តាមប្រសាសន៍របស់លោកគឹមកាន់ ប្រធានការិយាល័យជនជាតិស្រុកតាមប៊ិញ ខេត្តវិញឡុង ឱ្យដឹង៖ សាលាបំពាក់ឈ្មោះ វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនថាច់ធា នៅឃុំឡងមី មានការវិនិយោគអភិវឌ្ឍន៍ដោយឥតឈប់ឈរ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករជាងគេក្នុងស្រុក។
ទីធ្លាសាលាបឋមសិក្សាថាច់ធា មានភាពស្ងប់ស្ងាត់ខណៈពេលសិស្សកំពុងចូលរៀន។
លោកគ្រូង្វៀនតឹងលឹក នាយកសាលាបឋមសិក្សាថាច់ធា ឱ្យដឹង៖ “ចាប់តាំងពីបានស្ថានីយទូរទស្សន៍វិញឡុង ឧបត្ថម្ភថវិកាកសាងសម្រេចបទដ្ឋានជាតិ ឃើញថារាល់សកម្មភាពបង្រៀន ឆ្លងកាត់ពិសោធន៍ លេងកម្សាន្ត។ល។ ត្រូវបានគ្រូបង្រៀនអនុវត្តគ្រប់សព្វ បានផ្ដល់ចំណេះដឹងវិទ្យាសាស្រ្តផង អនុវត្តល្អភារកិច្ចអប់រំសីលធម៌ផង បង្កើនបំណិនជីវិតជូនសិស្សតាមរយៈវិញ្ញាសានីមួយៗ។ សាលាអនុវត្តត្រឹមត្រូវដំណើរការត្រួតពិនិត្យ វាយតម្លៃគុណភាពសិស្សានុសិស្សតាមការកំណត់របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល រៀងរាល់ពាក់កណ្ដាលឆ្នាំសិក្សានិងចុងឆ្នាំសិក្សា តាំងពីដំណាក់ការចេញវិញ្ញាសា ពិនិត្យវាយតម្លៃវិញ្ញាសា ឱ្យពិន្ទុ វាយតម្លៃលទ្ធផលនិងជូនរង្វាន់សិស្សានុសិស្ស ហ្មត់ចត់ ម៉ឺងមា៉ត់និងត្រូវតាមសេចក្ដីកំណត់ ម្ល៉ោះហើយទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ។ តាមរយៈការវាយតម្លៃ ឆ្នាំសិក្សា ២០១៨-២០១៩ សិស្សប្រឡងជាប់៥៩៣/៥៩៣នាក់ សម្រេច អត្រា១០០%; គុណសម្បត្តិសិស្សសម្រេចអត្រា១០០%”។
ក្រៅពីមូលដ្ឋានសម្ភារៈត្រូវបានធានា កងជួរគ្រូបង្រៀនក៏ប្រឹងប្រែងសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹងសម្រេចនិងសម្រេចលើសបទដ្ឋាន នេះជាមូលដ្ឋានគ្រឹះដើម្បីលើកកម្ពស់គុណភាពអប់រំរបស់សាលា។ ក្នុងនោះ លេចធ្លោគឺកងជួរគ្រូបង្រៀនជនជាតិខ្មែររបស់សាលា។ លោកគ្រូថាច់វុឌ្ឍី គ្រូបង្រៀនសាលាបឋមសិក្សាថាច់ធា ឱ្យដឹង៖ “ មានសិស្សជនជាតិខ្មែរមួយចំនួន ខណៈពេលចូលរៀនថ្នាក់ទី១ជួបលំបាក ដោយសារនិយាយភាសាវៀតមិនសូវស្ទាត់ បានជាគ្រូបង្រៀនរបស់សាលា បានចាត់តាំងការបង្រៀនអម បង្កើនម៉ោងរៀនភាសាវៀតដល់ប្អូនៗ។ អាស្រ័យហេតុនោះ ពេលចូលរៀនផ្លូវការ ប្អូនៗអាចរៀនតាមទាន់ដូចមិត្តភក្តិឯទៀត”។
ដើម្បីម៉ោងរៀនមានភាពពុះពោរ ទាក់ទាញសិស្សានុសិស្ស គ្រូ បង្រៀនរបស់សាលាតែងមានការប្រើប្រាស់ឧបករណ៍ដែលផ្គត់ផ្គង់ សម្រាប់ផ្លាស់ថ្មីវិធី រូបភាពចាត់តាំងបង្រៀនរៀងរាល់ថ្ងៃ។ បើតាមស្ថិតិ ឆ្នាំសិក្សាកន្លង គ្រូបង្រៀនទូទាំងសាលាបានប្រើប្រាស់ឧបករណ៍បង្ហាត់បង្រៀនដល់ទៅ២១.៥៧៩លើក និងផលិតឧបករណ៍ប្រើប្រាស់បង្ហាត់បង្រៀនថ្មីបន្ថែមបានចំនួន១៣៦។ល។ លោកឡេទ្រីយ៉ុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡងមី បានវាយតម្លៃ៖ “សមូហភាពគ្រូបង្រៀនសាលាបឋមសិក្សាថាច់ធា តែងសិក្សាស្រាវជ្រាវលើកកម្ពស់មុខវិជ្ជាជីវ:ម្ល៉ោះហើយគុណភាពអប់រំរបស់សាលាបានកើនឡើងជារៀងរាល់ឆ្នាំ”៕
ហាថាញ់ - ថាច់ធី