ក្រុមកីឡាករខេត្តសុកត្រាំង ឈ្នះរង្វាន់លេខមួយទូទាំងក្រុមក្នុងពិធីប្រកួតកីឡាវាយកូនបាល់នៅមហាសន្និបាតកីឡាវាលរាបទន្លេគឺវឡុងលើកទីVIII - វិញឡុងឆ្នាំ ២០២០ ប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលវប្បធម៌ - កីឡាខេត្តសុកត្រាំង។
អង្គភាពខេត្តសុកត្រាំងឈ្នះរង្វាន់លេខមួយទូទាំងក្រុម។
ពិធីប្រកួតមានការចូលរួមចំនួន៦ក្រុម មកពីខេត្តបាកលីវ កាម៉ាវ គៀងយ៉ាង ហូវយ៉ាង វិញឡុងនិងម្ចាស់ផ្ទះសុកត្រាំង។ ពិធីប្រកួតរួមមាន ៧ វិញ្ញាសា គឺ៖ គូបុរស គូនារី; ឯកត្តជនបុរស ឯកត្តជននារី; មិត្តរួមក្រុមបុរស មិត្តរួមក្រុមនារី និងគូបុរសនារី។ ដោយការគាំទ្រអស់ពីចិត្តពីសំណាក់អ្នកទស្សនា កីឡាករម្ចាស់ផ្ទះ ទ្រីវវ៉ាន់កឿង មានភាពជឿជាក់ ប្រកួតឈ្នះកីឡាករ លឺវមិញហ្វាង មកពីខេត្តកាម៉ាវ ដណ្ដើមបានមេដាយមាសផ្នែកវិញ្ញាសាឯកកត្តជនបុរស។ សម្រាប់កីឡាការិនី ហ្វិញធីហ្វេអាញ់ (សុកត្រាំង) ក៏បង្ហាញនូវសមត្ថភាពនៃការប្រកួតយ៉ាងល្អលើដៃគូ វ៉ូវធីមីជី (គៀងយ៉ាង) ដណ្ដើមបានមេដាយមាសផ្នែកវិញ្ញាសាឯកត្តជននារីខេត្តសុកត្រាំងផងដែរ។ កីឡាករ ទ្រីវវ៉ាន់កឿង ឱ្យដឹង៖ “នេះជាលើកទី៣ ខ្ញុំចូលរួមមហាសន្និបាតកីឡាវាលរាបទន្លេគឺវឡុងនិងឈ្នះបានមេដាយមាសចំនួន៣ ម្ល៉ោះហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ចំពោះស្នាដៃដែលខ្លួនសម្រេចបាន”។ ចំណែកកីឡាករ លឺវមិញហ្វាង ឱ្យដឹង៖ “ជាលើកដំបូងចូលរួមមហាសន្និបាតកីឡា ខ្ញុំរៀនបានបទពិសោធន៍ច្រើនពីកីឡាករដែលមានបច្ចេកទេសល្អៗ។ ទោះបីប្រកួតវគ្គផ្ដាច់ព្រ័ត្រ ចាញ់ទាំងពីរលើកក៏ពិតមែន ប៉ុន្តែខ្ញុំនៅតែមានក្ដីសោមនស្សរីករាយដោយទទួលបាន ២ មេដាយប្រាក់ដែរ”។
រាល់វគ្គនៃការប្រកួតបង្ហាញឱ្យឃើញថា កីឡាករគ្រប់រូបមានការសាមគ្គី ប្រកួតយ៉ាងពេញទំហឹង អាជ្ញាកណ្ដាលយុត្តិធម៌ សត្យានុម័ត ឥតលំអៀង ម្ល៉ោះហើយកីឡាករបង្ហាញអស់ពីសមត្ថភាពក្នុងការប្រកួត។ លទ្ធផល រង្វាន់លេខមួយទូទាំងក្រុមបានមកលើអង្គភាពខេត្តសុកត្រាំង រួមមានមេដាយមាស៤គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង; រង្វាន់លេខពីរធ្លាក់មកលើអង្គភាពខេត្តគៀងយ៉ាង រួមមានមេដាយមាស២គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង និងរង្វាន់លេខ៣ធ្លាក់មកលើអង្គភាពខេត្តហូវយ៉ាង រួមមានមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿង៕
យ្វីអាញ់ - ថាច់ធី