មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/09/2020 - 16:21

យុវជន​ជឿន​លឿន​ធ្វើ​តាម​បណ្តាំអ៊ំ​

បងត្រឹង​សាមិញ​ ជាលេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ ប្រ​ធាន​សម្ព័ន្ធ​សមាគម​យុវជនឃុំ​ហ្វៀកហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​។​ បង​តែង​ធ្វើ​ជាគំ​រូ​ដល់​សមាជិក​សម្ព័ន្ធ​យុវ​ជន​តាម​រយៈ​ការ​ងារ​ធ្វើ​ប្រ​ចាំ​ថ្ងៃ​។​

 លេខា​សម្ព័ន្ធ​យុវជន​ឃុំ​ ត្រឹង​សាមិញ​។​

ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​និង​អស់​ពី​ចិត្ត​ក្នុង​ការ​ងារ​ បង​មិញ​ បាន​ញុាំង​ឱ្យ​សកម្ម​ភាព​សម្ព័ន្ធ​និង​ចលនា​យុវ​ជន​របស់​ឃុំ​ហ្វៀកហ្វា​ មាន​របៀប​រៀប​រយ​ ក្លាយ​ជាអង្គ​ភាព​មួយ​ត្រូវ​បានសមាគម​ថ្នាក់​លើ​វាយ​តម្លៃ​ខ្ពស់​។​ ក្នុង​សកម្ម​ភាព​ បង​ត្រឹង​សាមិញ​ បាន​រួម​ជាមួយ​សម្ព័ន្ធ​យុវ​ជន​ឃុំ​ ច្បាម​កិច្ច​ចង្អុល​ការ​ពី​សម្ព័ន្ធ​យុវជន​ស្រុក​ ដើម្បី​រៀប​ចំ​អនុវត្ត​ចលនា​ជាច្រើន​ និង​សកម្ម​ភាព​យ៉ាង​ផុស​ផុល​ ទាក់​អា​រម្មណ៍ដល់​សមាជិក​សម្ព័ន្ធ​យុវ​ជន​ជា​ជន​ជាតិ​ខ្មែរ​ចូល​រួម​។​

បង​ត្រឹង​សាមិញ​ ឱ្យ​ដឹង​៖ “ខ្ញុំ​តែង​ធ្វើ​ជាគំ​រូ​ និង​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​រាល់​សកម្ម​ភាព​ ចលនា​នៅ​ភូមិ​ស្រុក​ រួម​ជាមួយ​គណៈ​ប្រតិ​បត្តិ​ការ​ឃុំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ញុាំង​សកម្ម​ភាព​សម្ព័ន្ធ​យុវជន​ និង​ចលនា​កុមារា​ កុមារី​របស់​ឃុំ​ធ្វើ​សកម្ម​ភាព​ស៊ី​ជម្រៅ​ មាន​គុណ​ភាព​។​ ពិសេស​ខ្ញុំ​តែង​ជិត​ស្និទ្ធ​ ក្តាប់​ពី​បំ​ណង​ប្រាថ្នា​របស់​សមាជិក​សម្ព័ន្ធ​យុវជន​។​ ទន្ទឹម​នឹង​នោះ​ ខ្នះ​ខ្នែង​រៀន​សូត្រ​ ស្វែង​យល់​ពី​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ និង​មាន​ដំ​ណោះ​ស្រាយ​ប្រ​កប​ដោយ​ភាព​ជាក់​ស្តែង​។​ល។​ ដើម្បី​ទាក់​ទាញ​សមាជិក​សម្ព័ន្ធ​យុវជន​ចូល​រួម​ច្រើន​កុះ​ករ​”។​

លេខា​សម្ព័ន្ធ​យុវជន​ ត្រឹង​សាមិញ​ (ខាង​ឆ្វេង​) កំ​ពុង​ពិភាក្សា​ការ​ងារ​ជាមួយ​សមាជិក​សម្ព័ន្ធ​យុវជន​។​

ចាប់​ពី​ឆ្នាំ​ ២០១៥​ មក​ទល់​ពេល​នេះ​ បង​ត្រឹង​សាមិញ​ ចលនា​ជួស​ជុល​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​បាន​ ចំ​នួន​ ៨ ខ្នង​ គិត​ជាតម្លៃ​ទឹក​ប្រាក់ជាង​ ២៤០ លានដុង​។​ សហកា​រពិនិត្យ​ ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ជូន​អ្នក​ជំ​ងឺ​លើ​ភូមិ​សាស្រ្ត​ឃុំ​ចំ​នួន​ ២៥០ នាក់ តម្លៃ​ទឹក​ប្រាក់ជាង​ ៧០ លាន​ដុង​។​ បំ​ផុស​ចលនា​សមាជិក​សម្ព័ន្ធ​យុវជន​ចេញ​ដំ​ណើរការ​អនុវត្ត​ ១៥ លើក​ “ថ្ងៃ​សៅ​រ៍ស្ម័គ្រ​ចិត្ត​” និង​ “ថ្ងៃ​អា​ទិត្យ​បៃតង”។​ ចលនា​សមាជិក​សម្ព័ន្ធ​យុវ​ជន​បរិច្ចាគ​ឈាម​ ៨៥ ប្លោក​ ក្នុង​នោះ​ រូប​គាត់​ផ្ទាល់​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ចំ​នួន​ ៣ លើ​ក​។​ ព្រម​ជា​មួយ​នោះ​ រក្សា​ល្អ​ក្លឹប​ភាសា​ខ្មែរ​នៅ​នឹង​ស្ថាប័ន​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ្វៀក​ហ្វា ដោយ​មាន​ការ​រួម​ចំ​ណែក​របស់បង​ ៣ ឆ្នាំ​បន្ត​បន្ទាប់​ សមាគម​សម្ព័ន្ធ​យុវជន​ឃុំ​ហ្វៀកហ្វាសម្រេច​ភារ​កិច្ច​ឆ្នើម​ ឈាន​មុខ​ក្នុង​ការ​ងារ​សមាគម​និង​ចលនាយុវជន​លើ​ភូមិ​សាស្រ្ត​ស្រុក​ចូវ​ថា​ញ់។​

សមមិត្ត​ឌិញ​យ្វីថៀង អនុលេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ហ្វៀកហ្វា ឱ្យ​ដឹង​៖ “សមមិត្ត​ត្រឹង​សាមិញ​ ជាលេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​មាន​ភាព​ស្វាហា​ប់ ជាគំ​រូ​ឆ្នើម​ ជាពិសេស​សមមិត្ត​បាន​សម្ព័ន្ធ​យុវជន​ខេត្ត​ សមាគម​សម្ព័ន្ធ​យុវ​ជន​វៀត​ណា​មខេត្ត​ ជូន​ប័ណ្ណ​និង​លិខិត​សរ​សើរ​ជាច្រើន​ជាមួយ​នឹង​កិត្តិ​នា​ម “យុវ​ជន​ជឿន​លឿន​ធ្វើ​តាម​បណ្តាំអ៊ំ​” ថ្នា​ក់​ខេត្ត​ដំណា​ក់​កាល​ ២០១៦-២០១៨៕​

                                    ស៊ឺនម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ