22/06/2020 - 17:58

ហេតុ​អ្វី​ត្រូវ​ហា​ត់ឱ្យ​កុមារ​ផឹក ទឹក​ផ្លែ​ឈើ​សុទ្ធ​សាធ?

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ទើប​ប្រ​កាស​ថ្មី​ៗ​របស់​សាក​លវិទ្យា​ល័យ​ Boston (អា​មេរិក​) ការ​ផឹកទឹក​ផ្លែ​ឈើ​សុទ្ធ​សាធ១​០០% ក្នុង​ប៉ុន្មាន​ឆ្នាំ​ដំ​បូង​របស់​កុមារ អា​ច​ជួយ​ឱ្យ​កុមារ​មាន​ទម្លាប់​ហូប​ចុកបានល្អ​ពេល​ឈាន​ចូល​វ័យ​ជំ​ទង់​។​

ការ​ផឹក​ទឹក​ផ្លែ​ឈើ​ មិន​ធ្វើ​ឱ្យ​កុមារ​មាន​ហា​និភ័យ​លើ​សទម្ងន់​។​

ក្រុមអ្នក​ឯក​ទេ​សសង្កេត​ឃើញ​ថា​ កុមារ​ដែល​ផឹក​ទឹក​ផ្លែ​ឈើ​សុទ្ធ​សាធជិត​កន្លះ​កែ​វ​រៀង​រាល់​ថ្ងៃ​ ស្ថិត​ក្នុង​អា​យុ​មត្តេយ្យចាប់​ពី​៣​-៦​ឆ្នាំ​ ប្រៀប​នឹង​កុមារ​ដែល​ផឹកទឹក​ផ្លែ​ឈើ​សុទ្ធ​សាធ១​កែ​វ​កន្លះ​រៀង​រាល់ថ្ងៃ​ ក្នុង​ដំ​ណាក់​កាល​ដូច​គ្នា​ ឃើញ​ថា​កុមារ​ដែល​ផឹក​ទឹក​ផ្លែ​ឈើ​សុទ្ធ​សាធ ១​កែ​វ​កន្លះ​ មាន​និន្នា​ការ​ហូប​ចុក​បានល្អ​ជាង​នៅ​វ័យ​ជំ​ទង់​ អា​យុ​ចាប់​ពី​ ១​៤​-១​៧​ឆ្នាំ​។​ ពិសេស​ផ្ទុយ​ពី​ការ​ស្រាវ​ជ្រាវ​មុន​នោះ​ ការ​ស្រាវ​ជ្រាវ​ថ្មី​បាន​រក​ឃើញ​ បើ​ផឹក​បន្ថែម​ទឹក​ផ្លែ​ឈើ​សុទ្ធ​សាធ​ដែល​ផ្ទុក​ជាតិ​ស្ករ​ធម្ម​ជាតិ​ខ្ពស់​ មិន​បង្កើន​ហា​និភ័យ​លើស​ទម្ងន់​ចំ​ពោះ​កុមារ​។​ ពី​ព្រោះ​ឆ្លង​តាម​រយៈ​ការ​តាម​ដាន​១​០ឆ្នាំ​កន្លង​ ក្រុម​អ្នក​ឯក​ទេស​បាន​កត់​សម្គាល់​បរិមាណ​នៃ​ការ​ទទួល​ទាន​ទឹក​ផ្លែ​ឈើ​សុទ្ធ​សាធ​ក្នុង​កម្រិត​ធម្ម​តា​(ពី​១​-២​កែ​វ​ក្នុង​មួយ​ថ្ងៃ​) របស់​កុមារ​ មិន​ទាក់​ទង​ដល់​ការ​កើន​ទម្ងន់​ហួស​កម្រិត​នៅ​វ័យ​កុមារ​ភាព​។​

បណ្ឌិត​ Lynn L. Moore ប្រ​ធាន​ក្រុម​សិក្សា​ស្រាវ​ជ្រាវ​ បាន​គូស​បញ្ជា​ក់ពី​ការ​ទទួល​ទាន​ផ្លែ​ឈើ​ ជាពិសេស​គឺទឹក​ផ្លែ​ឈើ​សុទ្ធ​សាធ​តាំង​ពី​តូច នឹងមាន​ផល​ប្រ​យោ​ជន៍​ច្រើន​ដល់​សុខ​ភាព​ជាយូរ​អង្វែង​ រួម​ទាំង​ជំ​រុញ​គុណភាព​អា​ហា​រូប​ត្ថម្ភ និង​ទទួល​ទាន​ផ្លែ​ឈើ​ស្រស់​ច្រើន​។​ ផ្ទុយ​មក​វិញ​ ប្រ​សិ​នបើ​មិន​ផឹកទឹក​ផ្លែ​ឈើ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ដំ​បូង​ អា​ច​ប៉ះ​ពាល់​ដល់​ការ​ហូប​ចុករបស់​កុមារ​នៅ​ពេល​អនា​គត៕​

                      ហឿង​ថា​វ (យោ​ង៖ Indian Express, Daily Mail)- វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បណ្ឌិត​ Lynn L. Moore