12/10/2020 - 16:29

និស្សិត​គរុ​កោស​ល្យ​បានរដ្ឋ​ឧបត្ថម្ភ​ប្រាក់​ ៣,៦ ៣លាន​ដុង​ក្នុង​មួយ​ខែ​

កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា​ ឆ្នាំ​២០២០ រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​អនុក្រឹត្យ​ស្ដី​ពី​គោ​លនយោ​បាយ​ឧបត្ថម្ភ​ថ្លៃ​សិក្សា​និង​ប្រាក់​ចំ​ណាយ​សម្រាប់​ការ​រស់​នៅ​របស់​និស្សិត​គរុ​កោសល្យ​។​

យោង​តាម​អនុក្រឹត្យ​នេះ​ និស្សិត​គរុ​កោស​ល្យ​ត្រូវ​បាន​រដ្ឋ​ឧបត្ថម្ភ​ប្រាក់​បង់​ថ្លៃ​សិក្សា​ ស្មើ​នឹង​ថ្លៃ​សិក្សា​របស់​គ្រឹះ​ស្ថាន​បណ្ដុះ​បណ្ដាល​គ្រូ​បង្រៀន​ ដែល​និស្សិត​កំ​ពុង​សិក្សា​។​ និស្សិត​គរុ​កោសល្យ​ បាន​រដ្ឋ​ឧបត្ថម្ភ​ទឹក​ប្រាក់​ ៣,៦៣ លាន​ក្នុង​មួយ​ខែ​ ដើម្បី​ចំ​ណាយ​ក្នុង​ការ​រស់​នៅ​ពេល​កំ​ពុង​សិក្សា​នៅ​សាលា​។​

រយៈ​ពេល​ឧបត្ថម្ភ​ថ្លៃ​សិក្សា​និង​ប្រាក់​ចំ​ណាយ​សម្រាប់​ការ​រស់​នៅ​ ត្រូវ​បាន​គិត​ទៅ​តាម​ចំ​នួន​ខែ​សិក្សា​ជាក់​ស្តែង​នៅ​សាលា​តាម​សេច​ក្តី​កំ​ណត់​ ប៉ុន្តែ​មិន​លើ​សពី​ ១០ ខែ​/ឆ្នាំ​សិក្សា​។​

ថវិកា​ឧបត្ថម្ភ​ថ្លៃ​សិក្សា​និង​ប្រាក់​ចំ​ណាយ​សម្រាប់​ការ​រស់​នៅ​របស់​និស្សិត​គរុ​កោសល្យ​នឹង​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​គម្រោង​ថវិកា​រដ្ឋ​ប្រ​ចាំ​ឆ្នាំ​ សម្រាប់​ចំ​ណា​យទៅ​លើ​ការ​អប់​រំនិង​បណ្តុះ​បណ្តាល​នៅ​តាម​ភូមិ​ភាគ​ ក្រសួង​ ផ្នែក​ តាម​បទ​ប្បញ្ញត្តិ​ជាធរ​មាន​។​

អនុក្រឹត្យ​នេះ​ក៏​បាន​បញ្ជាក់​ពី​ការ​សង​ប្រាក់​ឧបត្ថម្ភ​មក​វិញ​ ចំ​ពោះ​ករណី​ជាក់​ស្ដែង​មួយ​ចំ​នួន​ដូច​ជា​និស្សិត​បាន​ទទួល​របប​គោល​នយោ​បាយ​ ប៉ុន្តែ​មិន​បាន​បម្រើ​ការ​ងារ​ក្នុង​ផ្នែក​អប់​រំ ក្រោយ​រយៈ​ពេល​ពីរ​ឆ្នាំ​គិត​ពី​ថ្ងៃ​បញ្ចប់​ការ​សិក្សា​; កំ​ពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល​បណ្តុះ​បណ្តា​ល​ ប៉ុន្តែ​ប្តូរ​ទៅ​រៀន​មុខ​វិជ្ជា​ផ្សេង​; ឈប់​រៀន​ដោយ​ខ្លួន​ឯង​ឬ​ត្រូវ​ពិន័យ​ឱ្យ​ឈប់​រៀន​។​ល។​

អនុក្រឹត្យ​នេះ​រួម​មា​ន៤​ជំ​ពូក​ ១៥ មាត្រា​ និង​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០ ៕​

              យោ​ងតាម​ TTXVN- ប្រែសម្រួល​៖ ទីទុយ

ចែករំលែកអត្ថបទ