សមមិត្ត ត្រឹងក្វឹកវឿង សមាជិកការិយាល័យនយោបាយ ប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស ទើបធ្វើការជាមួយគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង អំពីការងារកសាងបក្ស និងការអនុវត្តបទបញ្ជាលេខ ៣៥ របស់ការិយាល័យនយោបាយ។
សមមិត្ត ត្រឹងក្វឹកវឿង សមាជិកការិយាល័យនយោបាយ ប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស ថ្លែងការណ៍ក្នុងកិច្ចប្រជុំជាមួយគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការបក្សខេត្តសុកត្រាំង ដោយសារផលប៉ះពាល់នៃគ្រោះរាំងស្ងួត ជ្រាបប្រៃ និងជំងឺ Covid-19 ម៉្លោះហើយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខេត្តឆ្នាំ ២០២០ មិនសម្រេចដូចភាគកម្រិតដែលសេចក្តីសម្រេចបានដាក់ចេញ។ ថ្វីត្បិតតែដូច្នោះ គណៈកម្មាធិការបក្សខេត្តនៅតែឯកភាពមិនកែសម្រួលភាគកម្រិតដែលសេចក្តីសម្រេចឆ្នាំ ២០២០ នៅតែប្តេជ្ញាជាមួយរដ្ឋាភិបាល អនុវត្តការងារអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីទទួលបានលទ្ធផលខ្ពស់បំផុត។
សមមិត្ត ត្រឹងក្វឹកវឿង បានវាយតម្លៃខ្ពស់ការដែលខេត្តសុកត្រាំងឆាប់សម្រេចមហាសន្និបាតបក្ស គ្រប់លំដាប់ថ្នាក់ ជាពិសេសគឺមហាសន្និបាតថ្នាក់លើមូលដ្ឋានមុនជាង ១ ខែ តាមបទបញ្ជាលេខ ៣៥ របស់ការិយាល័យនយោបាយ ដោយមានរចនាសម្ព័ន្ធគណៈកម្មាធិការបក្សថ្មីសមស្រប មានសមត្ថភាព វ័យក្មេង មានជនជាតិភាគតិច អត្រាស្រី្តភេទសម្រេចតាមតម្រូវការ។ សមមិត្តប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស បានស្នើ៖ ខេត្តគប្បីបន្តអនុវត្តឱ្យបានល្អនូវការរៀបចំមហាសន្និបាតថ្នាក់ខេត្តនាពេលខាងមុខ។ ផ្តោតលើការកសាងបក្សជាសំខាន់ ធ្វើឱ្យសុក្រឹតកងជួរកម្មាភិបាលស្អាតស្អំ ទំនួលខុសត្រូវខ្ពស់ មានសមត្ថភាព ជាពិសេសយកចិត្តទុកដាក់ចំពោះកម្មាភិបាលស្នងបន្ត... សមមិត្តបានរំលឹក ខេត្តត្រូវយកចិត្តទុកដាក់ក្នុងការកសាងជនបទថ្មី បច្ចុប្បន្ន ទូទាំងខេត្តមានឃុំជនបទថ្មីចំនួន ៤៦/៨០ សម្រេចលើកម្រិតមធ្យមក្នុងទូទាំងប្រទេស ម៉្លោះហើយត្រូវយកចិត្តទុកដាក់ជាងទៀតក្នុងការកសាងជនបទថ្មីឱ្យបានស៊ីជម្រៅ និងជាក់ស្តែងជាង។ ជាពិសេស ត្រូវជំរុញការអនុវត្តគោលនយោបាយរបស់ជនជាតិឱ្យមានប្រសិទ្ធភាព ដើម្បីជួយឱ្យជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល លំនឹងជីវភាពប្រកបដោយចីរភាព។
លីធាន - វ៉ាន់តឹន