ប៉ុន្មានឆ្នាំមកនេះ ក្រៅពីការគិតគូរអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដល់ជនជាតិភាគតិច ខេត្តបាកលីវ ថែមទាំងយកចិត្តទុកដាក់វិនិយោគគ្រប់មធ្យោបាយវប្បធម៌–ព័ត៌មានសម្រាប់វត្តខ្មែរនានា រួមចំណែកអភិរក្ស ពង្រឹង និងពង្រីកតម្លៃវប្បធម៌ជនជាតិ។
ពិធីប្រគំភ្លេងពិណពាទ្យ នៅវត្តគម្ភីរសាគរ (ព្រែកជ្រៅ) ឃុំវិញត្រាច់ដុង។
ការប្រណាំងទូក-ង បើកទូលាយរបស់ជនរួមជាតិខ្មែរ បានរៀបចំនៅស្រុកភឿកឡុង។
រយៈពេល ៥ ឆ្នាំកន្លង ខេត្តបាកលីវ បានឧបត្ថម្ភថវិកាជាង ២ ពាន់លានដុង ដើម្បីវត្តបោះទូក-ងថ្មីចំនួន ៥ គ្រឿង ជួសជុលទូក-ងចាស់ ៤ គ្រឿង និងឧបត្ថម្ភភ្លេងពិណពាទ្យ ១៦ វង់ (៨០ លានដុងក្នុងមួយវង់) ដល់វត្តខ្មែរលើភូមិសាស្រ្តខេត្ត។ ឆ្លងតាមរយៈនោះ រួមចំណែកឆ្លើយតបទៅនឹងតម្រូវការទទួលវប្បធម៌ កីឡារបស់ជនរួមជាតិខ្មែរ។ ព្រះតេជព្រះគុណ យឿងលឿង ព្រះចៅអធិការវត្តសិរីវង្សាអណ្តូងចេកមាស ឃុំវិញប៊ិញ ស្រុកហ្វាប៊ិញ ពិតឱ្យដឹង៖ “ខេត្តបានឧបត្ថម្ភវត្ត បោះទូក-ង ភ្លេងពិណពាទ្យ ឆៃយុាំ ម្ល៉ោះហើយ ព្រះសង្ឃនិងពុទ្ធបរិស័ទមានការត្រេកអរណាស់។ មានភ្លេងពិណពាទ្យ ពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរនៅតាមទីវត្តអារាមមានភាពអ៊ូអរ មាមីងពុទ្ធបរិស័ទមកវត្តធ្វើបុណ្យទានកាន់តែច្រើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ពិសេសគឺវត្តដែលមានទូក-ង ក៏បានទៅចូលរួមប្រណាំងថ្នាក់ខេត្ត និងថ្នាក់តំបន់ រួមចំណែកអភិរក្សកីឡាប្រពៃណីរបស់ជនជាតិខ្មែរ ស្របតាមគោលបំណងរបស់មាមីងពុទ្ធបរិស័ទ”។
រៀងរាល់ឆ្នាំ ពិធីបុណ្យប្រពៃណីផ្សេងៗដូច៖ បុណ្យសែនដូនតា អកអំបុក ចូលឆ្នាំប្រពៃណីជាតិ បុណ្យភូមិ ឬក៏ការប្រណាំងទូក-ង បើកទូលាយរបស់ជនរួមជាតិខ្មែរជាដើមត្រូវបានរក្សាខ្ជាប់។ តាមប្រសាសន៍លោក ត្រឹងហ្វាងយ្វៀង ប្រធានគណៈជនជាតិ–សាសនាខេត្ត បច្ចុប្បន្ន ក្នុងខេត្តមានកេរដំណែលវប្បធម៌របស់ជនជាតិខ្មែរចំនួន ១១ កន្លែង ត្រូវបានទទួលស្គាល់ជាកេរដំណែលវប្បធម៌ថ្នាក់ខេត្តនិងថ្នាក់ជាតិ។ ក្នុងថ្ងៃបុណ្យប្រពៃណីរបស់ជនជាតិ ខេត្តបង្កើតជាក្រុមការងារចុះទៅសួរសុខទុក្ខ ប្រគេនទេយ្យវត្ថុតាមវត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត គ្រួសារគោលនយោបាយ អ្នកមុខអ្នកការកម្មាភិបាលចូលនិវត្តន៍ អ្នកមានប្រជាប្រិយ និងគ្រួសារក្រីក្រក្នុងតំបន់ជនជាតិភាគតិច។ ផ្តើមពីនោះ រួមចំណែកលើកស្ទួយជីវភាព សម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរ ឃើញថា ជនរួមជាតិរស់នៅសាមគ្គីដោយជឿជាក់ទៅលើការដឹកនាំរបស់បក្ស អនុវត្តល្អច្បាប់របស់រដ្ឋ៕
យ្វីអាញ់-លីសៀ