03/08/2020 - 16:48

ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​កាន់​តែកើន​ឡើង​

ធានា​រ៉ាប់​រង​សង្គម​នៅ​ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ បាន​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ ដើម្បី​ជួយ​ប្រ​ជា​ជន​យល់​ពី​ផល​ប្រ​យោ​ជន៍​ នៅ​ពេល​ចូលរួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​។​ តាម​រយៈ​នោះ​ ជួយ​ប្រ​ជា​ជន​ឱ្យ​យល់កាន់​តែច្បាស់​ពី​របប​និង​គោ​លនយោ​បាយ​នៃ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ក្នុង​ការ​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​។​

វេជ្ជ​បណ្ឌិត​ពិនិត្យ​ជំ​ងឺ​ដល់​អ្នក​ជំ​ងឺ​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ឡុង​ភូ។​

ទូទាំង​ស្រុក​ឡុង​ភូ មាន​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាលជាង ៩៨,៩%។​ រៀង​រាល់​ឆ្នាំ​ ស្រុក​បានចំ​ណា​យ​ថវិកា​ជាង​២៨​ពាន់​លាន​ដុង​ ដើម្បី​ជំ​នួយ​ធានា​រ៉ាប់​រង​សុខា​ភិបាល​សម្រាប់​អ្នក​ទទួល​ផល​តាម​សេច​ក្តី​កំ​ណត់​។​ ទន្ទឹម​នឹង​នោះ​ មូល​ដ្ឋាន​ពិនិត្យ​និង​ព្យា​បាលជំ​ងឹ បាន​ខិត​ខំ​បង្កើន​គុណ​ភាព​សេវា​សុខា​ភិបាល​ ដើម្បី​ជួយ​ឱ្យ​ប្រ​ជាជន​បាន​ខិត​ជិត​សេវា​សុខា​ភិបាល​ល្អ​បំ​ផុត​។​ លោក​ហា​ងហ៊ឹង​ នៅ​ភូមិតឹង​ក្វី A ឃុំ​តឹង​ហ៊ឹង​ ឱ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​ជាគ្រួ​សារ​ក្រី​ក្រ ម៉្លោះ​ហើយ​ បាន​រដ្ឋ​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​។​ ដោយ​សារ​តែសុខ​ភាពមិន​សូវ​ល្អ​ ខ្ញុំ​ត្រូវ​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ជាញឹក​ញាប់​។​ ប្រសិនបើ​ខ្ញុំ​មិន​មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ទេ​ ប្រ​ហែល​ជាខ្ញុំ​មិនរស់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ទេ​”។​ អ៊ំ​ស្រី​សើុងធីអា​ញហុង​ នៅ​ភូមិ​ទឹកប្រៃ​ ឃុំ​ឡុង​ភូ បាន​ឱ្យ​ដឹង​៖ “ខ្ញុំ​បាន​រដ្ឋ​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខាភិបាល​ ម៉្លោះ​ហើយ​ពេល​ខ្ញុំ​វះកាត់​ពោះ​វៀន​ដុះ​ខ្នែង​ក៏​មិន​សូវ​បង់​ប្រាក់​ប៉ុន្មាន​។​ ក្នុង​កំ​ឡុង​ពេល​សម្រាក​ព្យា​បាល​ គ្រូ​ពេទ្យ​តែង​អស់​ពី​ចិត្ត​ថែទាំ​ ក៏​ដូច​ជា​ណែ​នាំពី​របៀប​ផឹកថ្នាំ​ បរិភោគ​ និង​សម្រាក​ព្យា​បាល​ ដូច្នេះ​ខ្ញុំ​មាន​ការ​ស្ងប់​ចិត្ត​ច្រើន​ដែរ​។​ មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខាភិបាល​ពិត​ជាមាន​ប្រ​យោជន៍​ណា​ស់​ មិន​បង់​ប្រាក់​ច្រើន​សម្រាប់​ការ​ពិនិត្យ​ជំ​ងឺ​ម្តង​ៗ​” ។​

បច្ចុប្បន្ន​ មូល​ដ្ឋាន​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ទាំង ​១០០% បាន​ចុះ​កិច្ច​សន្យា​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ដោយ​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​។​ រៀង​រាល់​ឆ្នាំ​ ធានា​រ៉ាប់​រង​សង្គម​ស្រុក​និង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ឡុង​ភូ បាន​ចុះ​កិច្ច​សន្យា​លើក​ម្មវិធី​សហកា​រសកម្ម​ភាព​ក្នុង​ការ​អនុវត្ត​គោលនយោ​បាយ​ច្បាប់​ស្តីពី​ធានា​រ៉ាប់​រង​សុខា​ភិបាល​។​  ឆ្លង​តាម​រយៈ​ ដោះ​ស្រាយ​បាន​ទាន់​ពេល​ រាល់​បញ្ហា​ប្រ​ឈម​ក្នុង​ការ​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ ដោយ​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​។​ វេជ្ជ​បណ្ឌិត​ ឡឹម​វ៉ាន់​តើយ នា​យក​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ឡុង​ភូ មាន​ប្រ​សាសន៍​៖ “ប្រ​ជា​ជន​ជាង ​៩៥% បាន​មក​ពិនិត្យ​   និង​ព្យា​បាល​ជំ​ងឺ​ដោយ​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​។​ ពេល​មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ អ្នក​ជំ​ងឺ​ត្រូវ​បាន​ធានា​ជួយ​បង់​ប្រាក់​ពី​ ៨០-១០០% សម្រាប់​សេវា​ពិនិត្យ​និង​ព្យា​បាល​ ហើយ​គុណ​ភាព​សេវា​សុខា​ភិបាល​ដូច​គ្នា​។​ ពិសេស​ នៅ​ពេល​អ្នក​ជំ​ងឺ​មាន​ការ​វះកាត់​ ហើយ​មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ត្រូវ​ចំ​ណា​យ​ប្រាក់​តិច​ជាង​ ជួន​កាល​មិន​បង់​សោះ​ក៏​សឹង​មាន​ រីឯ​អ្នក​ដែល​គ្មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ គឺត្រូវ​បង់​ថ្លៃ​សេវា​ព្យា​បាល ​១០០%។​ ដោយ​ឃើញ​ពី​ផល​ប្រ​យោ​ជន៍​ក្នុង​ការ​ពិនិត្យ​និង​ព្យា​បាល​ ដែល​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ម៉្លោះ​ហើយ​ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​ចូល​រួម​កាន់​តែច្រើន​ឡើង​ៗ​៕​

                                                           យ្វីអា​ញ់ - ទីទុយ

ចែករំលែកអត្ថបទ