លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ផ្តល់យោបល់៖ ការអភិរក្សនិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចនៅភូមិភាគ ត្រូវបានស្រុកហ្គក្វាវអនុវត្តល្អ។ ទន្ទឹមនឹងនោះ ជនជាតិភាគតិច តែងយកចិត្តទុកដាក់និងលើកស្ទួយអត្តសញ្ញាណរបស់ជនជាតិខ្លួន ដូច្នេះជីវភាពវប្បធម៌ស្មារតីរបស់ជនជាតិភាគតិចនៅភូមិភាគមានភាពសម្បូរបែប។
ទូក-ងនៅហ្គក្វាវ កំពុងប្រមូលផ្ដុំនៅកន្លែងប្រណាំង។
ស្រុកហ្គក្វាវ មានវត្តខ្មែរចំនួន១៤ រយៈពេលកន្លង វត្តខ្មែរជាច្រើនលើភូមិសាស្រ្តស្រុកត្រូវបានរដ្ឋអំណាចភូមិភាគ និងរណសិរ្សគ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈ ឧបត្ថម្ភជួសជុលនិងកសាងកាន់តែរឹងមាំ និងស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។ នៅតាមវត្តខ្មែរ បានឧបត្ថម្ភ កសាង និងជួសជុលឈាបនដ្ឋានចំនួន១៤ សរុប ថវិកាជាង៨,២ពាន់លានដុង។ ក្រៅពីនេះ ខេត្តក៏បានវិនិយោគកសាងសមណកុដិ វត្តសិរីសួស្តី កំពង់ក្របី ជាមួយថវិកា១ពាន់លានដុង។
ទន្ទឹមនឹងនោះ ពិធីបុណ្យជាលក្ខណៈប្រពៃណី រៀងរាល់ឆ្នាំ ដូច៖ បុណ្យសែនដូនតា អកអំបុកបុណ្យចូលឆ្នាំថ្មី មហោស្រពវប្បធម៌ កីឡានិងទេសចរណ៍ ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង អាស្រ័យខេត្តចាត់តាំងនៅភូមិភាគ តែងបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក ត្រឹមត្រូវតាមអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ។ លោកយ័ញទៀង សិល្បករឆ្នើម ផ្ទះនៅហ្គក្វាវ បានឱ្យដឹង៖ “ នៅពេលរៀបចំសកម្មភាពវប្បធម៌ទាក់ទងនឹងជនជាតិខ្មែរ កម្មាភិបាលភូមិភាគនិងកម្មាភិបាល ទទួលបន្ទុកទាំងអស់តែងពិគ្រោះយោបល់ជាមួយព្រះសង្ឃ និងព្រឹទ្ធាចារ្យជនជាតិភាគតិច ដូច្នេះ រាល់ពិធីបុណ្យទាំងអស់តែងទទួលបានជោគជ័យ ហើយធានាបាននូវអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ។ ខ្លួនខ្ញុំផ្ទាល់ក៏បានពិគ្រោះទាន់ពេលដើម្បីសកម្មភាពទាំងនេះ ទាក់ទាញជនរួមជាតិចូលរួមកុះករ “។
ក្នុងសកម្មភាពមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍របស់ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង អាស្រ័យខេត្តចាត់តាំងឡើងនៅភូមិភាគស្រុកហ្គក្វាវ ទាក់ទាញប្រជាជនយ៉ាងច្រើនមកទស្សនា គឺប្រណាំងទូក-ង និងល្បែងប្រជាប្រិយ។ អ្នកស្រីធីស៊ៀ នៅវិញភឿកB បានឱ្យដឹង៖ ៉ ឆ្នាំណាខ្ញុំនឹងគ្រួសារក៏ទៅមើលអុំទូក-ងដែរ “ ។
លោកលីមិញថាំង នាយការិយាល័យរងនៃគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ផ្តល់ដំណឹងបន្ថែម ក្រៅពីការយកចិត្តទុកដាក់បង្កលក្ខណៈចាត់តាំងសកម្មភាពវប្បធម៌-សិល្បៈ កីឡា-អប់រំកាយជាច្រើននៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ នៅទៅសួរសុខទុក្ខ និងជូនអំណោយដល់បណ្តាវត្តលើភូមិសាស្រ្តស្រុក សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ គ្រួសារគោលនយោបាយ កងជួរអ្នកមុខអ្នកការសាសនា កម្មាភិបាលចូលនិវត្តន៍ អ្នកមានប្រជាប្រិយភាព និងគ្រួសារក្រីក្រជាជនជាតិភាគតិច៕
ហាថាញ់-លេងមី