08/02/2021 - 15:41

ត្រួត​ពិនិត្យ​ចំ​នួន​ប្រ​ជា​ជន​ តំ​បន់​កោះ​សមុទ្រ​ និង​តំ​បន់​ឆ្នេរ​សមុទ្រ​

គម្រោង​ “ត្រួត​ពិនិត្យ​ចំ​នួន​ប្រ​ជា​ជន​តំ​បន់​កោះ​សមុទ្រ​ និង​តំ​បន់​ឆ្នេរ​សមុទ្រ​”  (ហៅ​កាត់​ថា​ គម្រោង​ ៥២) រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​សុខ​ភាព​បន្ត​ពូជ​-ផែន​ការ​គ្រួ​សារ​។​ អា​ស្រ័យ​ហេតុ​នោះ​ អត្រា​ទារក​កើត​មក​ និង​កុមារ​ខ្វះ​អា​ហា​រូប​ត្ថម្ភនៅ​តំ​បន់​កោះ​សមុទ្រ​ និង​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ស្រុក​ថ្កូវ​ ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើន​គុណ​ភាព​ចំ​នួន​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ស្រុក​។​

វេជ្ជ​បណ្ឌិត​ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​អាង​ក្វាង​ហ៊ឺវ ប្រ​ជុំ​សហកា​រី​ចំ​នួន​ប្រ​ជា​ជន​ឃុំ​ ដើម្បី​ពិភាក្សា​ផែន​ការផ្សព្វផ្សាយអំពីថែទាំសុខភាពបន្តពូជ - ផែនការគ្រួសារ។

ការ​អនុវត្ត​ដំ​ណាក់​កាល​ II  (២០១៦-២០២០) របស់​គម្រោង​ ៥២ ស្រុក​ថ្កូវ​មាន​ឃុំ​ ទីប្រ​ជុំ​ជន​ចំ​នួន​ ៧ ដែល​ទទួល​ផល​ពី​គម្រោង​នេះ​ រួម​មាន ៖ ឃុំ​អាង​ក្វាង​ហ៊ឺវ លឺវងីបអាញ់ គីមសើុង ហាម​តឹង​ ដាយ​អាង​ ឌិញ​អាង​ និង​ទីប្រ​ជុំ​ជន​ឌិញ​អាង​។​ នេះ​ជាឃុំ​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​ស្រូប​អត្រា​ ៤៥% នៃ​ចំ​នួន​ប្រ​ជា​ជន​សរុប​។​

អា​ង​ក្វាង​ហឺវ ជាឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​ ទីប្រ​ជុំ​ជន​ទាំង​ ៧ អនុវត្ត​ល្អ​ការ​ងារ​ថែទាំ​សុខ​ភាព​ - ផែន​ការ​គ្រួ​សារ​ ពិសេស​គឺអនុវត្ត​ល្អ​គម្រោង​ ៥២។​ ឆ្នាំ​ ២០២០ ទោះ​បីស្ថាន​ភាព​ជំ​ងឺ​ COVID-១៩ មាន​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ប៉ុន្តែ​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​របស់​ដំ​ណាក់​សុខា​ភិបាល​ឃុំ​អា​ង​ក្វាង​ហ៊ឺវ បាន​ខ្នះ​ខ្នែង​កសាង​ផែន​ការ​អនុវត្ត​ល្អ​ការ​ងារ​ថែទាំ​សុខ​ភាព​បន្ត​ពូជ​-ផែន​ការ​គ្រួ​សារ​។​  ឆ្នាំ​កន្លង​ ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​បាន​ចាត់​តាំង​ពិនិត្យ​សុខ​ភាព​ស្រ្តី​មាន​គភ៌​ ៣០៣ នាក់ ដាក់​កង​ពន្យា​កំ​ណើត​ជូន​បង​ប្អូន​នា​រី ១០៥ នាក់ ជូន​ថ្នាំ​ពន្យា​កំ​ណើត​ដល់​នា​រី ៤១៦ នាក់ ពិគ្រោះ​យោ​បល់​ជូន​ស្រ្តី​មាន​គភ៌​និង​យក​គំ​រូ​ធ្វើ​តេស្ដ​ចំ​នួន​ ៣៨ បង្ការ​ឆ្លង​មេរោគ​ HIV ពី​ ម្តាយ​ទៅ​កូន​។​ល។​

ឆ្លង​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្ដែង​ ឆ្នាំ​២០២០ អត្រា​ទារក​កើត​មក​ និង​កុមារ​ខ្វះ​អា​ហា​រូប​ត្ថម្ភលើ​ភូមិ​សាស្រ្ត​ឃុំ​ ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​។​ វេជ្ជ​បណ្ឌិត​ ង្វៀង​ង៉ុក​តាយ ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​អាង​ក្វាង​ហ៊ឺវ បញ្ជាក់​៖ “ឆ្នាំ​ ២០២០ ដំ​ណាក់​សិខា​ភិបាល​ឃុំ​អាង​ក្វាង​ហឺវ អនុវត្ត​ល្អ​ការ​ងារ​ថែទាំ​សុខ​ភាព​-ផែន​ការ​គ្រួ​សារ​ និង​គម្រោង​ ៥២ ស្ដី​ពី​ការ​ត្រួត​ពិនិត្យ​ចំ​នួន​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ សម្រេច​បាន​លទ្ធ​ផល​នោះ​ គឺមាន​ការ​រួម​ចំ​ណែ​ក​របស់​សហកា​រី​សុខា​ភិបាល​លើ​ភូមិ​សាស្រ្ត​។​ ពួក​គាត់​គឺជា​អ្នក​ចុះ​ទៅ​គ្រប់​ច្រក​ល្ហក គ្រប់​ផ្ទះ​ ដើម្បី​ផ្សព្វ​ផ្សាយ​ចលនា​គូស្រ​ករ​ក្នុង​វ័យ​សម្រាល​កូន​ អនុវត្ត​វិធាន​ការ​ពន្យា​កំ​ណើត​។​ល។​ សំ​ដៅ​ជួយ​ប្រ​ជា​ជន​ថែទាំ​សុខ​ភាព​ - អនុវត្ត​ផែន​ការ​គ្រួ​សារ​ បង្កើន​គុណ​ភាព​ចំ​នួន​ប្រ​ជា​ជន​”៕​

             សឺន​ម៉ាល័យ​ - ថាច់​ធី 

ចែករំលែកអត្ថបទ