28/09/2020 - 16:40

ដាក់​ឱ្យ​ប្រើ​ប្រាស់​បន្ទប់​វះកាត់​សម្ភពទំ​នើប​បំ​ផុត​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​

មន្ទីរ​ពេទ្យ​សម្ភពក្រុង​កឹង​ធើ ទើប​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​បន្ទប់​វះកាត់​ បម្រើ​សេវា​កម្ម​តាម​តម្រូវ​ការ​។​ បន្ទប់​វះកាត់​បម្រើ​សេវា​កម្ម​តាម​តម្រូវ​ការ​ ផ្តើម​កសាង​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០២០ ជាមួយ​កម្រិត​វិនិ​យោ​គជិត​ ១០ ពាន់​លាន​ដុង​ ក្នុង​នោះ​វិនិ​យោ​គទៅ​លើ​សម្ភារ​បរិក្ខារ​ពេទ្យ​ប្រ​មាណ​ ៧ ពាន់​លាន​ដុង​។​

បន្ទប់​វះកាត់​បំ​ពាក់​គ្រឿង​ម៉ាស៊ីន​ទំ​នើប​ៗ​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ព្យា​បាល​ និង​ធានា​សុវត្ថិ​ភាព​អ្នក​ជំ​ងឺ​។​

បន្ទប់​វះកាត់​ត្រូវ​បាន​កសាង​តាម​បទ​ដ្ឋាន​ រម្ងាប់​មេរោគ​ចល័ត​តែមួយ​ទិស​ រួម​នឹង​ឧបករ​ណ៍ពេទ្យ​ទំ​នើប​ៗ​ ម៉ាស៊ី​ន​សណ្តំជំ​នួយ​ដក​ដង្ហើម​បែប​ទំ​នើប​ ឧបករ​ណ៍សម្រាប់​តាម​ដាន​អ្នក​ជំ​ងឺ​ កំ​ណត់​បាន​កម្រិត​សណ្តំ-កម្រិត​ឈឺ​-កម្រិតពន្យឺត​សាច់ដុំ​ ប្រ​ព័ន្ធ​បន្សុទ្ធខ្យល់​បរិសុទ្ធ​សម្រាប់​បន្ទប់​វះកាត់​ជ្រះ​ស្អាត​ ប្រ​ព័ន្ធ​ បន្សុទ្ធ​ខ្យល់​សម្រាប់​បន្ទប់​វះកាត់​រោគ​ឆ្លង​ អំ​ពូល​ភ្លើង​LED ធានា​ពន្លឺ​ពេល​ដំ​ណើរ​ការ​វះ​កាត់​ គ្រែវះ​កាត់​ពហុ​មុខ​ងារ​ រួម​នឹង​សម្ភារ​ៈនា​នា​ ដូច​ជា​កម្រាល​ធារ​-ជញ្ជាំ​ង-ពិដាន​បំ​ពាក់​ឧបករ​ណ៍ប្រ​ឆាំង​មេរោគ​។​

អតិថិ​ជន​អា​ច​សំ​ណូម​ពរ​គ្រូ​ពេទ្យ​វះកាត់​ជាអ្នក​ឯក​ទេ​ស និង​វេជ្ជ​បណ្ឌិត​ជំ​នា​ញ​មាន​បទ​ពិ សោធន៍ច្រើន​នៅ​មន្ទីរ​ពេទ្យ​សម្ភព​ក្រុង​កឹង​ធើ ធ្វើ​ការ​វះកាត់​យក​កូន​និង​ពិនិត្យ​រោគ​ស្រ្តី។​ នេះ​គឺជា​សេវា​កម្ម​មួយ​ក្នុង​ចំ​ណោម​សេវា​កម្ម​ដ៏​ពិសេស​ៗ​របស់​មន្ទីរ​ពេទ្យ​សម្ភពក្រុង​កឹង​ធើ ជាមួយ​នឹង​ទិស​ដៅ​ចាត់​ទុក​អ្នក​ជំ​ងឺ​ជាចំ​ណុច​សំ​ខាន់​ ផ្តើម​ពី​នោះ​ធ្វើ​ឱ្យ​សុក្រឹត​ លើក​កម្ពស់​គុណ​ភាព​ពិនិត្យ​ និង​ព្យា​បាល​ជំ​ងឺ​៕​

                                                                               ធូសឿង-មុនី​

 

ចែករំលែកអត្ថបទ