26/01/2021 - 10:37

សុក​ត្រាំង​ មាន​វិធី​សាស្រ្ត​បង្រៀន​ល្អ​ ជួយ​ឱ្យ​សិស្ស​ជន​ជាតិ​ខ្មែរ​ឆាប់​យល់​មេរៀន​

យោង​តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ខេត្ត​បាន​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ និង​បំ​ពាក់​គ្រឿង​បរិក្ខារ​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​រៀន​សូត្រ​របស់​សិស្ស​ ។​ កង​ជួរ​កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​ ជាសារ​វន្ត​មាន​គ្រប់​ចំ​នួន​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ផ្លាស់​ថ្មី​នៃ​វិស័យ​អប់​រំចំ​ណេះ​ទូទៅ​ ។​ ទូទាំង​ខេត្ត​មាន​ ៤.០៧៩ បន្ទប់​ ដោយ​មាន​សិស្ស​ប្រ​មាណ​ ១២០.០០០ នាក់ (ជាមធ្យម​ក្នុង​មួយ​បន្ទប់​មាន​សិស្ស​ ២៩ នាក់)។​

រដ្ឋ​មន្រ្តី​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ ភុងស្វឹង​ញ៉ា ប្រ​គល់​ជូន​ផ្លាក់​និមិត្ត​រូប​បន្ទប់​កុំ​ព្យូទ័រ​១​បន្ទប់​តម្លៃ​ ៣០០ លាន​ដុង​ ដល់​សាលា​វិទ្យា​ល័យ​អាង​ឡាក​ថោង ស្រុក​កេ​សាច់។

មាន​ប្រ​សាសន៍​ក្នុង​ឱកាស​ចុះ​ធ្វើ​ការ​ ស្តីពី​ស្ថាន​ភាព​ផ្សព្វ​ផ្សាយ​កម្ម​វិធី​អប់​រំចំ​ណេះ​ទូទៅ​សម្រាប់​ថ្នាក់​ទី ១ ឆ្នាំ​សិក្សា​ ២០២០- ២០២១ រដ្ឋ​មន្រ្តី​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ ភុងស្វឹង​ញ៉ា បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ជ្រើស​រើស​វិធី​សាស្រ្ត​បង្រៀន​របស់​គ្រូ​បង្រៀន ​។​ លោក​រដ្ឋមន្រ្តី​ ចាត់​ទុក​ថាវិធី​សាស្រ្ត​នេះ​បាន​ជួយ​ឱ្យ​សិស្ស​ជន​ជាតិ​ខ្មែរ​ទទួល​យក​ចំ​ណេះ​បាន​ល្អ​តាម​កម្ម​វិធី​អប់​រំថ្មី ​។​ ទន្ទឹម​នឹង​នោះ​ លោក​រដ្ឋ​មន្រ្តី​ ក៏​បាន​រំលឹក​ ខេត្ត​គប្បី​កសាង​គម្រោង​អភិវឌ្ឍន៍​អប់​រំ ធ្វើ​វិក្រឹត​ការ​ដល់​គ្រូ​បង្រៀន​ផ្នែក​គរុ​កោស​ល្យ​ ដើម្បី​ធានា​មាន​កង​ជួរ​គ្រូ​បង្រៀន​មាន​វិជ្ជា​ជីវៈ​ខ្ពស់​ ។​ ព្រម​ទាំង​យក​ចិត្ត​ទុក​វិនិ​យោគ​អភិវឌ្ឍន៍ មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​គ្រឿង​បរិក្ខារ​ បម្រើ​ដល់​ការ​ងារ​បង្ហាត់​បង្រៀន​...៕​

                                   លីធាន​-មុនី​

ចែករំលែកអត្ថបទ