05/10/2020 - 16:15

រក្សា​បរិស្ថាន​ភ្លឺ​-បៃតង​-ជ្រះ​-ស្អាត​

ឡដុត​សំ​រាម​របស់​គ្រួ​សារ​លោក​ង៉ៀ។​

ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ទាំង​១​០០% ម្ល៉ោះ​ហើយ​ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែមាន​ភាព​ល្អ​ប្រ​សើរ​។​ ផ្អែក​លើ​មូល​ដ្ឋាន​ដែល​សម្រេច​បាន​ ស្រុក​ហ្គក្វាវ កំ​ពុង​បញ្ចេញ​កម្លាំង​រក្សា​បរិស្ថាន​រស់​នៅ​កាន់​តែភ្លឺ​-បៃតង​-ជ្រះ​-ស្អាត​។​

លោកលីមិញ​ថាំង អនុប្រ​ធាន​ការិ​យាល័យ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហ្គក្វាវ ឱ្យ​ដឹង​៖ “នៅ​ពេល​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​កសាង​ជន​បទ​ថ្មី​ មាន​ឃុំ​មួយ​ចំ​នួន​លើ​ភូមិ​សាស្រ្ត​ជួប​លំ​បាក​ក្នុង​ការ​អនុវត្ត​លក្ខឋាន​បរិស្ថាន​ អា​ស្រ័យ​ទម្លាប់​រស់​នៅ​របស់​ប្រ​ជា​ជន​មួយ​ចំ​នួន​។​ ចំ​ពោះ​ស្ថាន​ភាព​ខាង​លើ​ គណៈ​ចង្អុល​ការ​កសាង​ជន​បទ​ថ្មី​របស់​ស្រុក​ បាន​សំ​ណូម​ពរ​ដល់​ឃុំ​ ទីប្រ​ជុំ​ជន​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ដើម្បី​ប្រ​ជា​ជន​កាន់​តែ​យល់​ច្បាស់​ថែម​ទៀត​អំ​ពី​សមិទ្ធិ​ផល​ដែល​បុគ្គល​ម្នាក់​ៗ​ គ្រួ​សារ​នីមួយ​ៗ​និង​ភូមិ​ស្រុក​ ទទួល​បាន​ផល​ប្រ​យោជន៍​ នៅ​ពេល​កសាង​សម្រេច​ជន​បទ​ថ្មី​។​ គ្រប់​ភូមិ​ភាគ​ព្យា​យាម​អនុវត្ត​តាម​វិធាន​ការ​ “ដូច​ភ្លៀង​រលឹម, ព្យា​យាម​មិន​ដាច់​សម្រេច​មិន​ខាន​ ម្ល៉ោះ​ហើយ​នៅ​ពេល​គណៈ​ចង្អុល​ការ​កសាង​ជន​បទ​ថ្មី​នៅ​តាម​ឃុំ​ ទីប្រ​ជុំ​ជន​ផ្សព្វ​ផ្សាយ​អនុវត្ត​ទម្រង់​ “កសាង​ទម្រង់​គ្មាន​៥ ស្អាត​៣”(គ្មាន​ក្រអត់​ឃ្លាន​, គ្មាន​បទ​ល្មើស​-បាប​គ្រោះ​សង្គម​, គ្មាន​អំ​ពើ​ហិង្សា​គ្រួ​សារ​, គ្មាន​ការ​បំ​ពាន​គោ​លនយោ​បាយ​ចំ​នួន​ប្រ​ជា​ជន​, គ្មាន​ក្មេង​កង្វះ​អា​ហា​រូបត្ថម្ភ; ចង្រ្កាន​ស្អាត​, ផ្ទះ​ស្អាត​, មាត់​ច្រក​ស្អាត​) គ្រប់​គ្រួ​សារ​លើ​ភូមិ​សាស្រ្ត​ស្ម័គ្រ​ចិត្ត​គាំ​ទ្រ”។​ អ្នក​មីង​ធីញ៉ាញ នៅ​ភូមិ​អា​ង​ហ៊ីប ឃុំ​ឌិញ​អា​ង​ ឱ្យ​ដឹង​៖ “មុន​នេះ​ ខ្ញុំ​តិច​ចំ​ណាយ​ពេល​សម្អាត​ផ្ទះ​សម្បែង​ ប៉ុន្តែ​ពេល​ឃើញ​ផ្ទះ​អ្នក​ជិត​ខាង​ គេរៀប​ចំ​ស្អាត​បាត​ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ធ្វើ​តាម​។​ យូរ​ៗ​ទៅ​ក៏​ធ្លាប់​ ឥឡូ​វនេះ​ឱ្យ​តែឃើញ​ទីធ្លាមាន​សំ​រាម​ខ្ញុំ​ក៏​សម្អាត​ភ្លាម​”។​ ដោយ​សារ​បាន​ចលនា​ជាញឹក​ញាប់​ទើប​លោក​យ័ញ​ង៉ៀ នៅ​ភូមិ​ហ្វាថាញ់ ឃុំឌិញ​ហ្វា កសាង​បាន​ឡដុត​សំ​រាម​របស់​គ្រួ​សារ​។​ លោក​ង៉ៀ ឱ្យ​ដឹង​៖ “ខ្ញុំ​នឹង​យក​ផេះពី​ឡដុត​សំ​រាម​សម្រាប់​ដាំ​បន្លែ​ហូប​”។​

ដង​ផ្លូវ​ចូល​កាន់​ភូមិ​នា​នា​នៅ​ឃុំ​ឌិញ​ហ្វា។​

បើ​តាម​អ្នក​ស្រី​ កាវ​ធីបាចត្វៀក អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឌិញ​អា​ង​ ចាប់​តាំង​ពី​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ មាមីង​លើ​ភូមិ​សាស្រ្ត​ តែង​ខ្នះ​ខ្នែង​ចូល​រួម​រក្សា​និង​លើ​ក​កម្ពស់​គុណ​ភាព​នៃ​លក្ខឋាន​ជន​បទ​ថ្មី​ ក្នុង​នោះ​មាន​លក្ខឋាន​ពី​បរិស្ថាន​ ម្ល៉ោះ​ហើយ​ ទិដ្ឋ​ភាព​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​កាន់​តែភ្លឺ​-បៃតង​-ជ្រះ​-ស្អាត​៕​

                               ហា​ថា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ