27/10/2020 - 08:15

បង្កើន​ការ​ឃោ​សនា​ អប់​រំដល់​កម្មករ​និយោ​ជិត​

សហជីព​គ្រប់​លំ​ដាប់​ថ្នា​ក់​នៅ​ខេត្ត​ត្រា​វិញ​ តែង​ផ្តោត​ការ​លើ​ក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ឃោសនា​ អប់​រំដល់​កម្មករ​និយោ​ជិត​។​ ខ្លឹម​សារ​និង​រូប​ភាព​ឃោសនា​ត្រូវ​បាន​ផ្លាស់​ថ្មី​ជាប្រ​ចាំ​ សំ​ដៅ​កែ​ប្រែសតិ​អា​រម្មណ៍ និង​ការ​យល់​ដឹង​។​ ផ្តើម​ពី​នោះ​ រួម​ចំ​ណែ​ក​លើក​កម្ពស់​តួនា​ទីរបស់​វណ្ណៈ​កម្ម​ករ​ អង្គ​ការ​សហជីព​ក្នុង​ស្ថាន​ភាព​ថ្មី​។​

បង្កើន​ការ​ឃោ​សនា​ច្បាប់​ដល់​កម្ម​ករ​និយោ​ជិត​នៅ​មណ្ឌល​ឧស្សា​ហកម្ម​ឡុង​ដឹក​។​

សហជីពគ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​បាន​សកម្ម​ឃោ​សនា​នូវ​សេចក្តី​សម្រេច​ចិត្ត​ គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ខួប​ទិវា​បុណ្យ​ធំ​ៗ​ក្នុង​ឆ្នាំ​។​ បន្ត​ឃោ​សនា​សេច​ក្តី​សម្រេច​ចិត្ត​មជ្ឈិម ​​៤ (នីតិ​កាល ១២ ) “ ស្តីពី​បង្កើន​ការ​កសាង​ រៀប​ចំ​បក្ស​។​ ទប់ស្កាត់​ ច្រាន​ថយ​ការ​ធ្លាក់​ចុះ​សតិ​អា​រម្មណ៍នយោ​បាយ​ សីល​ធម៌​ របៀប​រស់​នៅ​ ការ​ស្តែង​ឡើង​ “ ភាព​ប្រែប្រួល​ដោយ​ខ្លួន​ឯង​” “ ការ​ផ្លាស់​ប្តូរ​ដោយ​ខ្លួន​ឯង​” ក្នុង​ផ្ទៃ​ក្នុង​។​ បទ​បញ្ជា​លេខ​ ០៥-CT/TW ចុះ​ថ្ងៃ​ទី ១៥ ខែ​ឧសភា​ ឆ្នាំ​ ២០១៦ របស់​ការិ​យាល័យ​នយោ​បាយ​ “ ស្តីពី​ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​និង​ឥរិយា​បថហូជីមិញ​”; ឃោ​សនា​ និង​ចូល​រួម​អង្គ​ការ​សកម្ម​ភាព​ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​សុខា​ភិបាល​ ធានា​រ៉ាប់​រង​ដាច់​អា​ជីព​ ឃោ​សនា​ បង្ការ​ ប្រ​ឆាំងគ្រឿង​ញៀន​។​ល។​

លោក​វ៉ទ្រឿង​ថាំង ប្រ​ធាន​សម្ពន្ធ​ភាព​ការ​ងារ​ស្រុក​ចូវ​ថាញ់ បាន​ឱ្យ​ដឹង​៖“ ការ​កំ​ណត់​ត្រូវ​តម្រូវ​ការ​របស់​សមាជិក​សហជីព​ និង​កម្ម​ករ​និយោ​ជិត​នឹង​ជួយ​ឱ្យ​ការ​ឃោ​សនា​មាន​ប្រ​សិទ្ធ​ភាព​ ជៀស​វាង​ការ​ឃោ​សនា​ ខ្វះ​ចំ​ណុច​សំ​ខាន់​។​ តួយ៉ាង​ដូច​ជា​ការ​ឃោស​នា​ពី​របៀប​ខិត​ជិត​ព័ត៌​មាន​ បាប​គ្រោះ​សង្គម​ ឬ​ការ​អនុវត្ត​បទ​បញ្ញត្តិ​នៅ​តាម​អា​ជីវ​កម្ម​។​ល។​ សហជីព​គ្រប់​លំ​ដាប់​ថ្នាក់​ គប្បី​ផ្គួបបញ្ចូល​ជាមួយ​ការ​ស្វែង​យល់​ ក្តោប​ក្តាប់​នៅ​គោលបំ​ណង​ ក្តីប្រាថ្នា​ ពាក្យ​ចចាម​អា​រ៉ាម​ក្នុង​កម្ម​ករ​។​ ផ្តើម​ពី​នោះ​សំ​ណូម​ពរ​និង​សំ​ណើ​របស់​កម្ម​ករ​និយោ​ជិត​ត្រូវ​បាន​ដោះ​ស្រាយ​ទាន់​ពេល​ ផល​ប្រ​យោជន៍​ស្រប​ច្បាប់​ត្រូវ​បាន​ធានា​កម្ម​ករ​និយោ​ជិត​នឹង​រក្សា​បាន​គោល​ជំ​ហរ​ស្ងប់​ចិត្ត​ធ្វើ​ការ​” ។​

លោក​ស្រី​ថាច់​ធីធូហា​ ប្រ​ធាន​សម្ពន្ធ​ភាព​ការ​ងារ​ខេត្ត​ត្រា​វិញ​ មាន​ប្រ​សាសន៍​៖ “ សហជីព​គ្រប់​លំ​ដាប់​ថ្នាក់​ គប្បី​ផ្លាស់​ថ្មី​និង​មាន​រូប​ភាព​ឃោ​សនា​ អប់​រំជាច្រើន​ដល់​សមាជិក​ សហជីព​ កម្ម​ករ​និយោ​ជិត​ដើម្បី​ជួយ​ពួក​គាត់​ទទួល​បាន​ព័ត៌​មាន​លឿន​ជាង​។​ ឆ្លង​តាម​ការ​ឃោ​សនា​ អប់​រំសមាជិក​សហជីព​កម្ម​ករ​និយោ​ជិត​បាន​យល់​ និង​មាន​ចំ​ណេះ​ដឹង​ត្រឹម​ត្រូវ​អំ​ពី​គោល​ជំ​ហរ​ ទស្សនៈ​ គោល​ការ​ណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។​ នា​ពេល​ខាង​មុខ​ កម្មា​ភិបាល​ និង​កម្ម​ករ​និយោ​ជិត​ក្នុង​ខេត្ត​ទាំង​មូល​ គប្បី​បន្ត​រៀន​សូត្រ​ លើក​កម្ពស់​កម្រិត​វិជ្ជា​នយោ​បាយ​ មុខ​ជំ​នាញ​និង​វិជ្ជាជីវៈ បង្កើត​អា​កប្បកិរិយា​ឧស្សា​ហកម្ម​ វិន័យ​ ការ​ងារ​ រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​ភារ​កិច្ច​។​ កសាង​សហជីព​គ្រប់​លំ​ដាប់​ថ្នាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែរឹង​មាំ៕​

សើុងម៉ាល័យ​-សុផន

ចែករំលែកអត្ថបទ