27/07/2020 - 16:11

កង​សេនា​ជន​ខ្មែរ​ពង្រីក​តួនា​ទីបក្ខ​ជន​

បច្ចុប្បន្ន​ ក្នុង​ចំ​ណោម​កម្មា​ភិបាល​ យុទ្ធ​ជន​កង​សេនា​ជន​នៅ​ខេត្ត​គៀង​យ៉ាង​ មាន​បក្ខ​ជន​ជាង​ ២០,៧%។​ ច្រើន​ឆ្នាំ​មក​នេះ​ កង​ជួរ​បក្ខ​ជន​ក្នុង​កង​សេនា​ជន​តែង​ពង្រីក​តួនា​ទីគំ​រូ​ឈាន​មុខ​ក្នុង​សកម្ម​ភាព​ ក៏​ដូច​ជា​ការ​ឧបត្ថម្ភ​ជួយ​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ លំ​នឹង​ជីវ​ភាព​ ក្នុង​នោះ​មាន​បក្ខ​ជន​ខ្មែរ​ជាច្រើន​។​

ផលិត​ផល​ដូង​លម្អ​របស់​បង​យ័ញ​យ៉ាវ។​

បក្ខជន​និយាយ​ដោយ​ឡែក​ កង​សេនា​ជន​ស្រុក​ហ្គវ៉ាវនិយាយ​រួម​ តែង​លើ​ក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ សកម្ម​ចូល​រួម​ហ្វឹក​ហ្វឺន​ រៀង​រាល់​ឆ្នាំ​សម្រេច​ភាគ​កម្រិត​ ១០០% និង​សហកា​រយាម​ល្បាត​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​ ក៏​ដូច​ជា​ការ​ចលនា​បដិវត្តន៍ ការ​ចលនា​នៅ​ភូមិ​ភាគ។​ វរសេនីយ៍​ឯក​ប​ម្រុង ង្វៀន​វ៉ាន់​ឡែ ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​យោ​ធាស្រុក​ហ្គវ៉ាវ ឱ្យ​ដឹង​៖ “ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​បក្ខ​ជន​ក្នុង​កង​សេនា​ជន​ គណៈ​កម្មា​ធិការ​បក្ស​   គណៈ​បញ្ជា​ការ​យោ​ធាស្រុក​ សហកា​រជាមួយ​នឹង​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ និង​ការិ​យាល័យ​មហា​ផ្ទៃ​ ស្នើ​តែង​តាំង​ សមមិត្ត​ ៤ រូប​ ពី​យុទ្ធ​ជន​ប្រ​ចាំ​ការ​ឡើង​មេបញ្ជា​ការ​រង​នៃ​គណៈ​បញ្ជា​ការ​យោ​ធាឃុំ​”។​

ក្នុង​ចំ​ណោម​៤រូប​ខាង​លើ​ មាន​បង​ហ្វិញ​វ៉ាន់​ហេន យុទ្ធ​ជន​ប្រ​ចាំ​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធាឃុំ​ឌិញ​អា​ង​។​ ឆ្នាំ ​២០០៧​ បង​ហេន ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័ព​ រួច​បាន​ចូល​កង​ជួរ​បក្ស​។​ ក្រោយ​ពី​សម្រេចកាត​ព្វ​កិច្ច​យោ​ធា បង​ចូល​រួម​កង​សេនា​ជន​នៅ​ឃុំ​។​ បង​ហេន ឱ្យ​ដឹង​៖ “ក្រៅ​ពី​ពេល​បំ​ពេញ​ការ​ងារ​ ខ្ញុំ​ឆ្លៀត​ដាំ​ដូង​ ចិញ្ចឹម​មាន់​ ទា ថ្លាន់ ពស់ចាន់​ល្មម​។​ល។​ រក​បាន​ប្រាក់​ចំ​ណូល​មធ្យម​ប្រ​មាណ​៥លានដុង​រៀង​រាល់​ខែ​  គ្រប់​ចិញ្ចឹម​កូន​ពី​រនា​ក់រៀន​សូត្រ​”។​

ចំ​ពោះ​បក្ខ​ជន​យ័ញ​យ៉ាវ ប្រ​ធាន​កង​សេនា​ជន​ឃុំ​ប៊ិញ​អាង​ (ចូវ​ថាញ់) ចាប់​ពី​អនុវត្ត​ទម្រង់​ដាំ​ត្រចៀក​ក្រាញ់​ បាន​ជួយ​ឱ្យ​គ្រួ​សារ​បង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ ជា​ពិសេស​ ចាប់​ពី​ឆ្នាំ ​២០១៩​ ឆ្លង​តាម​ការ​ណែ​នាំ​របស់​មិត្ត​ភ័ក្តិ​និង​សិក្សា​លើ​បណ្ដាញ​ បង​យ៉ាវ ចាប់​ផ្តើម​ធ្វើ​ដូង​ លម្អ​ ។​ល។​ “ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​មធ្យម​ពី​ ៣-៤ លាន​ដុង​រៀង​រាល់ខែ​។​ ឆ្លង​តាម​រយៈ​នោះ​ ខ្ញុំ​ក៏​ឧទ្ទេស​នា​មដល់​បង​ប្អូន​ក្នុង​កង​សេនា​ជន​សិក្សា​ស្វែង​យល់​ មក​ទល់​ពេល​នេះ​មាន​សមមិត្ត​៣​រូប​បាន​ធ្វើ​តាម​ រក​បាន​ប្រាក់​ចំ​ណូល​ ជីវ​ភាព​លំ​នឹង​ជាង​មុន​” បង​យ៉ាវ បាន​ឱ្យ​ដឹង​ដូច្នេះ​។​

សេនា​ជន​ដែល​ជាបក្ខ​ជន​មិន​ត្រឹម​តែសម្រេច​ភារ​កិច្ច​បាន​ល្អ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ខិត​ខំ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ផ្តើម​ពី​ទម្រង់​អភិវឌ្ឍសេដ្ឋ​កិច្ច​ បាន​បង្ហា​ញ​ពី​ការ​ “និយាយ​មុន​ ធ្វើ​មុន​” ក្លា​យជាគំ​រូ​លេច​ធ្លោ​សម្រាប់​មហា​ជន​យក​តម្រា​ប់តាម​៕​

ហូគៀង​យ៉ាង​-វិមាន​

ចែករំលែកអត្ថបទ