12/10/2020 - 16:29

ផល​ប៉ះ​ពាល់​នៃ​ការ​ព្យា​បាល​ជំ​ងឺ​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​

ដើម្បី​ចៀស​វាង​លេបថ្នាំ​ អ្នក​ខ្លះ​មាន​និន្នា​ការ​ជ្រើស​យក​វិធី​ព្យា​បាល​តាម​បែប​បុរា​ណ តាម​រយ:ការ​បង្ហា​ញ​គ្នា​តៗ​ដើម្បី​ព្យា​បាល​ជំ​ងឺ​នៅ​ផ្ទះ​ ប៉ុន្តែ​មិន​មែន​វិធី​ព្យា​បាល​ណា​ក៏​សុវត្ថិ​ភាព​និង​មាន​ប្រ​សិ​ទ្ធភាព​នោះ​ទេ​។​ ខាង​ក្រោម​នេះ​ គឺវិធីព្យា​បាល ​៦​ បែប​ បណ្តាល​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​។​

  ការ​ប្រើ​ប្រាស់​ថ្នាំ​ដុសធ្មេញ​ព្យា​បាល​រលាក​បបូរ​មាត់​ ឬ​ប្រើ​ប្រាស់​ទឹក​ខ្ពុរ​មាត់​ព្យា​បាល​ឈឺ​បំ​

ពង់​ក វិធី​ទាំង​នេះ​គ្មាន​ប្រ​សិ​ទ្ធភាព​ទេ​ (រូប​ភាព​ជានិមិត្ត​រូប​)។​

+ លាបបឺរ ឬ​ប្រេង​លើ​ស្នាម​រលាក​ នេះ​គឺជា​វិធី​ព្យា​បាល​ដែល​មនុស្ស​ជាច្រើន​តែង​សម្គាល់​ថា​ អាច​នឹង​ព្យា​បាល​រលាក​ ប៉ុន្តែ​ក្រុម​អ្នក​ឯក​ទេស​បាន​ឱ្យ​ដឹង​ថា​ វិធី​នេះ​គ្រាន់​តែធ្វើ​ឱ្យ​ត្រជាក់​ស្នា​មរលាក​។​ ជំ​នួស​ឱ្យ​វិធី​នោះ​ ពេល​ត្រូវ​រលាក​ស្រាល​ ប្រ​ការ​ដំ​បូង​ដែល​មិត្ត​គប្បី​ធ្វើ​ នោះ​គឺដាក់​ស្នាមរបួស​ក្រោម​ទុយោ​ទឹក​ដែល​កំ​ពុង​ហូរ​ប្រ​មាណ​២០នា​ទី។​ ទឹក​ហូរ​អាច​នឹង​ធ្វើ​ឱ្យ​ត្រជាក់​ស្នាម​រលាក​ជា​បន្ទាន់​ បន្ថយ​ការ​ឈឺ​ចាប់​និង​ទប់ស្កាត់​របួស​រីក​រាល​ដាល​។​ កំ​ណត់​ចំ​ណាំ​ ប្រើ​តែទឹក​ត្រជាក់​មិន​ប្រើ​ទឹក​កក ពី​ព្រោះ​សីតុណ្ហ​ភាព​ត្រជាក់​ពេក​អាច​ធ្វើ​ឱ្យ​ស្នា​មរបួស​កាន់​តែធ្ងន់​ធ្ងរ​។​

+ លាបថ្នាំ​ដុសធ្មេញ​ដើម្បី​ព្យា​បាល​មុន​និង​ដំ​បៅ​ ថ្វី​ដ្បិត​សមាស​ធាតុ​ baking soda ក្នុង​ថ្នាំ​ដុសធ្មេញ​អាច​ធ្វើ​ឱ្យ​ស្ងួត​ស្នាម​មុន​កំ​ពុង​ហើមក្រហម​ឬ​ក៏​នៅ​កន្លែង​ដំ​បៅ​ពង​នៅ​បបូរមាត់​ និង​ក្នុង​មាត់​ ក៏​ប៉ុន្តែ​សមាស​ធាតុ​ផ្សេង​ៗ​ក្នុង​ផលិត​ផល​ថ្នាំ​ដុសធ្មេញ​ ដូច​ជា​ អាល់​កុល​ menthol និង​ hydrogen បែរ​ជាងាយ​នឹង​ប្រ​តិកម្ម​ស្បែក​ ពិសេស​គឺពេល​លាប​លើប​បូរ​មាត់​។​

+ ប្រើ​ប្រាស់​ទឹក​ខ្ពុរ​មាត់​ព្យា​បាល​ឈឺ​បំ​ពង់​ក មូល​ហេតុ​បណ្តា​ល​ឱ្យ​ឈឺ​បំ​ពង់​ក ច្រើន​តែឆ្លង​វីរូស​ (ដូច​ជា​ករណី​គ្រុន​ផ្តាសាយ) ម៉្លោះ​ហើយ​មិន​អាច​ប្រើ​ប្រាស់​ទឹក​ខ្ពុរ​មាត់​ ដើម្បី​ព្យា​បាល​ឈឺ​បំ​ពង់​កនោះ​ទេ​។​ ផ្ទុយ​មក​វិញ​ ការ​ខ្ពុរ​លាង​បំ​ពង់​កពេល​កំ​ពុង​រលាក​នឹង​ធ្វើ​ឱ្យ​កាន់​តែធ្ងន់​ធ្ងរ​។​ វិធី​ល្អ​បំ​ផុត​ដើម្បី​កាត់​បន្ថយ​អា​ការៈ​ឈឺ​បំ​ពង់​កពេល​គ្រុន​ផ្តាសាយ គឺសម្រាក​ឱ្យ​បាន​ច្រើន​និង​ធានា​ផ្គត់​ផ្គង់​ឱ្យ​រាងកាយ​បាន​គ្រប់​គ្រាន់​ ដោយ​វិធី​ផឹក​ទឹក​និង​ពិសា​ទឹក​ស៊ុប​ឱ្យ​បាន​ច្រើន​។​

+ កាត់​ឫស​ដុះ​លើ​ស្បែក​ដោយ​កាំ​បិត​ឬ​កន្រ្តៃ​ ឫស​ដុះ​លើ​ស្បែក​គឺជា​ដុំ​ពក​តូច​គគ្រីត​គគ្រាត​លើ​ស្បែក​ អា​ស្រ័យ​វីរូស​ដុំ​គីស (HPV) បង្ក​ឡើង​។​ ការ​កាត់​ដោយ​ប្រើ​ឧបករណ៍​មុត​ស្រួច​ តួយ៉ាង​ដូច​កាំបិត​ឬ​កន្រ្តៃ​អាច​នឹង​ប្រ​ឈម​ហា​និភ័យ​ឆ្លង​រោគ​ស្នា​មរបួស​។​ ជំ​នួស​ឱ្យ​វិធី​នេះ​ យើង​អាច​ព្យា​បាល​ឫសដុះ​លើ​ស្បែក​ ដោយ​វិធី​ផ្សេង​និង​មាន​សុវត្ថិ​ភាព​ជាង​ តួយ៉ាង​ដូច​ប្រើ​ប្រាស់​ទឹក​ខ្មេះ​ប៉ោម​ជា​ដើម​។​ ប្រ​ការ​ដែល​មិត្ត​គប្បី​ធ្វើ​ គឺលាយ​ទឹក​ខ្មេះ​ប៉ោម ២ ភាគ​លាយ​នឹង​ទឹក​ស្អាត​ ១ ភាគ​ បន្ទាប់​មក​យក​សំ​ឡីផ្តិត​សើម​បិទ​លើ​ស្នា​មឫស​ដុះ​លើ​ស្បែក​នោះ​។​ ប្រើ​ប្រាស់​សំ​ពត់រុំ​ដំ​បៅ​ឬ​បង់​រុំ​បិទ​ដុំ​សំ​ឡីទុក​កន្លង​រាត្រី​។​ ព្យា​យាម​អនុវត្ត​វិធី​នេះ​រៀង​រាល់​រាត្រី​មុន​នឹង​ចូល​កេង​ ឫសដុះ​លើ​ស្បែក​នឹង​រលាប​បាត់​ជាមិន​ខាន​។​

+ ប្រើ​ប្រាស់​ស្រា Whiskey ព្យា​បាល​ឈឺ​ធ្មេញ​ វិធី​នេះ​អាច​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំ​នួន​ចូល​ចិត្ត​ ប៉ុន្តែ​ធាតុ​ពិត​វាគ្មាន​ប្រ​សិទ្ធភាព​ទេ​ ពី​ព្រោះ​ស្រា Whiskey ផ្ទុក​សារ​ធាតុ​សណ្តំចំ​នួន​តិច​។​ ថ្វី​ដ្បិត​គ្មាន​ប៉ះ​ពាល់​អ្វី​ ប៉ុន្តែ​ការ​អនុវត្ត​វិធី​នេះ​នាំឱ្យ​ខាត​ពេល​ឥត​ប្រ​យោ​ជន៍​ យឺត​យ៉ាវដល់​ការ​ព្យា​បាល​ ក៏​ដូច​ជា​ធ្វើ​ឱ្យ​ធ្មេញ​កាន់​តែឈឺ​ខ្លាំង​។​

+ ប្រើ​ប្រេង​ល្ហុង​ខ្វង​ដើម្បី​រំញោច​សម្រាលកូន​ ប្រេង​ល្ហុង​ខ្វង​ផ្ទុក​អា​ស៊ី​ត ricinoleic វាមាន​ប្រ​សិទ្ធ​ភាព​ធ្វើ​ឱ្យ​រំញោច​ពោះ​វៀន​ ទើប​ពេល​ខ្លះ​វាត្រូវ​បាន​កំ​ណត់​ឱ្យ​ប្រើ​ព្យា​បាល​ទល់​លាមក​ និង​សម្អាត​ពោះ​វៀន​មុន​ពេល​ពិនិត្យ​ឬ​វះកាត់​ពោះ​វៀន​។​ ថ្វី​បើ​ដូច្នោះ​ គ្មាន​វិទ្យា​សាស្រ្ត​ណា​មួយ​បញ្ជាក់​ថា​ ការ​ប្រើ​ប្រេង​ល្ហុង​ខ្វង​អាច​ជួយ​ស្រ្តីមាន​ផ្ទៃ​ពោះសម្រាល​កូន​បាន​ឆាប់​នោះ​ឡើយ​៕​

អាង​ញ៉ៀង-មុនី ​(យោ​ង៖ TheHealthSite)

ចែករំលែកអត្ថបទ