07/09/2020 - 16:21

ធានា​សុវត្ថិ​ភាព​សម្រាប់​សិស្ស​ពេល​ចូល​រៀន​

សាលា​រៀន​នៅ​តាម​ខេត្ត​វិញ​ឡុង​ កឹង​ធើ ហូវ​យ៉ាង​ បាន​អនុវត្ត​ល្អ​ការ​ងារ​ត្រៀម​បម្រុង​ ឱ្យ​ឆ្នាំ​សិក្សា​ថ្មី​និង​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​COVID-១៩ ដើម្បី​សិស្សា​នុ​សិស្ស​ស្ងប់​ចិត្ត​ពេល​មក​កាន់​សាលា​។​

​ សិស្ស​សាលា​បឋម​សិក្សា​ត្រឹង​ក្វឹ​កត្វង ខ័ណ្ឌ​និញកេវ​ ក្រុង​កឹង​ធើ ត្រូវ​បាន​វាស់​កម្ដៅ​រាងកាយ​មុន​ពេល​ចូល​សាលា​។​

លោកង្វៀន​ភុកតាំង​ អនុប្រ​ធាន​មន្ទីរ​អប់​រំនិង​បណ្ដុះ​បណ្ដាល​ ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “មុន​ពេល​ឈាន​ចូលឆ្នាំ​សិក្សា​២០២០-២០២១ ផ្នែក​អប់​រំក្រុង​បាន​ចង្អុល​ការ​ដល់​សាលា​រៀន​ទាំង​អស់​អនុវត្ត​ល្អ​ការ​ងារ​ត្រៀម​បម្រុង​មូល​ដ្ឋាន​ សម្ភារៈនិង​កង​ជួរ​គ្រូ​បង្រៀន​។​ មក​ទល់​សព្វ​ថ្ងៃ​ សាលា​រៀន​ចំ​នួន​ ៤៥៥ ទូទាំង​ក្រុង​ បាន​ទទួល​សិស្ស​ចូល​រៀន​ជិត​ ៤៥០.០០០ នាក់។​ អា​ស្រ័យ​ការ​ងារ​ត្រៀម​បម្រុង​បាន​ល្អ​ ម្ល៉ោះ​ហើយ​គ្រប់​សាលា​ បាន​ដំ​ណើរ​ការ​ប្រ​កប​ដោយ​របៀប​រៀប​រយ​។​ ពិសេស​ ផ្នែក​អប់​រំបាន​សំ​ណូម​ពរ​គ្រប់​សាលា​រៀន​ ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​សំ​ណូម​ពរ​របស់​ផ្នែក​សុខា​ភិបាល​ស្ដី​ពី​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​COVID-១៩ ដាច់​ខាត់​មិន​ត្រូវ​ធ្វេស​ប្រ​ហែស​ បណ្ដែត​បណ្ដោយ​ក្នុង​ការ​ងារ​បង្ការ ​ប្រ​ឆាំង​ជំ​ងឺ​រាតត្បាត​នេះ​”។​  លោក​គ្រូ​ឌោដាកក្វាង​ នា​យក​សាលា​បឋម​សិក្សា​ថើយ​ស្វឹង​១ ស្រុក​កើ-ដ ឱ្យ​ដឹង​៖ “ឆ្នាំ​សិក្សា​ ២០២០-២០២១ សាលា​រៀន​បាន​កសាង​ថ្មី​ មាន​ភាព​សមរម្យ​ ស្អាត​បាត​ ឆ្លើយ​តប​តម្រូវ​ការ​រៀន​សូត្រ​របស់​សិស្ស​។​ ជាពិសេស​ សាលា​មាន​បន្ទប់​រៀន​គ្រប់​សម្រាប់​បង្ហាត់​បង្រៀន​ ២ ពេល​/ថ្ងៃ​ និង​បង្កើន​ម៉ោងបង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​។​ ថ្វី​បើ​ជាសាលា​រៀន​ថ្មី​ ប៉ុន្តែ​មុន​ពេល​បើក​បវេសនកាល​ សាលា​បាន​សហការ​ជាមួយ​នឹង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​បម្រុង​ស្រុក​ ធ្វើ​ការ​បាញ់​ថ្នាំ​កម្ចាត់​មេរោគ​ ធានា​សុវត្ថិ​ភាព​ដល់​សិស្ស​ពេល​ចូល​រៀន​”។​

 សិស្ស​សាលា​បឋម​សិក្សា​ង្វៀន​យូ ខ័ណ្ឌ​និញកេវ​ ក្រុង​កឹង​ធើ លាង​ដៃ​មុន​ពេល​ចូល​សាលា​។

តាម​ប្រ​សាសន៍​អ្នក​ស្រី​ត្រឿង​ថា​ញ់ញឹង​ ប្រ​ធាន​មន្ទីរ​អប់​រំនិង​បណ្ដុះ​បណ្ដាល​ខេត្ត​វិញ​ឡុង​៖ ផ្នែក​បានសំ​ណូម​ពរ​គ្រប់សាលា​រៀន​ ត្រួត​ពិនិត្យ​ឡើង​វិញ​មូល​ដ្ឋាន​ សម្ភារៈ កង​ជួរ​គ្រូ​បង្រៀន​ ដើម្បី​ជៀស​វាង​ជួប​លំ​បាក​ពេល​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​។​ ចំ​ពោះ​សិស្ស​ថ្នា​ក់​ទី ១ ផ្នែក​អប់​រំភូមិ​ភាគ​ ធានា​បាន​ ១ បន្ទប់​/ថ្នាក់​ ដើម្បី​អនុវត្ត​ល្អ​កម្ម​វិធី​អប់​រំចំ​ណេះ​ទូទៅ​ថ្មី​។​ ពិធីបើក​បវេសន​កាល​ បាន​អនុវត្ត​យ៉ាង​អធិក​អធម ប៉ុន្តែ​ ធានា​គម្លាត​ពី​គ្នា​ដើម្បី​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩។​ បង​ថាច់​ថាញ់​កុង​ នៅ​ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ បាន​ចែក​រំលែក​៖ “ឃើញ​អ្នក​គ្រូ​នៅ​សាលា​មតេ្តយ្យ​តឹង​មី ពួក​គាត់​ធ្វើ​ការ​រៀប​ចំ​ការ​ងារ​ត្រៀម​បម្រុងអនា​ម័យបន្ទប់​ និង​បាញ់​ថ្នាំ​ជាប្រ​ចាំ​។​ល។​ ទើប​ខ្ញុំ​នឹង​នរចិត្ត​ជូន​កូន​ៗ​មក​កាន់​សាលា​”។​

លោក​ង្វៀន​ថាញ់​ម៉ុង​ នាយ​ការិ​យាល័យ​មន្ទីរ​អប់​រំនិង​បណ្ដុះ​បណ្ដាល​ខេត្ត​ហូវ​យ៉ាង​ ឱ្យ​ដឹង​៖ “គ្រប់​សាលា​រៀន​លើ​ភូមិ​សាស្រ្ត​ខេត្ត​ បាន​អនុវត្ត​ល្អ​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​COVID-១៩ មុន​ពេល​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ ២០២០-២០២១ ។​ អា​ស្រ័យ​ហេតុ​នោះ​ ទើប​បង្ក​ភាព​ជឿជាក់​ដល់​អា​ណា​ព្យា​បាល​សិស្ស​នៅ​ពេល​ជូន​កូន​មក​កាន់​សាលា​”៕​ 

               ហា​ថាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ