មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

05/10/2020 - 16:15

ព្រះ​ឧបជ្ឈាយ៍យ័ញ​ឡឹង​

ព្រះ​ឧបជ្ឈាយ៍យ័ញ​ឡឹង​ គង់​នៅ​មុខ​ចេតិយវីរសមណៈ​៤ព្រះ​អង្គ​នៅ​កំ​ពង់​ចិន​ចាស់​ ។​

ព្រះ​ឧបជ្ឈាយ៍យ័ញ​ឡឹង​ ជាសមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម អនុប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​គៀង​យ៉ាង​ និង​ជាព្រះ​ចៅ​អធិ​ការ​រង​វត្ត​ឃ្លាំ​ងអុង ទីប្រ​ជុំ​ជន​មិញ​លឿង​ ស្រុក​ចូវ​ថា​ញ់ ខេត្ត​គៀង​យ៉ាង​។​

ព្រះឧបជ្ឈាយ៍យ័ញ​ឡឹង​ មាន​ថេរដី​កា​៖ “ក៏​ដូច​ជា​យុវជន​ខ្មែរ​ដទៃ​ទៀត​ដែរ​ ពេល​អា​យុ​ជាង​១០ ឆ្នាំ​ អា​ត្មា​ភាព​ក៏​បាន​ចូល​បួស​រៀន​នៅ​វត្ត​ឃ្លាំ​ងអុង ដើម្បី​តប​ស្នង​សង​គុណ​ដល់​អ្នក​មាន​គុណ​ទាំង​ទ្វេ​។​ លុះ​ដល់​អា​យុ​២០ឆ្នាំ​ អា​ត្មា​ភាព​បាន​តែង​តាំង​ជាព្រះ​ចៅ​អធិ​ការ​ស្ដី​ទី ហើយ​ផ្សារភ្ជាប់​នឹង​វត្ត​បុរា​ណនេះ​រហូត​ដល់​សព្វ​ថ្ងៃ​។​ ក្នុង​ដំ​ណើរជីវិត បួស​រៀន​ អា​ត្មា​ភាព​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ដល់​ការ​សិក្សា​រៀន​សូត្រ​ ដើម្បី​អភិវឌ្ឍ​ន៍ខ្លួន​។​ អា​ត្មា​មិន​ត្រឹម​តែសិក្សា​ខា​ង​ផ្លូវ​ធម៌​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​សិក្សា​ខាង​ផ្លូវ​លោក​ផង​ដែរ​ ដើម្បី​ជួយ​ដល់​ពុទ្ធ​បរិស័ទ​ កសាង​វត្ត​អា​រាម​កាន់​តែល្អ​ប្រ​សើរ​ឡើង​”។​

ទន្ទឹម​នឹង​ការ​គោ​រពប្រ​តិបត្តិ​ធម៌​វិន័យ​ ព្រះ​ឧបជ្ឈាយ៍យ័ញ​ឡឹង​ តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ដល់​ការ​អភិរក្ស​នូវ​តម្លៃ​វប្បធម៌​ ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ជួយ​ជន​រួម​ជាតិ​លើក​កម្ពស់​ប្រ​ជា​បញ្ញា​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។​ល។​ អា​ស្រ័យ​ហេតុ​នោះ​ នៅ​វត្ត​ឃ្លាំ​ងអុង ដល់​រដូវ​វិស្សមកាល​ម្តង​ៗ​ តែង​បើ​ក​ថ្នា​ក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ខ្មែរ​។​ ចំ​ពោះ​ព្រះ​សង្ឃ​កំ​ពុង​បួស​រៀន​នៅ​ក្នុង​វត្ត​ ព្រះ​អង្គ​តែង​បង្ក​លក្ខណៈ​ដើម្បី​ព្រះ​សង្ឃ​មាន​ឱកាស​បាន​សិក្សា​ខា​ង​ផ្លូវ​លោក​ទៀត​ផង​។​

លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ “នៅ​ពេល​កេរ​ដំ​ណែ​ល​ចេតិយកំ​ពង់​ចិន​ចាស់​ បាន​រដ្ឋ​វិនិ​យោគ​បង្កើន​កម្រិត​និង​កសាង​សំ​ណង់​រាយ​រង​ថ្មី​ជាច្រើន​ ព្រះ​ឧបជ្ឈាយ៍យ័ញ​ឡឹង​ មាន​ព្រះ​ទ័យ​ត្រេក​អរ​យ៉ាង​ក្រៃ​លែង​។​ ព្រះ​អង្គ​តែង​ឆ្លៀត​ពេល​និមន្ត​មក​កាន់​ចេតិយវីរសមណៈ ​៤ ព្រះ​អង្គ​ ដើម្បី​ពិគ្រោះ​យោ​បល់ជាមួយ​ជាង​ក្នុង​ការ​កសាង​តុប​តែង​ក្បាច់​រចនា​ និង​រំលេច​ពណ៌​ជាដើម​”។​

 ​ ព្រះ​ឧបជ្ឈាយ៍យ័ញ​ឡឹង​ (ខាង​ស្តាំ​) នៅ​ចេតិយវីរសមណៈ​៤ព្រះ​អង្គ​នៅ​កំ​ពង់​ចិន​ចាស់​។​

ថ្ងៃ​ដែល​យើង​ខ្ញុំ​សុំ​ជួប​ព្រះ​អង្គ​ ព្រះ​ឧបជ្ឈាយ៍ក៏​ណា​ត់​ជួប​នៅ​ចេតិយវីរសមណៈ ​៤ ព្រះ​អង្គ​ ។​ ពេល​នោះ​ ព្រះ​អង្គ​កំ​ពុង​បង្ហា​ញ​ឱ្យ​ជាង​បិទ​ក្បាច់​។​ ព្រះ​ឧបជ្ឈាយ៍យ័ញ​ឡឹង​ មាន​ថេរដី​កា​៖ “អា​ត្មា​កើត​ឆ្នាំ​ ១៩៥៥​ ម្ល៉ោះ​ហើយ​អា​ត្មា​ភាព​យល់​ដឹង​ច្រើន​អំ​ពី​ប្រ​ពៃណី​វប្បធម៌​របស់​ជន​ជាតិ​ខ្មែរ​។​ ប្រ​ការ​ដែល​អា​ត្មា​ភាព​ជួយ​បង្ហា​ញ​ជាង​ នឹង​កាត់​បន្ថយ​ការ​ជួស​ជុល​ឡើង​វិញ​ មិន​បង់​ខាត​ថវិកា​រដ្ឋ​បន្ថែម​។​ ម្យ៉ាង​វិញ​ទៀត​ នេះ​ជាចេតិយ​វីរសមណៈ​ ៤ ព្រះ​អង្គ​ បាន​ពលី​ជីវ​ិតដើម្បី​បុព្វ​ហេតុ​រំដោះ​ប្រ​ទេស​ជាតិ​ ម្ល៉ោះ​ហើយ​ អា​ត្មា​ភាព​កាន់​តែធ្វើ​ឱ្យ​បាន​ហ្មត់​ចត់​”។​

ព្រះ​ឧបជ្ឈាយ៍យ័ញ​ឡឹង​ តែង​ជាទីគោ​រពរ​បស់ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​។​ ព្រះ​តេជព្រះ​គុណ​យ័ញ​តារា​ស៊ី​ផា ពិត​ថេរដី​កា​ ៖ “ព្រះ​ឧបជ្ឈាយ៍យ័ញ​ឡឹង​ គឺជា​គំ​រូ​ដើម្បី​ព្រះ​សង្ឃ​យក​តម្រា​ប់តាម​”៕​

ហាថាញ់-​​វិ​មាន

ចែករំលែកអត្ថបទ