02/02/2021 - 09:10

ផ្តល់​អនុសាសន៍​ពលរដ្ឋ​គួរ​បន្ត​អនុវត្ត​ល្អ​តាម​សារ​ ៥K

នៅ​ក្រុង​កឹង​ធើ នា​យក​ដា្ឋនសុខា​ភិបាល​បម្រុង​ បាន​ចាត់​តាំង​សិក្ខា​សាលា​ណែ​នាំ​ពី​ការ​ពាក់​ម៉ាស់ បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ នៅ​តាម​ទីសាធា​រណៈ​និង​ក្រម​លក្ខឋាន​វាយ​តម្លៃ​ពី​ហា​និភ័យ​នៃ​ជំ​ងឺ​ឆ្លង​។​

 ទិដ្ឋ​ភាព​សិក្ខា​សាលា​។​ រូប​៖ H.HOA

បច្ចុប្បន្ន​ ប្រ​ទេស​វៀត​ណា​មមាន​អង្គ​ភាព​ចំ​នួន ៤ ចូល​រួម​ស្រាវ​ជ្រាវ​ និង​ផលិត​វ៉ាក់​សាំង​ ក្នុង​នោះ​មាន​វ៉ាក់​សាំង​ពីរ​ប្រ​ភេទ​ កំ​ពុង​ពិសោធន៍ វ៉ាក់សាំង​ទី ១ កំ​ពុង​បាន​ NANOGEN ពិសោធន៍លើ​អ្នក​ជំ​ងឺ​ដំ​ណាក់​កាល​ទី ១ តាម​ការ​គ្រោង​ទុក​ដំ​ណាក់​កាល​ទី ២ នឹង​ចាប់​ផើ្តមក្រោយ​ពី​បុណ្យ​ចូល​ឆាំ្ន​ថ្មី​ប្រ​ពៃណី​វៀត​ណាម។​ វ៉ាក់​សាំង​ទី ២ អា​ស្រ័យ​វិទ្យា​សា្ថន​វ៉ាក់​សាំង​និង​ផលិត​ផល​ជីវ​វេជ្ជ​សាស្រ្ត​ (Ivac) ផលិត។​ កំ​ពុង​ស្នើ​ក្រសួង​សុខា​ភិបាល​ផ្តល់​អាជា្ញ​ប័ណ្ណ​ធើ្វការ​ពិសោធន៍លើ​មនុស្ស​។​ ប្រ​សិនការ​ពិសោធន៍បាន​ជោគ​ជ័យ​ រំពឹង​ថា​ដល់​ត្រៃមាស​ទី ២ ឆាំ្ន ២០២២ នឹង​អាច​នាំ​ចេញ​ទីផ្សារ​ក្នុង​ប្រ​ទេស​។​

តាម​ការ​កត់​សម្គាល់​នៅ​ពេល​ខាង​មុខ​ ជំ​ងឺ​នៅ​តែ​មាន​ការ​រាល​ដាល​ស្មុគ​ស្មាញ​។​ នៅ​លើ​ពិភព​លោក​នឹង​មាន​ចំ​នួន​មនុស្ស​ជាច្រើន​ឆ្លង​ជំ​ងឺ​។​ ជំ​ងឺ​អាច​រាល​ដាល​តិច​បំ​ផុត​ ២ ឆាំ្នទៀត​។​ វ៉ាក​សាំង​ បង្ការ​ជំ​ងឺ​មិន​ទាន់​អាច​ប្រើ​ប្រាស់​នៅ​ក្នុង​សហ​គមន៍។​ នៅ​ប្រ​ទេស​វៀត​ណាម​ហា​និភ័យ​ជំ​ងឺ​រាល​ដាល​ក្នុង​សហ​គមន៍តែង​មាន​ជា​អចិន្រៃ្តយ៍ អា​ស្រ័យ​មាន​ករណី​ឆ្លង​ដែន​ចូល​ប្រ​ទេស​ខុស​ច្បាប់​ជាច្រើន​ មិន​បាន​ប្រ​ទះ​ឃើញ​ឬ​ប្រ​ទះ​ឃើញ​យឺត​ ហើយ​ប្រ​ជា​ជន​នៅ​មាន​ស្មារតី​មើល​ស្រាល​ ព្រងើយ​កនើ្តយ។​ល។​ ហេតុ​នេះ​ នា​យក​ដ្ឋាន​សុខា​ភិបាល​បម្រុង​បាន​ផ្តល់​អនុសាសន៍​ដល់​ពលរដ្ឋ​គួរ​បន្ត​អនុវត្ត​ល្អ​តាម​សារ ៥K (គឺពាក់​ម៉ាស់ - កំ​ចាត់​មេរោគ​ - រក្សា​គម្លាត​ - មិន​ផ្ដុំ​គា្ន - រាយ​ការណ៍​សុខា​ភិបាល​)៕​

                  H.HOA- បកប្រែ៖ សាម៉ៃ ​ 

ចែករំលែកអត្ថបទ