ឃុំវិញយ៉ា ស្រុកទ្រីតូង ខេត្តអាងយ៉ាង មានខ្សែបន្ទាត់ព្រំដែនប្រវែង ៧,៩ គីឡូម៉ែត្រ ជាប់ជាមួយឃុំតាអូរ (ស្រុកគិរីវង់ ខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា)។ ជាឃុំព្រំដែន ម្ល៉ោះហើយវិញយ៉ា តែងគួបផ្សំការឃោសនា ផ្សព្វផ្សាយច្បាប់ សំដៅលើកកម្ពស់ការយល់ដឹងពីច្បាប់ដល់ប្រជាជន។
![លើកកម្ពស់ការយល់ដឹងច្បាប់ជូនប្រជាជនតំបន់ព្រំដែនវិញយ៉ា](https://baocantho.com.vn/image/fckeditor/upload/2020/20200914/images/khmer/31.jpg)
សហការផ្សព្វផ្សាយការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន។
លោកវ៉ថាញ់ត្វឹង លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំវិញយ៉ា ឱ្យដឹង៖ ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ចង្អុលការផ្នែកឯកទេសចាត់តាំងការផ្សព្វផ្សាយ អប់រំច្បាប់បានចំនួន ១៦៩ លើក មានប្រជាជនចូលរួម ៥.២៣៩ លើកនាក់។ ខ្លឹមសារផ្សព្វផ្សាយផ្ដុំលើច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ ច្បាប់រដ្ឋប្បវេណី ច្បាប់ព្រហ្មទណ្ឌ ច្បាប់ចរាចរផ្លូវគោក ច្បាប់ព្រំដែន ច្បាប់ដីធ្លី ច្បាប់បង្ការប្រឆាំងអំពើពុករលួយ ច្បាប់កងប្រជាស្វ័យត្រាណ ច្បាប់កាតព្វកិច្ចយោធា ច្បាប់ការពារប្រទេស ច្បាប់អត្រានុកូលដ្ឋាន ច្បាប់ធានារ៉ាប់រងសង្គម។ល។
ក្នុងនោះ ជំរុញការផ្សព្វផ្សាយ ចលនាប្រជាជនមិនត្រូវឆ្លងដែនខុសច្បាប់ កុំទន្រ្ទានដីផលិតកម្មខុសច្បាប់នៅតំបន់ជាប់ព្រំដែន មិនឆ្លងដែនទៅកម្ពុជាជួលដីផលិតកម្មនិងទាញយកជលផល មិននាំមនុស្សចេញចូលប្រទេសខុសច្បាប់ មិនរត់ពន្ធនិងចូលដៃនឹងអ្នករត់ពន្ធជាដើម។ល។
ក្នុងការផ្សព្វផ្សាយកសាងជនបទថ្មី រដ្ឋអំណាច និងគណៈ ផ្នែក អង្គការមហាជនឃុំ គណៈកម្មការប្រជាជនភូមិ គួបផ្សំផ្សព្វផ្សាយជុំវិញបញ្ហាធានាសន្ដិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរ រាំងស្កាត់ការលួចប្លន់ម៉ូតូយកឆ្លងដែនលក់ ការបោកប្រាស់យកទ្រព្យសម្បត្តិ បង្ការប្រឆាំងបទ ល្មើសគ្រឿងញៀន រត់ពន្ធ។ ចាប់ពីដើមឆ្នាំ ២០២០ មកដល់សព្វថ្ងៃ ភូមិភាគនៅទាំងផ្ដុំកម្លាំងផ្សព្វផ្សាយព័ត៌មានអំពីលទ្ធផលនៃការបង្ការប្រឆាំងជំងឺCOVID-១៩ និងបង្ការប្រឆាំងបទល្មើសព្រំដែន បទល្មើសជួញដូរមនុស្ស។
“រយៈពេលកន្លង ភូមិភាគបានសហប្រតិបត្តិការជាមួយប៉ុស្ដិ៍ការពារព្រំដែនវិញយ៉ា ចាត់តាំងចុះកិច្ចសន្យាជាមួយនឹងក្រុមគ្រួសារចំនួន ៩ បុគ្គលចំនួន ៦៨ នាក់ ចុះឈ្មោះចូលរួមស្វ័យគ្រប់គ្រងខ្សែបន្ទាត់បង្គោលព្រំដែន។ ព្រមជាមួយនោះ ចាត់តាំងផ្សព្វផ្សាយជូនប្រជាពលរដ្ឋកម្ពុជាជាង ៨០០ លើកនាក់ ឆ្លងដែនមកសួរសុខទុក្ខ ញាតិមិត្ត ពិនិត្យព្យាបាលជំងឺ ត្រូវអនុវត្តតាមសេចក្ដីកំណត់នៃច្បាប់របស់ប្រទេសវៀតណាម” - លោកត្វឹង បានចែករំលែកដូច្នោះ។
ទន្ទឹមនឹងកិច្ចសហការជាមួយប៉ុស្ដិ៍ការពារព្រំដែនវិញយ៉ា ផ្សព្វផ្សាយ ចលនាប្រជាជនស្ម័គ្រចិត្តចុះកិច្ចសន្យាចូលរួមស្វ័យគ្រប់គ្រងខ្សែបន្ទាត់បង្គោលព្រំដែនជាតិ និងសន្ដិសុខសណ្ដាប់ធ្នាប់តំបន់ព្រំដែន ភូមិភាគនៅទាំងសហការឧបត្ថម្ភ ណែនាំប្រជាជនរបៀបបង្កបង្កើនផល អភិវឌ្ឍផលិតកម្ម កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកលអូសទាញ បំបែកបំបាក់របស់ជនអាក្រក់។
ឆ្លងតាមរយៈសកម្មភាពកិច្ចការបរទេសប្រជាជន កិច្ចការបរទេសការពារព្រំដែន ស្ថាប័នសមត្ថកិច្ច គួបផ្សំផ្សព្វផ្សាយក្នុងកម្លាំងប្រដាប់អាវុធប្រជាជន រដ្ឋអំណាច ប្រជាជននៅសងខាងព្រំដែន អនុវត្តល្អសន្ធិសញ្ញា អនុសញ្ញាដែលវៀតណាម - កម្ពុជា ចុះហត្ថលេខា។ ព្រមជាមួយនោះ ត្រូវគោរពនិងអនុវត្តតាមច្បាប់នៃប្រទេសដែលខ្លួនទៅសួរសុខទុក្ខញាតិមិត្ត ទេសចរ ផលិតនិងធ្វើអាជីវកម្ម។ល។ ផ្ដើមពីនោះ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផ្សារភ្ជាប់នឹងការរក្សាការពារប្រទេស - សន្ដិសុខ ជាជំហានៗលើកកម្ពស់ជីវភាព សម្ភារៈ ក៏ដូចជាស្មារតីរបស់ប្រជាជន៕
យោងតាម https://baoangiang.com.vn ប្រែសម្រួល៖ ថាច់ធី