01/12/2020 - 09:26

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អា​ង​យ៉ាង​ ជូន​បរិក្ខារ​ពេទ្យ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១​ ៩ ដល់​ខេត្ត​កណ្ដាល​ និង​ខេត្ត​តាកែវ​

នៅ​ច្រក​ទ្វារ​ខាញ់​ប៊ិញ (អាង​ភូ) និង​ច្រក​ទ្វារ​អន្តរ​ជាតិ​ទិញ​បៀង​ (ស្រុក​ទិញ​បៀង​) បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង​ ទើប​ចាត់​តាំង​គណៈ​ប្រ​តិភូ​ទៅ​ជូន​អំ​ណោយ​ឧបត្ថម្ភ​បរិក្ខារ​ពេទ្យ​ និង​របស់​របរ​ប្រើ​ប្រាស់​ចាំ​បាច់​ ជំ​នួយ​ដល់​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ដល់​អង្គ​ភាព​ចំ​នួន​ ៧ ចំ​ណុះ​ខេត្ត​តា​កែវ​ និង​ខេត្ត​កណ្ដាល​ (ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​)។​

លោក​វរសេនី​យ៍ឯក​ ផាមវ៉ាន់​ផុង ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង​ ជូន​អំ​ណោយ​ដល់​អង្គ​ភាព​ចំ​ណុះ​ខេត្ត​តាកែវ​និង​ខេត្ត​កណ្ដាល​។​

ជាក់​ស្តែង​ អង្គ​ភាព​បាន​ជូន​អំ​ណោយ​ដល់​នគរ​បាល​ អនុតំ​បន់​យោ​ធា កង​រាជ​អា​វុធ​ហត្ថ​ កង​វរ​សេនា​តូចប៉ូលិស​ការ​ពារ​ព្រំ​ដែន​លេខ​ ៦០៣ និង​លេខ​ ៦០៥ កង​វរសេនា​តូច​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​លេខ ០១ និង​កង​វរសេនា​ធំ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​លេខ​ ៦០១ ។​

នៅ​ទីតាំង​ដែល​ជូន​អំ​ណោយ​តំ​ណាង​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង​ បាន​ជូន​ម៉ាស់​ចំ​នួន​ ១០០.០០០ ទឹក​លាង​ដៃ​កម្ចាត់​មេ​រោគ​ ១.០០០ ដប​ ស្ករ ២.០០០ គីឡូ​ក្រាម​ ប្រេង​ឆា ២.០០០ ដប​ ប៊ីចេង ២.០០០ កញ្ចប់​ មី ៦.០០០ ធុង​។​ល។​ អំ​ណោយ​ឧបត្ថម្ភ​គិត​ជាទឹក​ប្រាក់​ប្រ​មាណ​ ១ ពាន់​លាន​ដុង​។​

ជំ​នួស​មុខ​ឱ្យ​រដ្ឋា​ភិបាល​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​និងប្រ​ជា​ជន​ខេត្ត​កណ្ដាល​ ឯក​ឧត្តមនៃ​ចារី​អភិបាល​រង​ខេត្ត​កណ្ដាល​ បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ការ​ឧបត្ថម្ភ​ទាន់​ពេល​ ថ្លៃ​ថ្នូរ​ជា​ទីបំ​ផុត​ទាំង​សម្ភារៈ និង​ស្មារតី​របស់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង​។​ រដ្ឋា​ភិបាល​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ និង​ប្រ​ជា​ជន​កម្ពុជា​ នឹង​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ មាន​ប្រ​សិ​ទ្ធភាព​ បន្ត​ផ្តុំ​កម្លាំង​ពលកម្ម​ផលិត អភិវឌ្ឍ​សេដ្ឋ​កិច្ច​។​ ឯក​ឧត្តមអភិបាល​រង​ខេត្ត​ សង្ឃឹម​ថា​ ភាគី​ទាំង ២ នឹង​បន្ត​ការ​ពូនជ្រំនូវ​ចំ​ណង​មិត្ត​ភាព​ជាប្រ​វេណី​វៀត​ណាម​-កម្ពុជា​ ព្រួត​ដៃ​កសាង​ព្រំ​ដែន​សន្តិ​ភាព​ មិត្ត​ភាព​ សហ​ប្រតិ​បត្តិ​ការ​ដើម្បី​អភិវឌ្ឍន៍៕​

                             យោ​ង៖ baoangiang.com.vn - ប្រែសម្រួល​-វិមាន​

ចែករំលែកអត្ថបទ