ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/10/2020 - 09:08

ឃោ​សនា​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​កម្មា​ភិបាល​ ប្រ​ជា​ជនតំ​បន់​ព្រំ​ដែន​កោះ​សមុទ្រ​ជិត​ ៥០០ អង្គ​និង​រូប​

អនុវត្ត​គម្រោង​ “បង្កើន​ការ​ផ្សព្វ​ផ្សាយ​ អប់​រំច្បាប់​ដល់​កម្មា​ភិបាល​ ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​កោះ​ សមុទ្រ​ ដំ​ណាក់​កាល​ ២០១៧ -២០២១” កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ទើប​ចាត់​តាំង​ការ​ឃោ​សនា​ ផ្សព្វ​ផ្សាយ​អប់​រំច្បាប់​ដល់​កម្មា​ភិបាល​ ប្រ​ជា​ជន​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​ជន​រួម​ជាតិ​នៅ​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​ក្នុង​ខេត្ត​ ប្រ​មាណ​ជិត​ ៥០០ អង្គ​និង​រូប​។​

តំ​ណា​ង​ចូល​រួម​សន្និ​សីទឃោ​សនា​ផ្សព្វ​ផ្សាយ​ច្បាប់​នៅ​តំ​បន់​ព្រំ​ដែន​ កោះ​សមុទ្រ​ក្នុង​ខេត្ត​។​

ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​រួម​មាន៖ បញ្ហា​ថ្មី​ៗ​ ជា​ចាំ​បាច់​នៃ​សេច​ក្តី​ព្រាង​ច្បាប់​ការ​ពារ​ព្រំ​ដែន​វៀត​ណាម លើក​កម្ពស់​ស្មារតី​យល់​ដឹង​និង​សកម្ម​ភាព​ក្នុង​ការ​ងារ​បង្ការ​ ទប់ស្កាត់​ជំ​ងឺ​ Covid-១៩ សេចក្តី​បម្រាម​នៃ​ច្បាប់​បង្ការ​ ប្រ​ឆាំង​ផល​ប៉ះ​ពាល់​នៃ​ស្រាបៀ និង​បញ្ហា​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ការ​ពិន័យ​រដ្ឋ​បាល​ ពេល​ចូល​រួម​បើ​ក​ប​រមាន​ការ​សេព​គ្រឿង​ស្រវឹង​ តាម​អនុក្រឹត្យ​លេខ​១០០/ ២០១៩/NĐ-CP របស់​រដ្ឋា​ភិបាល​ បាន​កំ​ណត់​ពី​ការ​ពិន័យ​រដ្ឋ​បាល​ ចំ​ពោះ​បទ​ល្មើស​ចរាចរ​ផ្លូវ​គោក​និង​ផ្លូវ​រថ​ភ្លើង​។​ល។​ 

  យ្វីអាញ់-មុនី​

 ​ 

ចែករំលែកអត្ថបទ