និទាឃរដូវឆ្នាំនេះ ជានិទាឃរដូវលើកទី ៩១ ចាប់តាំងពីនិទាឃរដូវដំបូងដែលប្រជាជនយើងមានបក្ស។ ក្ដីមោទនៈកាន់តែកើនឡើង ចំពោះសមិទ្ធិផលលេចធ្លោរបស់ប្រទេសជាតិក្នុងឆ្នាំជូតនេះ ដែលជាឆ្នាំប្រឈមនឹងការលំបាកច្រើន។ បំពូនបន្ថែមនូវក្តីជឿជាក់របស់ប្រជាជនវៀតណាម ជិត ១០០ លាននាក់ ក្នុងនោះ មានជនរួមជាតិភាគតិចជាង ១៤ លាននាក់ក្នុងទូទាំងប្រទេស។
ក្រោមការដឹកនាំរបស់បក្ស ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិភាគតិចកាន់តែបានសុក្រឹត។ រូបៈ លីធាន
ដំណើរការផ្លាស់ថ្មីលើគ្រប់វិស័យរបស់ប្រទេសជាតិ ត្រូវបានបក្សយើងវាយតម្លៃ ឆ្លុះបញ្ចាំងឡើងវិញនៅមហាសន្និបាត លើកXII (ខែ ០១/២០១៦)។ ឆ្លងកាត់ ៣០ ឆ្នាំ នៃការផ្លាស់ថ្មី ប្រទេសយើងសម្រេចបាននូវសមិទ្ធផលដ៏ធំធេង មានអត្ថន័យជាប្រវត្តិសាស្ត្រ បង្ហាញឱ្យឃើញនូវគោលមាគ៌ាដ៏ត្រឹមត្រូវ និងច្នៃប្រតិដ្ឋរបស់បក្សយើង។ មាគ៌ាឆ្ពោះទៅរកសង្គមនិយមរបស់ប្រទេសជាតិយើង សមស្របនឹងភាពជាក់ស្ដែងរបស់វៀតណាម និងចរន្តអភិវឌ្ឍនៃប្រវត្តិសាស្រ្ត។ ស្ថិតក្នុងក្របខណ្ឌនៃមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី XIII របស់បក្ស សមិទ្ធិផលដែលសម្រេចបានលើគ្រប់វិស័យរបស់ប្រទេសជាតិ សាជាថ្មីម្ដងទៀត បានបញ្ជាក់ពីភាពដ៏ត្រឹមត្រូវ និងច្នៃប្រតិដ្ឋនៃគោលមាគ៌ាផ្លាស់ថ្មីរបស់បក្សយើង។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិជាច្រើន បំផុតគឺក្នុងឆ្នាំ ២០២០ មានប្រទេសជាច្រើនកំណើនសេដ្ឋកិច្ចត្រូវធ្លាក់ ចុះក្រោមសូន្យផ្ទុយមកវិញ វៀតណាមសេដ្ឋកិច្ចនៅតែបន្តមានកំណើន។ លើវិស័យវប្បធម៌-សង្គម វៀតណាមជានិច្ចកាលតែងយកចិត្តទុកដាក់ពង្រឹង កសាងខឿនវប្បធម៌ជឿនលឿន ដិតដាមដោយអត្តសញ្ញណជាតិនិងអភិវឌ្ឍន៍។ វិស័យកិច្ចការបរទេស ជំហរនិងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ ត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ការផ្លាស់ថ្មីលើគ្រប់វិស័យរបស់ប្រទេសជាតិ នៅទាំងបង្ហាញពីការអភិវឌ្ឍលេចធ្លោនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ការអភិវឌ្ឍនេះ បង្ហាញឱ្យឃើញនូវមាគ៌ាដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋយើងខាងវិស័យការងារជនជាតិ អនុវត្តនូវគោលនយោបាយជនជាតិ។ ពិសេស ចាប់តាំងពីដំណាក់កាលផ្លាស់ថ្មីរហូតមកដល់បច្ចុប្បន្ន បញ្ហាជនជាតិ សាមគ្គីទូទាំងជនជាតិ និងការងារជនជាតិ តែងបានបក្សយើងអំណះអំណាង បំពេញគ្រប់ជ្រុងជ្រោយ ហើយកាន់តែពេញលេញជាងទៀត។ តាមការសរុបរបស់គណៈកម្មាធិការជនជាតិ តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ សព្វថ្ងៃមានកម្មវិធីគោលនយោបាយចំនួន ១១៨ កំពុងមានសុពលភាព ក្នុងនោះ មានគោលនយោបាយជំនួយផ្ទាល់ចំនួន ៥៤ ដល់ជនជាតិភាគតិច និងមានគោលនយោបាយរួមចំនួន ៦៤ អាទិភាពចំពោះជនរួមជាតិភាគតិចដែលរស់នៅតំបន់ភ្នំ។ល។
ក្ដីរំពឹងធំបំផុតសម្រាប់ជនរួមជាតិភាគតិចជាង ១៤ លាននាក់ គឺរដ្ឋសភានីតិកាលទី ១៤ បានប្រកាសឱ្យប្រើសេចក្ដីសម្រេចចិត្តលេខ ៧៤ /២០១៨/QH១៤ ក្នុងនោះ សម្រេចចិត្តប្រគល់ឱ្យរដ្ឋាភិបាល កសាងគម្រោងរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ តំបន់មានលក្ខណសេដ្ឋកិច្ចលំបាកខ្លាំង (ហៅកាត់ថា គម្រោងរួម)។ ថ្ងៃ១៨/១១/ ២០១៩ នាសម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៤ ប្រកាសឱ្យប្រើសេចក្ដីសម្រេចចិត្តលេខ ៨៨/២០១៩/QH១៤ ផ្តល់សច្ចានុមតិលើគម្រោងរួម។ គម្រោងរួម ក៏បានរដ្ឋសភាផ្តល់សច្ចានុមតិគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ក្នុងសេចក្ដីសម្រេចចិត្តលេខ ១២០/២០២០ /QH១៤ ចុះថ្ងៃ ១៩/៦/២០២០ និងបានរដ្ឋាភិបាលចេញផែនការផ្សព្វផ្សាយអនុវត្តក្នុងសេចក្ដីសម្រេចលេខ ១៤០៩/QĐ-TTg ចុះថ្ងៃ ១៥/៩/២០២០។ នេះគឺជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យប្រវត្តិសាស្រ្ត ក្នុងវិស័យការងារជនជាតិ បន្តជំរុញនូវក្ដីជឿជាក់ ក្ដីរំពឹងថ្មីទៅក្នុងការអភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ក្នុងដំណាក់កាលថ្មី៕
យោងៈកាសែតជនជាតិនិងអភិវឌ្ឍន៍- ប្រែសម្រួលៈ ពេជ្រសឿន