20/07/2020 - 14:57

ប្រ​ការ​គួរ​ចង​ចាំ​ ខណៈ​ពេល​យក​ឧបករ​ណ៍ចូល​ក្នុង​បន្ទប់​ប្រ​ឡង​

បេ​ក្ខជន​កឹង​ធើ ចូល​រួម​សម័យ​ប្រ​ឡង​យក​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ថ្នា​ក់​ជាតិ​ឆ្នាំ​២០១៩​។​ រូប​ថត​៖ ប៊ិតង៉ុក។​

យោ​ងតាម​សេច​ក្តី​កំ​ណត់​របស់​ក្រសួង​អប់​រំ និង​បណ្តុះ​បណ្តា​ល​ នោះ​គឺបេ​ក្ខជន​ចូល​រួម​ប្រ​ឡង​យក​សញ្ញា​បត្រ​មធ្យមសិក្សា​ចំ​ណេះ​ទូទៅ​ឆ្នាំ​២០២០ មាន​សិទ្ធិ​យក​បានតែឧបករ​ណ៍មួយ​ចំ​នួន​ចូល​បន្ទប់​ប្រ​ឡង​ មាន​ដូច​៖ ប៊ិ​ក ខ្មៅ​ដៃ​ កុំ​ប៉ា ជ័រ​លុប​ បន្ទាត់​ បន្ទាត់​លេខ​ ម៉ាស៊ី​ន​គិត​លេខ​ដែល​គ្មាន​កម្ម​វិធី​វាយ​អក្សរ​ និង​គ្មាន​អង្គ​ចំ​ណាំ​; Atlat ភូមិ​សាស្រ្ត​វៀត​ណា​មចំ​ពោះ​តែវិញ្ញា​សាភូមិ​វិទ្យា​  (ដែល​គ្មាន​គូសសញ្ញា​ ឬ​ក៏​កត់​ត្រា​ខ្លឹម​សារ​អ្វី​មួយ​ជាដាច់​ខាត​) អា​ស្រ័យ​បណ្ណាគារ​បោះ​ពុម្ព​អប់​រំវៀត​ណា​មចែកចាយ​; ប្រ​ភេទ​ម៉ាស៊ី​ន​ថត​សំ​ឡេង​ ម៉ាស៊ី​ន​ថត​រូប​ បាន​ត្រឹម​តែកត់​ត្រា​ព័ត៌​មាន​ ប៉ុន្តែ​មិន​អា​ច​ស្តាប់​ មើល​ ផ្សាយ​ និង​ទទួលព័ត៌​មាន​ សញ្ញា​សំ​ឡេង​ ឬ​ក៏​រូប​ភាព​បន្ត​ផ្ទាល់​ បើ​គ្មាន​ឧបករ​ណ៍ជំ​នួយ​ដទៃ​ទៀត​។​ បេ​ក្ខជន​មិន​ត្រូវ​យក​ឧបករ​ណ៍ចូល​ក្នុង​បន្ទប់​ប្រ​ឡង​ មាន​ដូច​៖  ក្រដាស​ខ្មៅ​ ប៊ិ​កលុប​ ភេសជ្ជៈ​មាន​ជាតិអា​ល់​កុល​; អា​វុធ​ រំសេវផ្ទុះ​ ឆាប​ឆេះ​; ឯក​សារ​ ឧបករ​ណ៍ បញ្ជូន​ព័ត៌​មាន​ ឬ​ក៏​ផ្ទុក​ព័ត៌​មាន​ដែល​អា​ច​នឹង​ឆ្លៀត​ឱកាស​ដើម្បីបន្លំ​ក្នុង​ដំ​ណា​ក់​កាល​ធ្វើ​មេរៀន​ប្រ​ឡង​និង​ដំ​ណា​ក់​កាល​ឱ្យ​ពិន្ទុ​។​

 ការ​ប្រ​ឡង​យក​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ឆ្នាំ​ ២០២០ ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី៨​-១០ ខែ​សីហា​ ។​ នៅ​ថ្ងៃ​ទី៨​ ខែ​សីហា​ បេ​ក្ខជន​ធ្វើ​ដំ​ណើរទៅ​កាន់​បន្ទប់​ប្រ​ឡង​ដើម្បី​ធ្វើ​បែបបទ។​ ថ្ងៃ​ប្រ​ឡង​ជាផ្លូវ​ការ​ បេ​ក្ខជន​ ត្រូវ​មាន​វត្ត​មាន​នៅ​បន្ទប់ប្រ​ឡង​តាម​ពេល​វេលា​ដែល​បាន​កំ​ណត់​៕​

                                                              ប៊ិ​តង៉ុក​-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បេ​ក្ខជន​កឹង​ធើ