នាយករដ្ឋមន្រ្តីទើបចេញសេចក្តីសម្រេចលេខ ៣៣/២០២០/QD-TTg ស្តីពីលក្ខឋានបែងកំណត់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ តាមកម្រិតអភិវឌ្ឍន៍ដំណាក់កាល ២០២១-២០២៥។
ពង្រីកទម្រង់ចំការឈើហូបផ្លែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ក្នុងតំបន់ជនជាតិខ្មែរនៅខេត្តត្រាវិញ ។ រូបថតៈម៉ាល័យ
សេចក្តីសម្រេចអនុវត្តចំពោះឃុំ សង្កាត់ ទីប្រជុំជន ដែលមានអត្រាគ្រួសារជនជាតិភាគតិច ក្នុងចំនួនគ្រួសារសរុបដែលរស់នៅលំនឹងជាសហគមន៍ពី ១៥% ឡើងទៅ។ បណ្តាភូមិ ឃុំ ស្រុក មណ្ឌលតាំងទីលំនៅ ក្រុមប្រជាជន ក្រុងនិងប្រហាក់ប្រហែល មានអត្រាគ្រួសារជនជាតិភាគតិចក្នុងចំនួនគ្រួសារសរុបដែលរស់នៅលំនឹងជាសហគមន៍ពី ១៥% ឡើងទៅ។
ឃុំតំបន់ III ចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ គឺជាឃុំដែលមិនទាន់បានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី និងមានមួយក្នុងចំណោមពីរលក្ខឋាន ដូច ៖ មានអត្រាគ្រួសារក្រីក្រ ពី ២០% ឡើងទៅ (ដោយឡែកតែឃុំចំណុះតំបន់វាលរាបទន្លេគឺវឡុង មានអត្រាគ្រួសារក្រីក្រ ពី ១៥% ឡើងទៅ ឬមានគ្រួសារជនជាតិភាគតិចជាង ១៥០ គ្រួសារ) ។ មានអត្រាគ្រួសារក្រីក្រ ពី ១៥% ទៅក្រោម ២០% (ដោយឡែកតែឃុំចំណុះតំបន់វាលរាបទន្លេគឺវឡុង មានអត្រាគ្រួសារក្រីក្រពី ១២% ទៅក្រោម ១៥%) ហើយមានមួយក្នុងចំណោមលក្ខឋានខាងក្រោម៖ មានជាង ៦០% គ្រួសារក្រីក្រជាជនជាតិភាគតិចក្នុងចំណោមគ្រួសារក្រីក្រសរុបរបស់ឃុំ។ មានចំនួនជនជាតិភាគតិចឋិតក្នុងអាយុពី ១៥ ទៅ ៦០ ឆ្នាំ មិនចេះអាននិងសរសេរភាសាសាកលពី ២០% ឡើងទៅ ។ ចំនួនពលករមានការងារធ្វើ ប៉ុន្តែមិនទាន់ឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេលពី ៣ ខែឡើងទៅ ស្រូបអត្រាជាង ៨០% នៃចំនួនពលករមាន ការងារធ្វើសរុប ។ ផ្លូវគមនាគមន៍ពីមជ្ឈមណ្ឌលស្រុកទៅមជ្ឈមណ្ឌលឃុំមានប្រវែងជាង ២០ គីឡូម៉ែត្រ ក្នុងនោះជាង ៥០% មិនទាន់បានក្រាលកៅស៊ូ ឬចាក់បេតុង ។
ឃុំតំបន់ I (ឃុំជំហានដំបូងអភិវឌ្ឍន៍) មានមួយក្នុងចំណោមពីរលក្ខឋានដូចខាងក្រោម៖ មានអត្រាគ្រួសារក្រីក្រក្រោម ១០% ។ ត្រូវបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី។
ឃុំតំបន់ II (ឃុំនៅមានការលំបាក) ចំណុះ តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ គឺជាឃុំដែលនៅសេសសល់បន្ទាប់ពីកំណត់ថាជាឃុំតំបន់ III និងឃុំតំបន់ I ។
ភូមិលំបាកខ្លាំងឋិតក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ គឺជាភូមិដែលមានមួយក្នុងពីរលក្ខឋាន៖ មានអត្រាគ្រួសារក្រីក្រពី ២០% ឡើងទៅ (ដោយឡែកចំពោះតំបន់វាលរាបទន្លេគឺវឡុង មានអត្រាគ្រួសារក្រីក្រពី ១៥% ឡើងទៅ ឬមានគ្រួសារក្រីក្រជាជនជាតិភាគតិចជាង ៣០ គ្រួសារ) ។ មានអត្រាគ្រួសារក្រីក្រពី ១៥% ទៅក្រោម ២០% (ដោយឡែកចំពោះតំបន់វាលរាបទន្លេគឺវឡុង មានអត្រាគ្រួសារក្រីក្រពី ១២% ទៅក្រោម ១៥%) ហើយមានមួយក្នុងចំណោមលក្ខឋានដូចខាងក្រោម៖ ជាង ៦០% អត្រាគ្រួសារក្រីក្រជាជនជាតិ ភាគតិចក្នុងចំណោមគ្រួសារក្រីក្រសរុបនៃភូមិ។ មិនទាន់មានផ្លូវគមនាគមន៍ពីភូមិទៅមជ្ឈមណ្ឌលឃុំ ឬមានដែរតែផ្លូវនោះពិបាកធ្វើដំណើរបំផុត គឺនៅរដូវភ្លៀង។ មិនមានបណ្តាញអគ្គិសនីជាតិ ឬមានដែរប៉ុន្តែជាង ៣០% គ្រួសារ មិនទាន់បានប្រើប្រាស់បណ្តាញអគ្គិសនីជាតិ។
សេចក្តីសម្រេចមានសុពលភាពចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ជំនួសសេចក្តីសម្រេចលេខ ៥០/២០១៦/QD-TTg ចុះថ្ងៃទី ៣ វិច្ឆិកា ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្ត្រី ស្តីពីលក្ខឋានកំណត់ភូមិលំបាកខ្លាំង ឃុំនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០១៦-២០២០ ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម