29/06/2020 - 15:30

ចាប់​ពី​ថ្ងៃ​ទី ២​២​ ខែ​មិថុនា​ សាកល​វិទ្យា​ល័យ​ត្រា​វិញ​ចាប់​ផ្តើម​ ទទួល​ដាក់​ពាក្យ​ជម្រើស​សិស្ស​ ដោយ​សិក្ខា​គារិក

ឆ្នាំ​នេះ​ សាក​លវិទ្យា​ល័យ​ត្រា​វិញ​ នឹង​ជ្រើស​សិស្ស​ក្នុង​ទូទាំង​ប្រ​ទេ​ស​ ដោយ​មាន​មុខ​ជំ​នា​ញ​ សិក្សា​ចំ​នួន​៥​៥​ ផ្តោត​លើ​ក្រុម​ជំ​នា​ញ​ដូច​ជា​៖ កសិកម្ម​-ជល​វប្ប​កម្ម​ បច្ចេក​ទេស-បច្ចេក​វិទ្យា​ វិទ្យា​សាស្ត្រ​សុខា​ភិបាល​ ភាសា​បរទេស​ ភាសា​-វប្បធម៌​-វិចិត្រ​សិល្បៈ​ខ្មែរ​ណាមបូ​ សេដ្ឋ​កិច្ច​-ច្បាប់​  គីមី​អនុវត្ត​អប់​រំគ្រប់​គ្រង​កិច្ច​ការ​រដ្ឋ​បាល​-ការិ​យាល័យ​-ទេ​សចរ​ណ៍ ទ្រឹស្តី​នយោ​បាយ​ កិច្ច​ការ​សង្គម​ កីឡា​អប់​រំកាយ​និង​មហា​វិទ្យា​ល័យ​បម្រុង​។​  ជាមួយ​នឹង​វិធី​ជម្រើស​ចំ​នួន​៥​ ហើយ​បេក្ខ​ជន​ អាច​ជ្រើស​វិធី​ណា​មួយ​ ឬ​ជម្រើស​ដំ​ណាល​គ្នា​ ដូច​ខាង​ក្រោម​៖

ម៉ោង​អនុវត្ត​នៅ​សាក​លវិទ្យា​ល័យ​ត្រា​វិញ​។​

វិធី​ទី១​ ៖ ជម្រើស​ផ្អែក​លើ​ពិន្ទុនៃការ​ប្រ​ឡង​បញ្ចប់​វិទ្យា​ល័យ​ ឆ្នាំ​២​០២​០ គ្រោង​ស្រូប​អត្រា​ប្រ​មាណ​ ៤​០% នៃ​ភាគ​កម្រិត​សរុប​ ដើម្បី​ជម្រើស​ចូល​រៀន​នៅ​គ្រប់​មុខ​ជំ​នា​ញ​ ។​

វិធី​ទី២​៖ ជម្រើស​ផ្អែក​លើ​លទ្ធ​ផល​នៃ​ការ​សិក្សា​នៅ​វិទ្យា​ល័យ​ (ដោយ​មិន​គិត​ឆ្នាំ​បញ្ចប់​វិទ្យា​ល័យ​) គ្រោង​ស្រូប​អត្រា​ប្រ​មាណ​៤​៥​% នៃ​ភាគ​ម្រិតសរុប​ ដើម្បី​ជម្រើស​ចូល​រៀន​នៅ​គ្រប់​មុខ​ជំ​នាញ​ លើក​លែង​តែវេជ្ជ​សាស្ត្រ​ ទន្តសាស្រ្ត​ និង​ឱសថសាស្រ្ត​។​

វិធី​ទី៣​៖ ជម្រើស​ផ្អែក​លើ​ពិន្ទុ​ប្រ​ឡង​វាយ​តម្លៃ​សមត្ថ​ភាព​របស់​សាកល​វិទ្យា​ល័យ​ជាតិ​ក្រុង​ហូជីមិញ​ ឆ្នាំ​២​០២​០ ដើម្បី​ជម្រើស​ចូល​រៀន​នៅ​គ្រប់​មុខ​ជំ​នា​ញ​ លើក​លែង​តែផ្នែក​វេជ្ជ​សាស្រ្ត​ទូទៅ​ ទន្ត​សាស្រ្ត​ ឱសថ​សាស្រ្ត​ និង​គរុ​កោសល្យ​ មតេយ្យ។​

វិធី​ទី៤​៖ ជម្រើស​ដោយ​ផ្ទាល់​ និង​អា​ទិភាព​ជម្រើស​ដោយ​ទម្រង់​ដោយ​ឡែក​របស់សាលា​ និង​តាម​លក្ខន្តិកៈ​របស់​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ (កំ​រិត១​០ពិន្ទុ​) គ្រោង​ស្រូប​អត្រា​ប្រ​មាណ​១​២​% នៃ​ភាគ​កម្រិត​។​

វិធី​ទី៥​៖ ចំ​ពោះ​មុខ​ជំ​នា​ញ​ជម្រើស​ដែល​ត្រូវ​ការ​ ផ្នែក​ទេពកោ​សល្យ​ សាលា​រៀប​ចំ​ការ​ប្រ​ឡង​ ទេព​កោ​សល្យ​ បេក្ខ​ជន​ដែល​ត្រូវ​ប្រ​ឡង​ទេព​កោ​សល្យ​ គ្រោង​នឹង​ប្រ​ឡង​ចាប់​ពី​ថ្ងៃ​ទី១​៥​ ដល់​ថ្ងៃ​ ទី២​០ ខែ​សីហា​។​

 សេច​ក្តី​ជូន​ដំ​ណឹង​អំ​ពី​ការ​ជម្រើស​សិស្ស​ឆ្នាំ​ ២​០២​០៖ សូម​ចុច​នៅ​គេហទំ​ព័រ​ https://www.tvu.edu.vn/xet-tuyen-dai-hoc-cao-dang-chinh-quy-2020/#thong_bao

 ភាគ​កម្រិត​នៃ​ការ​ជម្រើស​មុខ​ជំ​នា​ញ​នីមួយ​ៗ​ នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​៖  សូម​ចុច​នៅ​គេហ ទំ​ព័រ​ https://www.tvu.edu.vn/thong-bao-xet-tuyen-cac-nganh-dai-hoc-va-nganh-cao-dang-giao-duc-mam-non-he-chinh-quy-nam-2020/

 ពេល​វេលា​ទទួល​ពាក្យ​ជម្រើស​តាម​វិធី​ជ្រើស​ដោយ​សិក្ខា​គារិក និង​ជ្រើស​ដោយ​ផ្ទាល់​ពី​ថ្ងៃ​ទី ២​២​ ខែ​មិថុនា​ ដល់​ថ្ងៃ​ទី១​៥​ ខែ​សីហា​ ។​

 ទាញ​យក​លិ​ខិត​សុំ​ចុះ​ឈ្មោះ​ជម្រើស​តាម​សិក្ខា​ គារិក​ថ្នាក់​ទី១​២​ និង​ជម្រើស​ដោយ​ផ្ទាល់​ សូម​ចុច​នៅ​គេហទំ​ព័រ​ https://www.tuyensinh.tvu.edu.vn

 ពេល​វេលា​ជម្រើស​តាម​វិធី​ផ្អែក​លើ​លទ្ធ​ផល​នៃ​ការ​ប្រ​ឡង​វិទ្យា​ល័យ​ជាតិ​ តាម​ថ្ងៃ​កំ​ណត់​រួម​របស់​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តា​ល​។​

  ចំ​ពោះ​មុខ​ជំ​នា​ញ​ ដែល​ត្រូវ​ការ​ទេ​ពកោ​សល្យ​ សាលា​នឹង​ទទួល​ដាក់​ពាក្យ​ប្រ​ឡង​ទេ​ពកោ​សល្យ​ ចាប់​ពី​ថ្ងៃ​ទី ២​២​ ខែ​មិថុនា​ ដល់​ថ្ងៃ​ទី១​៤​ ខែ​សីហា​ គ្រោង​និង​រៀប​ចំ​ការ​ប្រ​ឡង​ទេ​ពកោ​សល្យ​ ចាប់​ពី​ថ្ងៃ​ទី១​៥​ ដល់​ថ្ងៃ​ទី២​០ ខែ​សីហា​ ៕​

                                                  ប៊ិ​ញង្វៀង​

 

ចែករំលែកអត្ថបទ