10/11/2020 - 08:57

ប្អូន​ថាច់​សាង​ ជម្នះ​លំ​បាក​រៀន​ពូ​កែ​

អ្នក​គ្រូ​ថាច់​ធីសា​រ៉ាហ្វី នា​យិកា​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ “ប្អូន​ថាច់​សាង​ជាសិស្ស​ថ្នាក់​ទី ១២​D ទោះ​ជាស្ថាន​ភាព​គ្រួ​សារ​លំ​បាក​ក៏​ពិត​មែន​ ប៉ុន្តែ​ប្អូន​តែង​មាន​ឆន្ទៈ​ខិត​ខំ​ឈាន​ឡើង​ក្នុង​ការ​រៀន​សូត្រ​។​ល។​ ប្អូន​ជាសិស្ស​គំ​រូ​ម្នាក់ ឆ្លង​កាត់​លំ​បាក​ រៀន​ពូកែ​របស់​សា​លា​”។​

ប្អូន​ថា​ច់​សាង​ ជាសិស្ស​ក្រី​ក្រឆ្លង​កាត់​លំ​បាក​ រៀន​ពូកែ​។​

ប្អូន​ថាច់​សាង​ កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​ក្រី​ក្រ​មួយ​នៅ​ភូមិ​អំ​ពាំង​សាន្ត​ ឃុំ​ត្រឿង​-ថ ស្រុក​កូវ​ង៉ាង​។​ គ្រួ​សារ​គ្មាន​ដី​បង្ក​បង្កើន​ផល​ ឪ​ពុក​ម្តាយ​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ឯក្រុង​ហូ​ជី​មិញ​ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូនរៀន​សូត្រ​។​ ទោះ​ជា​ជីវ​ភាព​លំ​បាក​ ប៉ុន្តែ​ឪ​ពុក​ម្តាយ​ប្អូន​សាង​ តែង​បង្ក​លក្ខណៈ​ឱ្យ​កូន​ទាំង​ ៤ នាក់​បាន​ទៅ​រៀន​។​ ដោយ​យល់​បាន​នូវ​ទឹក​ចិត្ត​របស់​ឪ​ពុក​ម្ដាយ​ ប្អូន​សាង​តែង​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​រៀន​សូត្រ​។​ មិន​ត្រឹម​តែ​ដូច្នោះ​ ឱ្យ​តែដល់​រដូវ​វិស្សម​កាល​ម្តង​ៗ​ ប្អូន​សាង​ទៅ​ក្រុង​ហូ​ជី​មិញ​ធ្វើ​ជាង​កំ​បោរ​ និង​ជួយ​លក់​អា​ហារ​នៅ​តាម​ហាង​បាយ​ ដើម្បី​រក​ប្រាក់​ជួយ​ឪ​ពុក​ម្ដាយ​ដោះ​ស្រាយ​ជីវ​ភាព​។​ ប្អូន​សាង​ សំ​ណេះ​សំ​ណាល​៖ “ពី​មុន​រាល់​កិច្ច​ការ​ក្នុង​ផ្ទះ​ គឺមាន​ឪ​ពុក​ម្តាយ​គិត​គូរ​។​ ចំ​ណែ​ក​ឥឡូ​វ អ្នក​មាន​គុណ​ទៅ​ធ្វើ​ឆ្ងាយ​ បង​ប្អូន​ខ្ញុំ​ទាំង​ ៤ នាក់​នៅ​ជា​មួយ​មីង​ ម្ល៉ោះ​ហើយ​ប្អូន​ៗ​ភ្ញាក់​រលឹក​ដោយ​ខ្លួន​ឯង​ ដើម្បី​ឪ​ពុក​ម្ដាយ​បាន​ស្ងប់​ចិត្ត​”។​

ប្អូន​សាង​ (អង្គុយ​តុមុខ​ខាង​ស្តាំ​ដៃ​)។

ប្អូន​សាង​ ស្នាក់​នៅ​អន្តេ​វា​សិក​ដ្ឋាន​ ដល់​ចុង​សប្តាហ៍​ទើប​ត្រ​ឡប់​ទៅ​ផ្ទះ​ ដើម្បី​ជំ​នួស​ឪ​ពុក​ម្តាយ​គិត​គូរ​ថែ​ទាំ​ប្អូន​ៗ​។​ ថ្វី​ត្បិត​តែមាន​ការ​លំ​បាក​ នឿយ​ហត់​ក៏​ពិត​មែន​ ប៉ុន្តែ​ដោយ​បាន​ការ​លើក​ទឹក​ចិត្ត​ និង​ការ​ឧបត្ថម្ភ​របស់​លោក​គ្រូ​អ្នក​គ្រូ​ និង​មិត្ត​ភ័ក្តិ​ ម្ល៉ោះ​ហើយ​ ប្អូន​សាង​ តែង​ខិត​ខំ​សិក្សា​រៀន​សូត្រ​ ដើម្បី​មិន​ឱ្យ​ឪ​ពុក​ម្ដាយ​ លោក​គ្រូ​អ្នក​គ្រូ​ និង​មិត្ត​រួម​ថ្នា​ក់​អស់​សង្ឃឹម​។​ ចែក​រំ​លែក​វិធី​សាស្រ្ត​រៀន​សូត្រ​របស់​ខ្លួន​ ប្អូន​ថាច់​សាង​ ឱ្យ​ដឹង​៖ “ពី​ព្រោះ​ប្អូន​គ្មាន​លក្ខណៈ​ទិញ​សៀវ​ភៅ​បំ​ប៉ន​ចំ​ណេះ​ដឹង​ និង​ភ្ជាប់​បណ្ដាញ​អិន​ធើ​ណិត​ដើម្បី​ស្រាវ​ជ្រាវ​រៀន​សូត្រ​បន្ថែម​ ហេតុ​នោះ​ប្អូន​តែង​ទៅ​ស្វែង​រក​ឯក​សារ​ សៀវ​ភៅ​ពុម្ព​នៅ​ក្នុង​បណ្ណា​ល័យ​របស់​សា​លា​។​ ពិសេស​ គឺចំ​ណេះ​ដឹង​ដែល​លោក​គ្រូ​អ្នក​គ្រូ​បាន​ពន្យល់​នៅ​ក្នុង​ថ្នាក់​ ប្អូន​ខិត​ខំ​ព្យា​យាម​ ចាប់​យក​ភ្លាម​ ហើយ​បញ្ហា​ណា​នៅ​ងឿង​ឆ្ងល់​ មិន​ទាន់​យល់​ ប្អូន​សាក​សួរ​លោក​គ្រូ​អ្នក​គ្រូ​ឡើង​វិញ​”។​ អា​ស្រ័យ​វិធី​សាស្រ្ត​រៀន​សូត្រ​ ដូច្នេះ​ ទើប​ក្នុង​អំ​ឡុង​ ៣ ឆ្នាំ​សិក្សា​បន្ត​បន្ទាប់​ ប្អូន​ថាច់​សាង​ តែង​សម្រេច​បាន​កិត្តិ​នាម​សិស្ស​រៀន​គ្រាន់​បើ​ និង​ពូកែ​ជា​និច្ច​៕​

                            សើុងម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប្អូន​ថា​ច់​សាង