17/11/2020 - 08:29

សិល្បៈ​ល្ខោន​យូរ​កេរ​ ១០០ ឆ្នាំ​កកើត​និង​អភិវឌ្ឍន៍

សាកល​វិទ្យា​ល័យ​ត្រា​វិញ​ ទើប​សហកា​រជា​មួយ​នឹង​មន្ទីរ​វប្បធម៌​ កីឡា​ និង​ទេស​ចរណ៍​ខេត្ត​ត្រា​វិញ​ ចាត់​តាំង​សិក្ខា​សាលា​វិទ្យា​សាស្រ្ត​ ក្រោម​បធាន​បទ​ “សិល្បៈ​ល្ខោន​យូរ​កេរ​ ១០០ ឆ្នាំ​កកើត​ និង​អភិវឌ្ឍន៍”។​ សិក្ខា​សាលា​បាន​ទាក់​ទាញ​អ្នក​តំ​ណាង​ជិត​ ២០០ រូប​ ជាអ្នក​វិទ្យា​សាស្រ្ត​ អ្នក​គ្រប់​គ្រង​ សិល្បករ​ កវី​និពន្ធ​ មក​ពី​ក្រុម​សិល្បៈ​ខ្មែរ​នា​នា​ខេត្ត​ក្នុង​តំ​បន់​អញ្ជើញ​ចូល​រួម​។​

ឈុតរបាំសម្តែង​បើកឆាក​ក្នុង​អង្គសិក្ខា​សាលា​។

សិល្បៈ​ល្ខោន​យូរ​កេរ​ បាន​ក្រសួង​វប្បធម៌​ កីឡា​ និង​ទេស​ចរណ៍ ទទួល​ស្គាល់​ជា​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ជាតិ​ ជាទម្រង់​សិល្បៈ​ប្រ​ជា​ប្រិយ​ឆ្នាំ​ ២០១៤ ។​ សិល្បៈ​ល្ខោន​យូរ​កេរ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ មាន​អា​យុ​កាល​ជាប្រ​វត្តិ​សាស្រ្ត​ចំ​ណាស់​ ១០០ ឆ្នាំ​។​

សិក្ខា​សាលា​បាន​ប្រ​មូល​ផ្តុំ​ពិ​ភាក្សា​រវាង​អ្នក​វិទ្យា​សាស្រ្ត​ អ្នក​ឯក​ទេ​ស អ្នក​គ្រប់​គ្រង​ សិល្បករ​ កវី​និពន្ធ​ អំ​ពី​ប្រ​ភព​ដើម​ ប្រ​វត្តិ​នៃ​ការ​កកើត​និង​អភិវឌ្ឍន៍​នៃ​សិល្បៈ​ល្ខោន​យូរ​កេរ​ ផ្តើម​ពី​នោះ​ កត់​សម្គាល់​នូវ​សមិទ្ធ​ផល​ មេរៀន​បទ​ពិសោធ​ក្នុង​អំ​ឡុង​ ១០០ ឆ្នាំ​នៃ​ការ​កកើត​និង​អភិវឌ្ឍន៍​ទម្រង់​សិល្បៈ​នេះ​។​ ឆ្លង​តាម​រយៈ​នោះ​ លើក​កម្ពស់​ការ​យល់​ដឹង​ក្នុង​បញ្ហា​អភិរក្ស​និង​ពង្រីក​ បណ្ដុះ​បណ្តា​ល​កម្មា​ភិបាល​-គ្រូ​បង្ហាត់​បង្រៀន​ បង្កើន​សមត្ថ​ភាព​កង​ជួរ​កវី​និពន្ធ​ អ្នក​សម្ដែង​អភិវឌ្ឍន៍​ទម្រង់​សិល្បៈល្ខោន​យូរ​កេរ​ខ្មែរ​ណាម​បូ​ សម​ស្រប​ជាមួយ​នឹង​ជីវ​ភាព​សម័យ​ទំ​នើប​។​

នេះ​ជា​វេទិកា​ជំ​នួប​មុខ​រវាង​កវី​និពន្ធ​ និង​សិល្ប​ករ​ល្ខោន​យូរ​កេរ​ ក្រុម​សិល្បៈ​ទាំង​អស់​ជាមួយ​នឹង​អ្នក​វិទ្យា​សាស្រ្ត​ អ្នក​ឯក​ទេស អ្នក​គ្រប់​គ្រង​និង​អង្គ​ភាព​បណ្ដុះ​បណ្តាល​ ដើម្បី​ដោះ​ដូរ​ចែក​រំ​លែក​បទ​ពិសោធន​៍ក្នុង​ការ​អភិរក្ស​និង​អភិវឌ្ឍន៍​សិល្បៈ​ល្ខោន​យូរ​កេរ​ខ្មែរ​ណាម​បូ​៕

​យោ​ង៖ កាសែត​ប្រ​ជា​ជន​-វិមាន

ចែករំលែកអត្ថបទ