05/10/2020 - 16:15

ប្រ​ភេទ​តែមាន​អត្ថ​ប្រ​យោជន៍​សម្រាប់​អ្នក​ជំ​ងឺ​ហឺត

- តែខ្មៅ​

តាមការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហា​ញ​ថា​  សារ​ធាតុ​ caffeine ក្នុង​តែខ្មៅ​ អាច​នឹង​ជួយ​សម្រួល​ដល់​ផ្លូវ​ដង្ហើម​ និង​កែ​លម្អ​មុខ​ងារ​សួត​។​ ថ្វី​ត្បិត​ដូច្នោះ​ក្តី​ ការ​ទទួល​ទាន​តែខ្មៅ​គ្រាន់​តែជួយ​កាត់​បន្ថយ​បណ្តោះ​អា​សន្ន​នូវ​អា​ការៈ​ជំ​ងឺ​ហឺតប៉ុណ្ណោះ​ ម្ល៉ោះ​ហើយ​អ្នក​ជំ​ងឺ​នៅ​តែត្រូវ​លេបថ្នាំ​ព្យា​បាល​ដដែល​។​ វិធី​ឆុងតែខ្មៅ​ លោក​អ្នក​គ្រាន់​តែដាក់​តែមួយ​ស្លាបព្រាកាហ្វេ​ក្នុង​កែ​វ​ទឹក​ពុះ​រង់​ចាំ​៥នា​ទី បន្ទាប់​មក​ស្រង់​កាក​តែចេញ​ រួច​ផឹក។​

តែបៃតង​។

- តែបៃតង​

តែបៃតង​ សម្បូរ​ដោយ​សារ​ធាតុ​ប្រ​ឆាំង​អុកស៊ី​តកម្ម​ និង​ធាតុ​ផ្សំ​ពី​រុក្ខ​ជាតិ​ដែល​មាន​អត្ថ​ប្រ​យោជន៍​ផង​។​ ការ​សិក្សា​ស្រាវ​ជ្រាវ​លើ​សត្វ​បាន​បង្ហា​ញ​ថា​ ធាតុ​ផ្សំ​ពី​រុក្ខ​ជាតិ​  epigallocatechin gallate (EGCG) ក្នុង​ចំ​ណោម​តែទាំង​នេះ​ អា​ច​នឹង​ជួយ​កាត់​បន្ថយ​ស្ថាន​ភាព​រ​លាកផ្លូវ​ដង្ហើម​លើសត្វ​កណ្តុរដែល​មាន​ជំ​ងឺ​ហឺតទង​សួត​។​ មិន​ត្រឹម​តែប៉ុណ្ណោះ​ សារ​ធាតុ​ caffeine ក្នុង​តែ​បៃ​តង​ អា​ច​នឹង​ជួយ​បង្កើន​ផ្លូវ​ដកដង្ហើម​ឡើង​ដល់​ទៅ ​៤​ ម៉ោង​សម្រាប់​អ្នក​ជំ​ងឺ​ហឺត ផ្តើម​ពី​នោះ​ជួយ​កាត់​បន្ថយ​អា​ការៈ​ពិបាក​ទ្រាំ​។​ វិធី​ឆុងតែបៃតង​ ដូច​គ្នា​នឹង​វិធី​ឆុងតែខ្មៅ​ដែរ​។​

-តែខ្ញី​

ខ្ញី​គឺជា​គ្រឿង​ទេ​សដ៏​ល្អ​ដែល​ផ្ទុក​នូវ​សារ​ធាតុ​ចិញ្ចឹម​ជាច្រើន​ព្រម​ទាំង​ធាតុ​ផ្សំ​ដែល​មាន​គុណ​ប្រ​យោ​ជន៍​ផ្នែក​ជីវ​សាស្រ្ត​យ៉ាង​ខ្លាំង​។​ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំ​នួន​បង្ហា​ញ​ពី​ធាតុ​ផ្សំ​សំ​ខាន់​ពីរ​យ៉ាង​ដែល​មាន​ក្នុង​ខ្ញី​ នោះ​គឺសារ​ធាតុ​ gingerol និង​សារ​ធាតុ​ shogao អា​ច​នឹង​ជួយ​បង្រ្កាប​ជំ​ងឺ​ហឺត ដោយ​វិធី​កាត់​បន្ថយ​ជំ​ងឺ​រលាក​ផ្លូវ​ដកដង្ហើម​។​ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​កត់​សម្គាល់​ ខ្ញី​ជួយ​កាត់​បន្ថយ​យ៉ាង​មាន​ប្រ​សិ​ទ្ធភាព​នៃ​រោគ​សញ្ញា​ជំ​ងឺ​ហឺត។​

ដើម្បី​ឆុងតែខ្ញី​ លោក​អ្នក​គ្រាន់​តែដាក់​ខ្ញី​កិន​រួច​មួយ​ស្លាបព្រាកាហ្វេ​ ចាក់​ទឹក​ពុះ​ចូល​ក្នុង​រយៈ​ពេល​ពី ​១០-២០ នា​ទី រួច​ស្រង់​កាក​ចេញ​និង​ផឹក។​

-តែស្លឹក​ប្រេងខ្យល់​

ដើម​ប្រេង​ខ្យល់​ មាន​អត្ថ​ប្រ​យោ​ជន៍​សំ​ខាន់​ៗ​ ជាច្រើន​ក្នុង​ការ​ព្យា​បាល​ជំ​ងឺ​។​ ជាទូទៅ​ស្លឹក​ត្រូវ​ បាន​ប្រើ​សម្រាប់​ធ្វើ​តែ ឬ​ច្នៃ​ទៅ​ជាប្រេង​។​ ដូច្នេះ​ តែស្លឹក​ប្រេង​ខ្យល់​មាន​ផ្ទុក​សារ​ធាតុ​ប្រ​ឆាំង​អុកស៊ី​តកម្ម​ និង​មាន​ធាតុ​ផ្សំ​ពី​រុក្ខ​ជាតិ​មាន​អត្ថ​ប្រ​យោ​ជន៍​ តួយ៉ាង​ដូច​ជា​សារ​ធាតុ​ eucalyptol ជាដើម​។​ នេះ​ជាវត្ថុ​ធាតុ​ត្រូវ​បាន​បញ្ជា​ក់​ថា​មាន​គុណ​ប្រ​យោ​ជន៍​ប្រ​ឆាំង​នឹង​ការ​រលាក​បានយ៉ាង​ល្អ​ ម្ល៉ោះ​ហើយ​ក៏​អា​ច​ជួយ​ទប់ទល់​ ឬ​កាត់​បន្ថយ​រោគ​សញ្ញា​ជំ​ងឺ​ហឺតផង​ដែរ​។​

ដើម្បី​ឆុងតែស្លឹក​ប្រេងខ្យល់​ លោក​អ្នក​គ្រាន់​តែយក​ស្លឹក​ប្រេងខ្យល់​ស្ងួត​មួយ​ស្លាបព្រាលាយ​នឹង​ទឹក​ពុះ​។​ ត្រាំក្នុង​រយៈ​ពេល ១​០ នា​ទី រួច​ស្រង់​កាក​ចេញ​និង​ផឹក។​

-តែឈើ​អែម​

ប្រ​ភេទ​តែដែល​ឆុងពី​ឫ​សឈើ​អែម​នេះ​ ត្រូវ​បាន​ប្រើ​ប្រាស់​ដូច​ថ្នា​ំ​ស្រុក​ម្យ៉ាង​សម្រាប់​ព្យា​បាល​ជំ​ងឺ​ច្រើន​មុខ​ ក្នុង​នោះ​មាន​ជំ​ងឺ​ហឺត។​ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ទៅ​លើ​សត្វ​ សារ​ធាតុ​  glycyrrhizin ចម្រាញ់​ពី​ឫ​សឈើ​អែម​ អាច​នឹង​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ជំ​ងឺ​ហឺត ជាពិសេស​នៅ​ពេល​ទទួល​ទាន​គួបផ្សំ​នឹង​វិធី​សាស្រ្ត​ព្យា​បាល​ជំ​ងឺ​ដែល​កើត​មាន​ផង​។​

ខណៈ​ឆុងតែ ចាប់​មួយ​ច្បិចឫ​សឈើ​អែម​ បង់​ចូល​ទឹក​រួចដណ្តាំក្នុង​រយៈ​ពេល ​៥ ​នាទី៕​

         អា​ង​ញៀង (យោ​ង៖ Boldsky)- លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
តែបៃតង​