10/08/2020 - 16:48

ប្រ​ញាប់​ដាក់​ចេញ​គោ​លនយោ​បាយ​ទាក់​ទាញ​បញ្ញវន្ត​ជាជន​ជាតិ​ភាគ​តិច​

ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ បាន​ធ្វើ​ការ​ជាមួយ​នឹង​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តា​ល​ស្ដី​ពី​ការ​អនុវត្ត​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​ ៣៣/២០១៦​/QH១៤ ចុះ​ថ្ងៃ​២៣/១១/២០១៦  របស់​រដ្ឋ​សភា​ នីតិ​កាល​XIV អំ​ពី​ខ្លឹម​សារ​ពាក់​ពន្ធ​ដល់​វិស័យ​អប់​រំនិង​បណ្តុះ​បណ្តាល​ (សេច​ក្ដី​សម្រេច​ចិត្ត​លេខ​ ៣៣) ។​

​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ ហា​ង៉ុក​ចៀង​ ថ្លែង​យោ​បល់ក្នុង​ឱកាស​ជំ​នួប​ធ្វើ​ការ​។​

យោងតាម​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​ ៣៣ ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​បាន​ខ្នះ​ខ្នែង​កែ​ប្រែ បំ​ពេញ​បន្ថែម​ ឬ​ជំ​នួស​សេច​ក្ដី​កំ​ណត់​ពី​គោ​លនយោ​បាយ​អា​ទិភាព​ជាច្រើន​ ក្នុង​ការ​ជម្រើស​សិស្ស​ប្រ​ព័ន្ធ​មហា​វិទ្យា​ល័យ​បម្រុង​ មហា​វិទ្យា​ល័យ​រៀប​រយ​ និង​ក្រោយ​មហា​វិទ្យា​ល័យ​ ចំ​ពោះ​សិក្ខា​កាម​ជាជន​ជាតិ​ភាគ​តិ​ច​។​ ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តា​ល​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​នៅ​តាម​ខេត្ត​ ក្រុង​ ធ្វើ​ការ​ប្រ​កាស​ជាចំ​ហ តម្លា​ភាព​ក្នុង​ការ​ជម្រើស​សិស្ស​ប្រ​ព័ន្ធ​មហា​វិទ្យា​ល័យ​បម្រុង​ មហា​វិទ្យា​ល័យ​ និង​ក្រោយ​មហា​វិទ្យា​ល័យ​ប្រ​ព័ន្ធ​រៀប​រយ​។​ រាល់​មូល​ដ្ឋាន​អប់​រំមហា​វិទ្យា​ល័យ​ ត្រូវ​ផ្សព្វ​ផ្សាយ​អនុវត្ត​មុឺង​ម៉ាត់តាម​សេច​ក្ដី​កំ​ណត់​ជាធរ​មាន​ ស្ដី​ពី​គោ​លនយោ​បាយ​ឧបត្ថម្ភ​ បណ្តុះ​បណ្តាល​ក្រោយ​មហា​វិទ្យា​ល័យ​ដល់​ជន​ជាតិ​ភាគ​តិច​។​ល។​

តាម​ប្រ​សាសន៍​រដ្ឋ​មន្រ្តី​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តា​ល​ ពុងស្វឹនញ៉ា ការ​អនុវត្ត​ច្បាប់​អប់​រំឆ្នាំ​ ២០១៩ ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តា​ល​ បាន​លើក​ជូន​រដ្ឋា​ភិបាល​នូវ​សេច​ក្ដី​ព្រាង​អនុក្រឹត្យ​នៃ​ការ​កំ​ណត់​របប​ជ្រើស​តាំង​សិស្ស​ចំ​ពោះ​សិស្ស​ និស្សិត​ជន​ជាតិ​ភាគ​តិ​ច​។​ សេច​ក្ដី​ព្រាង​នៃ​អនុក្រឹត្យ​ សំ​ដៅ​ដោះ​ស្រាយ​នូវ​បញ្ហា​សំ​ខាន់​ៗ​មួយ​ចំ​នួន​ ដើម្បី​ជម្នះ​នូវ​ភាព​ខ្វះ​ចន្លោះ​ក្នុង​គោល​​នយោ​បាយ​ជ្រើស​តាំង​។​ ចំ​ពោះ​ក្រុម​គោ​លនយោ​បាយ​ឧបត្ថម្ភ​បណ្ដុះ​បណ្ដាល​ ទាក់​ទាញ​បញ្ញវន្ត​ ដោះស្រាយ​ការ​ងារ​ធ្វើ​នៅ​ភូមិ​ភាគ​សម្រាប់​និស្សិត​ប្រ​ឡង​សញ្ញា​បត្រ​ សម្រេច​និទ្ទេស​ល្អ​បង្គួរ​ និង​ល្អ​បំ​ផុត​ជាជន​ជាតិ​ភាគ​តិ​ច​ ពង្រីក​ប្រភព​​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​គុណ​ភាព​ខ្ពស់​ជូន​ជន​ជាតិ​ភាគ​តិ​ច​។​ រដ្ឋ​មន្រ្តី​ ពុងស្វឹនញ៉ា បាន​ឱ្យ​ដឹង​ ផ្នែក​អប់​រំតែង​ខិត​ខំ​ប្រឹង​ប្រែង​ពិនិត្យ​ពិច័យ​ ជម្រើស​សិស្ស​ជាជន​ជាតិ​ភាគ​តិ​ច​មាន​ទេ​ពកោ​សល្យ​ ដើម្បី​មាន​របប​គោល នយោ​បាយ​អា​ទិភាព​បណ្ដុះ​បណ្តា​ល​ បង្ក​ប្រភពក​ម្មា​ភិបាល​ស្នូល​ ដំ​បូង​បង្អស់​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ បន្ទាប់​ពី​នោះ​គឺការ​រួម​ចំ​ណែ​ក​ប្រភពធន​ធាន​មនុស្ស​បម្រើ​ប្រ​ទេ​ស​ជាតិ​។​

តាម​ប្រ​សាសន៍​លោក​រ​ដ្ឋមន្រ្តី​ រចនា​សម្ព័ន្ធ​មុខ​របរ​ក្នុង​ការ​បណ្ដុះ​បណ្តា​ល​ធន​ធាន​មនុស្ស​ជូន​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ តំ​បន់​ភ្នំ​ គប្បី​មាន​ការ​ផ្លាស់​ប្ដូរ​។​ ក្នុង​នោះ​ ទន្ទឹម​នឹង​ក្រុម​មុខ​របរ​”ប្រ​ពៃណី​” ដូច​ជា​សុខា​ភិបាល​ អប់​រំ កសិ-រុក្ខ​កម្ម​ គប្បី​បង្កើន​ក្រុម​មុខ​របរ​ខាង​បច្ចេក​ទេ​ស វប្បធម៌​សិល្បៈ​។​ល។​ គប្បី​ផ្ដោត​អារម្ម​ណ៍ដល់​ការ​បណ្ដុះ​បណ្តាល​ គ្រូ​បង្រៀន​នៅ​នឹង​ភូមិ​ភាគ​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​ រដ្ឋ​មន្រ្តី​ បាន​ឱ្យ​ដឹង​៖ លោក​គ្រូ​ អ្នក​គ្រូ​ ដែល​លូត​លាស់​ក្នុង​ភូមិ​ឃុំ​ កាល​បើ​បាន​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្តា​ល​ត្រឹម​ត្រូវ​ ហើយ​បាន​មក​ប​ម្រើការ​ងារ​នៅ​ភូមិ​ភាគ​ទៀត​នោះ​ គឺមាន​ប្រ​សិទ្ធ​ភាព​ខ្លាំង​ណាស់​ និង​បង្ក​ភាព​លំ​នឹង​ យូរ​អង្វែង​ទៀត​ផង​។​ “ការ​ជ្រើស​តាំង​ឬ​ទាក់​ទាញ​បញ្ញវន្ត​ក្ដី​ ក៏​ត្រូវ​តែធានា​បទ​ដ្ឋាន​ គ្មាន​ការ​បន្ធូរ​បន្ថយ​ឬ​អធ្យា​ស្រ័យ​លើ​មូល​ហេតុ​ណា​មួយ​ឡើយ​។​ ព្រម​ជា​មួយ​គ្នា​នោះ​ គឺបង្ក​លក្ខណៈ​សម្រាប់​សិស្ស​ត្រៀម​លក្ខណ​សម្បត្តិ​ល្អ​បំ​ផុត​មុន​ពេល​ឈាន​ចូល​រៀន​” លោក​រដ្ឋមន្រ្តី​ មាន​ប្រ​សាសន៍​ដូច្នេះ​។​

លោក​ហា​ង៉ុក​ចៀង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ ឱ្យ​ដឹង​៖ ការ​ត្រួត​ពិនិត្យ​លើ​ក​នេះ​របស់​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ គឺសំ​ដៅ​ត្រៀម​បម្រុង​ឱ្យ​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១ -២០៣០។ល។​ ក្រសួង​អប់​រំនិង​បណ្ដុះ​បណ្តា​ល​ គប្បី​បន្ត​ការ​សិក្សា​ស្រាវ​ជ្រាវ​ដើម្បី​ដាក់​ចេញ​នូវ​គោ​លនយោ​បាយ​ទាក់​ទាញ​បញ្ញវន្ត​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​នៅ​ភូមិ​ភាគ​សម្រាប់​និស្សិត​ប្រ​ឡង​ សញ្ញា​បត្រ​សម្រេច​និទ្ទេស​ល្អ​និង​ល្អ​បំ​ផុត​ជាជន​ជាជន​ជាតិ​ភាគ​តិ​ច​។​ ក្នុង​នោះ​ ធ្វើ​បច្ចុប្បន្ន​ភាព​ទិន្ន​ន័យ​ ស្ថាន​ភាព​ជាក់​ស្ដែង​ សំ​ណើវិ​ធាន​ការ​ដោះ​ស្រាយ​អនុវត្ត​ដែល​ពាក់​ពន្ធ​ដល់​ក្រសួង​ ផ្នែក​ និងភូមិ​ភាគ​នីមួយ​ៗ​៕​

យោ​ងតាម​ https://moet.gov.vn             ប្រែសម្រួល​៖ ថា​ច់​ធី

 

ចែករំលែកអត្ថបទ