៀង​ ឱ្យ​ដឹង​ តាម​របាយ​ការណ៍​របស់​ផ្នែក​សុខា​ភិបាល​ស្រុក​ នៅ​តាម​ឃុំ​ ទីប្រ​ជុំ​ជន​ដែល​មាន​ជន​រួម​ខ្មែរ​រស់​នៅ​កុះ​ករ​ តែង​មាន​ដំ​ណា​ក់​សុខា​ភិបាល​សម្រេច​បទ​ដ្ឋាន​ ហើយ​មាន​វេជ្ជ​បណ្ឌិត​ទទួល​បន្ទុក​។​

ជន​រួម​ជាតិ​ខ្មែរ​មក​កាន់​ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​ ដើម្បី​ព្យា​បាល​កាន់​តែ​ច្រើន​ ពេល​បាន​ផ្ដល់​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ដំ​ណាក់​សុខា​ភិបាល​សម្រេច​បទ​ដ្ឋាន​ និង​មន្ទីរ​ពេទ្យ​ថ្នាក់​ស្រុក​សម្រេច​តាម​តម្រូវ​ការ​ព្យា​បាល​។​ អ្នក​មីង​ធីញ៉ាញ់ នៅ​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គក្វាវ ឱ្យ​ដឹង​៖ “ខ្ញុំ​មាន​ជំ​ងឺ​លើស​ឈាម​ ត្រូវ​លេប​ថ្នាំ​រាល់​ថ្ងៃ​ ដូច្នេះ​ខ្ញុំ​តែង​ទៅ​ពិនិត្យ​និង​ព្យា​បាល​នៅ​មន្ទីរ​ពហុ​ព្យា​បាល​តំ​បន់​ឌិញ​ហ្វា។​ កាល​ពី​មុន​ កន្លែង​នេះ​ជាដំ​ណាក់​សុខា​ភិបាល​ ឥឡូវ​ត្រូវ​បាន​បង្កើន​កម្រិត​ទៅ​ជា​មន្ទីរ​ពហុ​ព្យា​បាល​ ម្ល៉ោះ​ហើយ​មាន​ឧបករណ៍​គ្រប់​សព្វ​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យា​បាល​បឋម​” ។​

លោក​យ័ញ​ភុក ឱ្យ​ដឹង​បន្ថែម​ ការ​វិនិ​យោគ​ព្រម​ៗ​ គ្នា​នូវ​កម្ម​វិធី​គម្រោង​ដោយ​ឡែក​របស់​រដ្ឋ​ បាន​ជួយ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​ផ្លាស់​ប្តូរ​នូវ​ទម្លាប់​មិន​ជឿន​លឿន​។​ ខេត្ត​គៀង​យ៉ាង​ ផ្គត់​ផ្គង់​ទឹក​ស្អាត​ដល់​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រនៅ​រាត់​រាយ​ចំ​នួន​ ៧.៩១០ គ្រួ​សារ​ បង្កើន​អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្អាត​ពី​ ៧៧,៩២% ក្នុង​ឆ្នាំ​ ២០១៤ កើន​ឡើង​ជាង ​៨៨% នៅ​ឆ្នាំ​ ២០២០ ។​ ផ្ដើម​ពី​នោះ​ គ្រួ​សារ​ទាំង​នេះ​ឈប់​ប្រើ​ប្រាស់​ទឹក​ព្រែក​ ដូច្នេះ​កាត់​បន្ថយ​បាន​ជំ​ងឺ​ច្រើន​ប្រ​ភេទ​។​ ខេត្ត​ចង្អុល​ការ​ផ្នែក​សុខា​ភិបាល​ពង្រឹង​ការ​បណ្តុះ​បណ្តាល​ បំ​ប៉ន​មុខ​ជំ​នាញ​វិជ្ជា​ជីវៈ​ដល់​កង​ជួរ​បុគ្គ​លិក​ពេទ្យ​នៅ​មូល​ដ្ឋាន​។​ ផ្ដើម​ពី​នោះ​ ធានា​ការ​អនុវត្ត​បាន​ល្អ​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​តំ​បន់​ជន​ជាតិ​ភាគ​តិច​តាំង​ពី​ថ្នាក់​មូល​ដ្ឋាន​៕

​  ហា​ថាញ-ទីទុយ

ចែករំលែកអត្ថបទ