03/11/2020 - 08:41

លក្ខណៈ​ពិសេស​នៃ​បុណ្យ​កឋិន​ទាន​

បុណ្យ​កឋិន​ទាន​ គឺជា​កាល​ទាន​មាន​កំ​ណត់​រយៈ​ពេល​ដែល​អាច​ធ្វើ​បាន​ត្រឹម​ ២៩ ថ្ងៃ​ប៉ុណ្ណោះ​ ចាប់​ពី​ថ្ងៃ​ ១ រោច​ខែ​អស្សុជ​ដល់​ថ្ងៃ​ ១៥ កើត​ ខែ​កត្តិក វត្ត​នីមួយ​ៗ​ទទួល​កឋិន​ទាន​ដង្ហែ​ចូល​បាន​តែ​ម្ដង​ប៉ុណ្ណោះ​។​ ជន​រួម​ជាតិ​ខ្មែរ​មាន​ជំ​នឿ​ថា​ អ្នក​ដែល​កសាង​បុណ្យ​កឋិន​ទាន​នឹង​ទទួល​បាន​អា​និសង្ស​ច្រើន​។​ ព្រោះ​ហេតុ​នោះ​ ទោះ​បីគ្រួ​សារ​អ្នក​មាន​ឬ​អ្នក​ក្រ តែង​ប្រាថ្នា​បាន​ធ្វើ​បុណ្យ​កឋិន​ម្តង​ក្នុង​មួយ​ឆាក​ជីវិត។​

នៅ​វេលា​ថ្ងៃ​ត្រង់​ គ្រួ​សារ​បង​ថាច់​ក្វឹង នៅ​សង្កាត់​ ៩ ក្រុង​ត្រាវិញ​ បាន​រៀប​ក្បួន​ដង្ហែ​អង្គ​កឋិន​ដើម្បី​វេរប្រ​គេន​ដល់​ព្រះ​ភិក្ខុសង្ឃ​គង់​ចាំ​វង្សា​នៅ​វត្ត​សិលាទ្រ (ថ្មទល់​)។​ មាន​ឱកាស​បាន​ធ្វើ​បុណ្យ​កឋិន​ទាន​ គឺជា​ក្ដី​ប្រាថ្នា​ក្នុង​វង្ស​ត្រកូល​ជាច្រើន​ជំ​នាន់​។​ តាម​ប្រ​សាសន៍​បង​ថាច់​ក្វឹ​ង បុណ្យ​កឋិន​ទាន​ប្រារព្ធ​ឡើង​ដោយ​ទ្រង់​ទ្រាយ​តូចឬ​ធំ​ គឺយោង​តាម​សេដ្ឋ​កិច្ច​របស់​គ្រួ​សារ​ពុទ្ធ​បរិស័ទ​នៅ​ចំ​ណុះ​ជើង​វត្ត​នីមួយ​ៗ​។​

សាមីដើម​ទាន​ លើក​យក​ត្រៃ​ចីវរ​សម្រាប់​កឋិន​ដាក់​តម្កល់​ក្នុង​ជំ​នុំ​សង្ឃ​។​

ទាយ​កទាយិកា ដង្ហែ​អង្គ​កឋិន ៣ ជុំ​ព្រះ​វិហារ​ ដោយ​សទ្ធា​ជ្រះ​ថ្លា​ មុន​ពេល​វេរប្រ​គេន​ដល់​ព្រះ​ភិក្ខុសង្ឃ​គង់​ចាំ​វស្សា​អស់​កាល​ ៣ ខែ​។​

ពេល​ដង្ហែ​អង្គ​កឋិន​ចូល​ព្រះ​វិហារ​ ពុទ្ធ​បរិស័ទ​បាន​នម​ស្ការព្រះ​រតន​ត្រ័យ យក​កុសល​ផល​បុណ្យ​រៀង​ៗ​ខ្លួន​។​

ភិក្ខុក្រាល​គ្រង​កឋិន​ គឺជា​ព្រះ​សង្ឃ​មួយ​អង្គ​ដែល​គ្រប់​លក្ខណ​សម្បត្តិ​ត្រូវ​បាន​ជំ​នុំ​សង្ឃ​

ប្រ​កាស​ជ្រើស​រើស​។​  ក្រោយ​ពី​ព្រះ​សង្ឃ​ក្រាល​គ្រង​រួច​ស្រេច​ ក៏​ជាកិច្ច​បញ្ចប់​បុណ្យ​

កឋិន​វេលា​នោះ​ដែរ​។​

យោ​ងតាម​ https://vnexpress.net - ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បុណ្យ​កឋិន​ទាន​