22/12/2020 - 09:17

ជំរុញការប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មានក្នុងការគ្រប់គ្រងនិងបង្រៀន

នោះ​គឺ​ភារ​កិច្ច​ជាប្រ​ចាំ​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​ដទៃ​ទៀត​របស់​ផ្នែក​អប់​រំក្រុង​កឹង​ធើ សំ​ដៅ​បង្កើន​គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​ដំ​ណើរ​ការ​ ជាក់​ស្តែង​គឺនៅ​ក្នុង​ស្ថាន​ភាព​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ នា​បច្ចុប្បន្ន​។​

គ្រូ​បង្រៀន​វិទ្យា​ល័យ​ថាយ​ប៊ិញ​យឿង ក្រុង​កឹង​ធើ បង្រៀន​តាម​ប្រ​ព័ន្ធ​អនឡាញ​ ក្នុង​រយៈ​ពេល​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-19។​

តាម​រយៈ​នោះ​ ផ្នែក​អប់​រំបន្ត​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ផែន​ការ​លេខ​ ១​៤​៨​/KH -UBND ចុះ​ថ្ងៃ​ទី២២/៩/២០១៧​ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ អនុវត្ត​គម្រោង​ជំ​រុញ​ការ​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ព័ត៌​មាន​ក្នុង​ការ​គ្រប់​គ្រង​  និង​ជំ​នួយ​ដល់​សកម្ម​ភាព​បង្រៀន​ សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ រួម​ចំ​ណែក​ប​ង្កើន​គុណ​ភាព​អប់​រំនិង​បណ្តុះ​បណ្តា​ល​ ដំ​ណា​ក់​កាល​ ២០១៦-២០២០ កំ​ណត់​ទិស​ដល់​ឆ្នាំ​ ២០២៥ លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ សាលា​រៀន​និង​គ្រូ​បង្រៀង​ទាំងអស់​ចូល​រួម​គ្រប់​គ្រង​ សកម្ម​ភាព​មុខ​ជំ​នា​ញ​ តាម​រយៈ​គេហទំ​ព័រ​របស់​សាលា​រៀន​តភ្ជាប់​។​ ផលិត​ផល​នៃ​ការ​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន​ និង​ពិនិត្យ​វាយ​តម្លៃ​ ត្រូវ​បាន​ធ្វើ​ឡើង​លើ​គេហទំ​ព័រ​របស់​សាលា​រៀន​តភ្ជាប់​ទៅ​តាម​ប្រ​ធាន​បទ​ មេរៀន​នៃ​វិញ្ញា​សានីមួយ​ៗ​។​ល។​ ផ្នែក​អប់​រំនៅ​ទាំង​ប្រើ​ប្រាស់​កម្ម​វិធី​ផ្នែក​ទន់សម្រាប់​គ្រប់​គ្រង​សញ្ញា​បត្រ​ វិញ្ញា​បនបត្រ​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ទិន្ន​ន័យ​បេ​ក្ខសិស្ស​បញ្ចប់​ថ្នាក់​វិទ្យា​ល័យ​ជារៀង​រាល់​ឆ្នាំ​។​

ឆ្នាំ​សិក្សា​កន្លង​ ទូទាំង​ផ្នែក​អប់​រំ បាន​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ព័ត៌​មាន​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​ ក្នុង​ការ​គ្រប់​គ្រង បង្រៀន​និង​រៀន​។​ កង​ជួរ​គ្រូ​បង្រៀន​ដែល​បង្រៀន​វិញ្ញា​សាព័ត៌​មាន​វិទ្យា​ ធានា​កម្រិត​វិជ្ជា​ជីវ​ៈតាម​សេច​ក្តី​កំ​ណត់​ មាន​បទ​ពិសោធន​៍និង​អស់​ពី​ចិត្ត​ក្នុង​ការ​បង្រៀន​។​ បន្ត​ពង្រីក​ប្រ​សិទ្ធ​ភាព​បន្ទប់​រៀន​ចំ​នួន​ ២៧ សិក្សា​បន្ត​ផ្ទាល់​តាម​ប្រ​ព័ន្ធ​អនឡាញ​នៅ​វិទ្យា​ល័យ​រដ្ឋ​ចំ​នួន​ ២៧​ ក្នុង​សកម្ម​ភាព​មុខ​ជំ​នា​ញ​របស់​ផ្នែក​អប់​រំ។​ ពិសេស​ ក្នុង​រយៈ​ពេល​អនុវត្ត​គម្លាត​សង្គម​ បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តាល​ ចង្អុល​ការ​ដល់​គ្រឹះ​ស្ថាន​អប់​រំ រៀប​ចំ​ការ​រំលឹក​មេរៀន​ និង​បង្រៀន​តាម​រយៈ​មធ្យោ​បាយ​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ព័ត៌​មាន​ ដូច​ជា​៖ email, Zalo, Facebook, Messenger, Classroom, Viber, Zoom, Microsoft Teams, សាលា​រៀន​តភ្ជាប់​ និង​សិក្សា​តាម​រយៈ​ទូរ​ទស្សន៍​ជាដើម​៕

បុិតង៉ុក​- ត្រឹង​ហ្គោ​ន  

ចែករំលែកអត្ថបទ