“ប្តីប្រពន្ធបងស្រីតាំងធីឡាង ទោះបើមានជីវភាពក្រីក្រក៏ពិតមែន ប៉ុន្តែមានស្មារតីឆ្លងកាត់ការលំបាកចិញ្ចឹមកូនៗរៀនសូត្រ ក្នុងភូមិតិចមានគ្រួសារណាធ្វើបានដូចប្តីប្រពន្ធបងស្រីណាស់។ ស្មារតីឆ្លងកាត់ការលំបាកគួរឱ្យកោតសរសើរ ”នោះគឺសម្ដីរបស់លោកសើុងរីធី លេខាសាខាបក្សភូមិកៃយ៉ា ឃុំហឹងហោយ ស្រុកវិញឡើយ ខេត្តបាកលីវ បានឧទ្ទេសនាមពីបងស្រីតាំងធីឡាង ដូច្នេះ។
បងស្រីតាំងធីឡាង មានទឹកមុខស្រស់រីករាយខណៈពេលសម្លឹងឃើញបណ្ណសរសើររបស់កូនៗសម្រេចបានកាលនៅរៀនមហាវិទ្យាល័យ។
ហេតុតែគ្រួសារទ័លក្រ បានជាបងស្រីឡាង យល់ដឹងអំពីជីវភាពលំបាក ហត់នឿយរបស់អ្នកធ្វើការឈ្នួល។ ពេលកូនៗធំឡើង ប្តីប្រពន្ធបងក៏បង្កលក្ខណៈសម្បត្តិឱ្យកូនៗបានទៅរៀន។ បងឡាង ឱ្យដឹង៖ “កាលកូនៗនៅតូច ប្ដីប្រពន្ធខ្ញុំប្រឹងប្រែងធ្វើការរកស៊ី សន្សែសន្សំទិញបានដីស្រែ ៥ កុង ក្នុងនោះ ផ្ទៃដីដាំដំណាំរួមផ្សំ ១ កុង។ ឃើញគេមានចំណេះវិជ្ជា ទៅធ្វើការស្លៀកពាក់សង្ហា ខ្ញុំក៏មានបំណងប្រាថ្នាចិញ្ចឹមកូនៗរៀនសូត្រ។ កាលបើមានចំណេះដឹងទើបសង្ឃឹមចាកផុតពីភាពក្រីក្រ”។ ហេតុនោះ ពេលកូនៗបានចូលរៀនមហាវិទ្យាល័យជាបន្តបន្ទាប់ ប្តីប្រពន្ធបងស្រីក៏កាន់តែប្រឹងប្រែងធ្វើការរកស៊ីដើម្បីគិតគូរឱ្យកូនៗរៀនសូត្រ។ ក្រៅពីផ្ទៃដីផលិតស្រូវ ៤ កុង ដីចម្ការ ១ កុង បងស្រីដាំបន្លែគ្រប់ប្រភេទមានដូច៖ សាឡាត ភ្លៅកង្កែប ត្រកួន កន្ទីងរីង ត្រសក់ សណ្ដែកកួរ។ល។ ក្រៅពីនោះ បងស្រីឡាងនៅទាំងធ្វើជ្រក់លក់នៅតាមភូមិស្រុកដើម្បីរកប្រាក់គិតគូរឱ្យកូនៗ។
បងស្រីឡាងចូលរួមក្រុមហ៊ុនទុន ក្រុមបុលទុននារីភូមិដើម្បីបុលប្រាក់គិតគូរកូនៗរៀនសូត្រ។ បងស្រីឡាង ឱ្យដឹង៖ “កូនៗរៀនមហាវិទ្យាល័យមធ្យមភាគក្នុងម្នាក់ចំណាយប្រហែល ៥ លានដុង/ខែ ទាំង ៤ នាក់ចូលរៀនមហាវិទ្យាល័យជាបន្តបន្ទាប់។ ពេលចូលរួមក្រុមបុលទុន ខ្ញុំដើរប្រមូលប្រាក់ចុងការប្រាក់ដើមឱ្យធនាគារគោលនយោបាយសង្គមធ្វើការងារ សហការីចំនួនប្រជាជន សហការីសុខាភិបាល បានចំណូលប្រហែល ៣ លានដុង/ខែសម្រាប់គិតគូរឱ្យកូនៗ”។ គ្រួសារក្រលំបាក បងស្រីតែងតែនិយាយដឹកនាំលើកទឹកចិត្តនិងជំរុញស្មារតីកូនៗខំឆ្លងកាត់ការលំបាករៀនសូត្រត្រឹមត្រូវ។ យល់ដឹងអំពីទុក្ខលំបាករបស់ឪពុកម្តាយ កូនៗរបស់គាត់តែងឆ្លៀតធ្វើការងារបន្ថែម ដើម្បីជួយសម្រាលដល់គ្រួសារ ប៉ុន្តែលទ្ធផលរៀនសូត្រនៅតែសម្រេចល្អ។ នោះគឺជាការលើកទឹកចិត្តដ៏ធំ ជួយឱ្យបងស្រីមានស្មារតីឆ្លងកាត់លំបាក ដើម្បីជំរុញឱ្យកូនៗរៀនសូត្រចប់ចុងចប់ដើម។
មកទល់ឥឡូវ កូនៗទាំង ៤ នាក់របស់បងស្រីបានប្រឡងជាប់មហាវិទ្យាល័យ ក្លាយជាមេធាវី វិស្វករ មានការងារធ្វើលំនឹងនិងមានជីវភាពធូរធារ។ បងស្រីឡាង បង្ហើបឱ្យដឹង៖ “ប្ដីប្រពន្ធខ្ញុំសែនសប្បាយរីករាយនិងសុភមង្គល ដ្បិតអីកូនៗបានចាកផុតស្ថានភាព “ធ្វើការហាលភ្លៀងហាលថ្ងៃ”៕
យ្វីអាញ់ - ថាច់ធី